ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ា​វប្លែកៗ​លើ​ពីភព​លោក​

9 ឆ្នាំ មុន

១-​ប្រើស​លុកលុយ​ចូល​ហាង​ស្រា
នៅ​ហាង​លក់​ស្រា​មួយ​ក្នុង​ក្រុង​វ៉េ​ម៉ៅ រដ្ឋ​ម៉ាស​ឈូ​សេត សត្វ​ប្រើស​មួយ​ក្បាល​ចូល​តាម​បង្អួច និង​រត់​នៅ​ពេញ​ហាង ធ្វើ​ឱ្យ​អតិថិជន​ភ្ញាក់ផ្អើល ។ ឃើញ​ដូច្នេះ​ម្ចាស់​ហាង​និង​ដេញចាប់​ប្រើស និង​ទម្រាំ​វា​ចាកចេញ​បែក​ដប​ស្រា​មាន​តម្លៃ​ជា​ច្រើន​ដប ។

១-​ប្រើស​លុកលុយ​ចូល​ហាង​ស្រា
នៅ​ហាង​លក់​ស្រា​មួយ​ក្នុង​ក្រុង​វ៉េ​ម៉ៅ រដ្ឋ​ម៉ាស​ឈូ​សេត សត្វ​ប្រើស​មួយ​ក្បាល​ចូល​តាម​បង្អួច និង​រត់​នៅ​ពេញ​ហាង ធ្វើ​ឱ្យ​អតិថិជន​ភ្ញាក់ផ្អើល ។ ឃើញ​ដូច្នេះ​ម្ចាស់​ហាង​និង​ដេញចាប់​ប្រើស និង​ទម្រាំ​វា​ចាកចេញ​បែក​ដប​ស្រា​មាន​តម្លៃ​ជា​ច្រើន​ដប ។

២-​បុណ្យ​ឯករាជ្យ​អៀរ​ឡង់​ខាងជើង
កាំជ្រួច​ត្រូវ​គេ​ចង​ផ្លុំ​ក្នុង​ខណ្ឌ​ឆាន​ហ្គី​ល ក្រុង​បែ​ល​ហ្វា​ស ប្រទេស​អៀរ​ឡង់​ខាងជើង ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ «Eleven Nigjht» ឬ «​យប់​ថ្ងៃ​ទី​១១ កក្កដា នៅ​មុន​ពេល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១២ កក្កដា ។ ពិធី​នោះ​មាន​អ្នក​កាន់សាសនា​គ្រិស្ត​ប្រូ​តេស្ត​ង់ រំលឹក​ខួប​ពី​ការ​តស៊ូ​ដ៏​ល្បីល្បាញ​របស់​ស្តេច​វី​លលៀម​ទី​៣ ដែល​យកឈ្នះ​ស្តេច​ជេ​ម​ទី​២ ជា​កាតូលិក​នៅ​លើ​សមរភូមិ​ប៊​ន នៅ​ថ្ងៃ​ទី​១២ កក្កដា ១៦៩០ ។

៣-​ពិ​ព​រ័​ណ៍​ម៉ាំ​មី
មឈូស​បុរាណ និង​មាំ​ុ​មី​របស់​ព្រះ​នាង​ហ្វា​រ៉ូ​រ៉ា​ម​លេស​ទី​២ បាន​តាំង​បង្ហាញ​នៅ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក ក្នុង​ក្រុង​វ៉ូ​ល​គ្លី​ង​ងេ​ន ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់​នៅ​ក្នុង​កម្មវិធី​ពិ​ព​រ័​ណ៍​ចល័ត ដោយ​បើក​ឱ្យ​ចូល​ទស្សនា​តាំងពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤ ដល់​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៥ ។

៤-​សេះ​យន្ត​ប្រើ​អា​គុយ
ជាងឈើ​រស់នៅ​ខេត្ត​ជី​លី​ន ប្រទេស​ចិន បាន​បង្កើត​សេះ​យន្ត​ច្នៃ​ពី​ឈើ ដោយ​ប្រើ​អា​គុយ ។ សេះ​យន្ត​មាន​កម្ពស់​១,៤​ម៉ែត្រ អាច​ដើរ​និង​បត់​បាន​នេះ ជាងឈើ​អាយុ​៦០​ឆ្នាំ​បាន​ចំណាយពេល​សាងសង់​ប្រហែល​៦​ឆ្នាំ ។

៥-​សត្វ​ភេ​យកឈ្មោះ​តាម​គ្រូបង្វឹក​បាល់ទាត់
«Joachim Low» ជា​ឈ្មោះ​របស់​កូន​ភេ​នៅ​ឧទ្យាន​សត្វ «​នូ​មីន​ស្ទ័​រ​» ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់ ។ កូន​ភេ​នោះ​កើត​កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៤ ជា​ថ្ងៃ​ក្រុមបាល់ទាត់​អា​ល្លឺ​ម៉​ង់​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ World Cup 2014 និង​បាន​ដាក់​ឈ្មោះ​តាម​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ។

៦-​លេង​ហ្គី​តា​ក្នុង​ទឹក
តន្ត្រីករ​ប្រគំ​នៅ​ខាងក្រោម​ទឹក​ក្នុង​ពិធីបុណ្យ​តន្ត្រី​នៅ​ឧទ្យាន​ជាតិ «​ផ្ល​រី​ដា ឃី​» រដ្ឋ​ផ្ល​រី​ដា​សហរដ្ឋអាមេរិក ។

៧-​អូដ្ឋ​ទ្រទ្រង់​ផ្នែក​ទេសចរណ៍
អ្នកទេសចរ​ជិះ​អូដ្ឋ​ទស្សនា​ទីក្រុង​សា​ប៊ុត ឆ្ងាយ​ពី​ក្រុង​អា​មេ​ដា​បាត​របស់​ឥណ្ឌា​ប្រហែល​៤០០​គីឡូម៉ែត្រ ដើម្បី​ទ្រទ្រង់​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ជា​ច្រើន​អំបូរ ។

៨-​ឆ្កែ​ថែទាំ​ដំរីទឹក
ឆ្កែ «​ម៉ុ​ល​លី​» និង «​កូ​កូ​» បាន​បម្រើ​ការ​ជាមួយ​មូលនិធិ «​ប៊​ន​» ក្នុង​លក្ខណៈ​សប្បុរសធម៌​នៅ​ប្រទេស​សែ​៊​បី ដោយ​ថែទាំ​កូន​ដំរីទឹក​កំព្រា​ឈ្មោះ​ដា​ឡាស អាយុ​២​ស​ប្តា​ហ៍រ​ហូត​មាន​កម្លាំង​មាំមួន​ល្អ​អាច​រស់នៅ​ជា​លក្ខណៈ​ធម្មជាតិ​បាន ។

៩-​ពិធីបុណ្យ​គោម​ភ្លើង
អ្នកទេសចរ​បាន​ដើរ​នៅ​កណ្តាល​គោម ក្នុង​ពិធី​មី​តា​ម៉ា​នៅ​ព្រះ​ចេតិយ​យ៉ា​ស៊ូ​គូ​នី ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​រៀបចំ​ឡើង​រយៈពេល​៤​ថ្ងៃ និង​មាន​ដុត​គោម​ជាង​៣០.០០០​គោម ដើម្បី​បូជា​ដួងវិញ្ញាណ​ដល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​ជាង​២,៤​លាន​នាក់ ។

១០-​ក្រញាំ​ជើង​លោហៈ
អ្នក​បុរាណវិទ្យា បាន​បង្ហាញ​ក្រញាំ​ជើង​ធ្វើ​ពី​លោហៈ​ដែល​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​សព​មេទ័ព​វប្បធម៌ «​ម៉ូ​ចេ​» មាន​អាយុកាល​១.៥០០​ឆ្នាំ​មុន​នៅ​តំបន់​បុរាណវិទ្យា «​ហួ​កា ដឺ​ឡា​លូ​ណា​» ក្រុង​ទ្រូ​ជី​ល​ឡូ​ភាគ​ខាងជើង​ប្រទេស​ប៉េ​រូ ៕
                  ​