ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ចម្រៀង​ថ្មី​របស់​ថៃ​ល័​រ ស្វ៊ី​ស «Out of the wood»​ជាប់​ចំណាត់ថ្នាក់​លេខ​1

9 ឆ្នាំ មុន

បទ​ចម្រៀង​ថ្មី «Out of the wood» របស់​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​២៤​ឆ្នាំ នាង​ថៃ​ល័​រ​ស្វ៊ី​ស ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​កម្មវិធី​ចម្រៀង iTunes របស់​ក្រុមហ៊ុន Apple ដោយ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ។ «Out of the wood» ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​រៀបរាប់​ពី​ការ​រស់នៅ និង​ការ​ទាក់ទង​ជាមួយ​បុរស​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស​។ បទ​ចម្រៀង​នេះ​ស្ថិត​ក្នុង​អាល់​បុ​៊​ម

បទ​ចម្រៀង​ថ្មី «Out of  the wood» របស់​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​២៤​ឆ្នាំ នាង​ថៃ​ល័​រ​ស្វ៊ី​ស ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​កម្មវិធី​ចម្រៀង iTunes របស់​ក្រុមហ៊ុន Apple ដោយ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ។ «Out of the wood» ជា​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​រៀបរាប់​ពី​ការ​រស់នៅ និង​ការ​ទាក់ទង​ជាមួយ​បុរស​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស​។ បទ​ចម្រៀង​នេះ​ស្ថិត​ក្នុង​អាល់​បុ​៊​ម​ចម្រៀង​ទោល ១៩៨៩ ។

នាង​ថៃ​ល័​រ ស្វ៊ី​ស និយាយ​ថា បទ Out of  the wood និពន្ធ​ដោយ​រូប​នាង​ផ្ទាល់ និង​លោក Jack Antonoff ជា​អ្នកលេង​ឧបករណ៍​ហ្គី​តា​ដ៏​ល្បីឈ្មោះ​របស់​ក្រុម​ចម្រៀង​រ៉ុ​ក Fun ។នាង​ថៃ​ល័​រ ស្វ៊ី​ស ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០០៤ ចាប់ផ្តើម​ពី​ការ​លេង​ឧបករណ៍​តន្ត្រី​ដូច​ជា​ហ្គី​តា ព្យ៉ា​ណូ និង​ប៉ង់​ហ្សូ ។  យោង​តាម​ទស្សនាវដ្តី Forbes ប្រាក់​ចំណូល​សរុប​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស ក្នុង​ឆ្នាំ​២០១៤ គឺ​ចំនួន​៦៤​លាន​ដុល្លារ ៕