ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fan Bingbing បង្អួត​សម្រស់​លើ​ទស្សនាវដ្តី​ប្រចាំ​ខែតុលា

9 ឆ្នាំ មុន

តារាចម្រៀង និង​សម្តែង​ចិន​វ័យ​៣៣​ឆ្នាំ នាង Fan Bingbing បង្អួត​សម្រស់​លើ​ទស្សនាវដ្តី Marie Clair លេខ​ថ្មី​ប្រចាំ​ខែតុលា ឆ្នាំ​២០១៤ ។ ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ទាន់សម័យ​នាង Fan Bingbing និយាយ​ថា នាង​ត្រេកអរ​ណាស់​នៅ​ពេល​ទស្សនាវដ្តី​ល្បីឈ្មោះ​របស់​ពិភពលោក Marie Clair ជ្រើសរើស​ផ្សាយ​រូប​នាង​សម្រាប់​ចេញផ្សាយ​លេខ​ថ្មី​ក្នុង​ខែតុលា​ឆ្នាំ​២០១៤​នេះ ។

តារា​សម្តែង​សាច់​សខ្ចី និង​រាង​ខ្ពស់​ស្រ​ឡូ​នរូ​ប​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ចិន មិន​ត្រឹមតែ​ប៉ុណ្ណោះ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​ដល់​សហរដ្ឋអាមេរិក​ទៀត​ផង ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាង Fan Bingbing បាន​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ហូ​លី​វូ​ដ​រឿង X-Men: Days Of Future Past តួ​អង្គជា​នារីក្លាហាន និង​មាន​អាវុធ​សម្ងាត់​ប្រើប្រាស់ ។ រឿង​ហូ​លី​វូ​ដ​នេះ នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៤ ៕