ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដាច់​ដាប​អាយុ​៣៣​ឆ្នាំ​ជាប់​ចោទ​ចាប់​រំលោ.ភ​សេព​សន្ថវៈស្ត្រី​ចំណាស់​អាយុ​៤២​ឆ្នាំ​តាម​​ផ្លូវ​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដីឥដ្ឋ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កាលពី​រសៀល​ថ្ងៃ​ទី​១៩ តុលា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ដែល​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោ.ភ​រូប​គាត់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ តុលា នៅ​កៀនរ​បងអែប​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខណៈ​ពេល​ស្ត្រី​រូប​នេះ​ត្រ​ទ្ប​ប់​មក​ពី​ទិញ​ថ្នាំពេទ្យ​វិញ ។

ខេត្តកណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដីឥដ្ឋ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កាលពី​រសៀល​ថ្ងៃ​ទី​១៩ តុលា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ដែល​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​រូប​គាត់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ តុលា នៅ​កៀនរ​បងអែប​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខណៈ​ពេល​ស្ត្រី​រូប​នេះ​ត្រ​ទ្ប​ប់​មក​ពី​ទិញ​ថ្នាំពេទ្យ​វិញ ។

លោក​អនុសេនីយ៍ទោ អ៊ុ​ង ស៊ី​ទ្បា​ក់ នាយ​ប៉់ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បានឱ្យ​ដឹង​ថា ជន​ដែល​ចាប់ខ្លួន​នោះ​ឈ្មោះ ឆាត រ៉ា អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​កូន​ហើយ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៤២​ឆ្នាំ ជា​កសិករ​មាន​ប្តី​និង​កូនចៅ​ហើយ​ដែរ ។ តាម​ស្ត្រី​រង​គ្រោះ​ដែល​មក​ប្តឹង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ តុលា​នោះ វេលា​ម៉ោង​៨​យប់ រូប​គាត់​បាន​ដើរមក​ទិញ​ថ្នាំពេទ្យ នៅ​តាម​បណ្តោយ​ផ្លូវ​ស្រែអំបិល ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ ។

លុះ​ពេល​ដើរ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ​បាន​ប្រហែល​ជាង​១០​ម៉ែត្រ ក៏​ជួបនឹង​ជន​ឈ្មោះ ឆាត រ៉ា ដើរ​ចេញពី​កូន​រោង​មួយ​សំដៅ​មក​រក​គាត់ ហើយ​និយាយ​ពាក្យលួងលោម​សុំ​ស្រ​ទ្បា​ញ់ ប៉ុន្តែ​គាត់​ប្រកែក​ថា ស្រ​ទ្បា​ញ់​ស្អី​គាត់​មាន​ប្តី​មានកូន​និង​មាន​ចៅ​ហើយ ចំណែក​អ្នកឯង​ក៏​មាន​ប្រពន្ធ​កូន​ដែរ ។ ពេល​និយាយ​រួច​រូប​គាត់​ក៏​បន្តដំណើរ​សំដៅ​ទៅ​ផ្ទះ ស្រាប់តែ​ដើរ​បាន​បន្តិច​ជន​ឈ្មោះ ឆាត រ៉ា បាន​ហក់​មក​ចាប់​រូប​គាត់​ផ្តួល​ទៅ​នឹង​ដី ហើយ​យកដៃ​ច្របាច់​.​ក​គំរាម​មិន​ឱ្យ​ស្រែក ។ ទោះបីជា​យ៉ាងណា រូប​គាត់​នៅ​តែ​រើបម្រះ​ស្រែក​ឱ្យ​គេ​ជួយ តែ​គ្មាន​អ្នក​ណា​ជួយ​និង​ប្រឹង​បម្រះ​រហូត​អស់កម្លាំង​ស្រែក​លែង​រួច ក៏​ត្រូវ​ជន​នេះ​រំលោភ​រហូត​បាន​សម្រេច ។ លុះ​ព្រឹក​ទ្បើ​ង​ថ្ងៃ​ទី​១៩ តុលា រូប​គាត់​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ។

លោកនាយ​ប៉ុស្តិ៍​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម រូប​លោក​បាន​ឆ្លង​យោបល់​លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​កៀនស្វាយ ហើយ​លោក​អធិការ​ក៏​បញ្ជា​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ ឆាត រ៉ា នា​រសៀល​ថ្ងៃ​ទី​១៩ តុលា និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕