ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ីវិល​ និង​សហ​គមន៍​គ្រោង​ធ្វើ​សន្និ​សីទ​ពី​កង្វល់​ជុំ​វិញ​ការ​កា.ប់​បំផ្លាញ​ព្រៃ​ឈើ

9 ឆ្នាំ មុន

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់វេទិកា​សង្គម​សី​ុ​វិល​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​បានឱ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ី​វិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​តំណាង​សហគមន៍​មក​ពី​ខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹង​ត្រែង ក្រចេះ នឹង​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​សន្និសីទកាសែត​មួយ​ដែល​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ដើម្បី​សម្តែង​កង្វល់​របស់​ពួក​គេ​អំពី​ការ​កើនឡើង​នៃ​ការ​កា.ប់​ឈើ​ខុសច្បាប់ និង​ការ​បំផ្លាញ​ធនធានធម្មជាតិ ដែល​ជា​ផលវិបាក​ពី​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ។

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់វេទិកា​សង្គម​សី​ុ​វិល​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​បានឱ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ី​វិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​តំណាង​សហគមន៍​មក​ពី​ខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹង​ត្រែង ក្រចេះ នឹង​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​សន្និសីទកាសែត​មួយ​ដែល​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ដើម្បី​សម្តែង​កង្វល់​របស់​ពួក​គេ​អំពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ខុសច្បាប់ និង​ការ​បំផ្លាញ​ធនធានធម្មជាតិ ដែល​ជា​ផលវិបាក​ពី​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ។

ពួក​គេ​បាន​អំពាវនាវ​និង​ធ្វើ​សំណូមពរ​ផង​ដែរ​សូម​ឲ្យ​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​យកចិត្ត​ទុក ដាក់​លើ​បញ្ហា​និង​រិះរក​ដំណោះស្រាយ​ជាមួយ​អនុសាសន៍​នានា​ដែល​ពួក​គេ​ជឿ​ថា​នឹង​ជួយ​ពង្រឹង​ការ​ប្រតិបត្តិ​ច្បាប់ និង​ធានា​ឲ្យ​បាន​នូវ​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​លើ​ព្រៃឈើ​ដែល​នៅ​សល់​របស់​កម្ពុជា ។ តាំងពី​ឆ្នាំ​២០១២ ដល់​កំឡុង​ខែតុលា ឆ្នាំ ២០១៤​មក មាន​ករណី​កាប់​ឈើ​ខុសច្បាប់​និង​ការ​រត់ពន្ធ​ឈើ​ចំនួន​៨១២​លើក​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ផ្សេង​ៗ​ក្នុងស្រុក​។ ក្នុង​ឆ្នាំ​២០១៣​គម្រប​ព្រៃឈើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ថយ​ចុះ​រហូត​ដល់​៤៦% ។ មានការ​កត់​ស​សម្គាល់ថា ចាប់តាំងពី​ដើមឆ្នាំ​២០១២ ការ​លាង​សម្អាត​ឈើ​ខុសច្បាប់​បាន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន ។

ជាក់ស្ដែង​មួយ​ក្នុង​ចំណោម​រឿង​បំផ្លាញ​ឈើ​ដ៏​រង្គាល់​គឺ​ឈើ​ប្រណីត​ចំនួន​ជាង​៣.០០០​កំណាត់ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​លើ​ទីតាំង​ដី​ក្រុមហ៊ុន​ដាយ​ណា​ម​ត្រូវ​ប្រជា​សហគមន៍​ភូមិអ​ន្ទ្រ​ង​សែន​ជ័យ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ធ្វើការ​បង្ក្រាប​ជំនួស​មន្ត្រី​ជំនាញ​គ្រា​ដែរ​ជំនួញ​ព្រៃឈើ​ប្រណីត​កំពុង​កើត​មាន​ពេញបន្ទុក​ស្រប​ពេល​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​សម្ងំ​បិទ​ភ្នែក​ដេក​ទាំង​ថ្ងៃ ។ ប្រជា​សហគមន៍​ភូមិ​អ​ន្ទ្រ​ង​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ដែល​ពួក​គាត់​ចាប់​នេះ​កាលពី​ថ្ងៃ​ទី​១៨ តុលា នោះ​មាន​ចំនួន​៣.២២១​កំណាត់ ហើយ​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​រួច​ហើយ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២០ តុលា គេ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើការ​នៅឡើយ​ទេ ។ តែ​ទោះជា​យ៉ាងណា​ពួក​គាត់​បាន​ដាក់​វេន​គ្នា ដេក​យាម​លុះត្រា​មាន​ចំណាត់ការ​ពី មន្ត្រី​ជំនាញ​ទើប​ដកថយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​អះអាង​ឲ្យ​ដឹង​ថា ឈើប្រណិត​ខុសច្បាប់​រាប់​ពាន់​កំណាត់​ទាំងនោះ គឺ​ក្រុម​ពួក​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ម៉ាស៊ីន​យន្ត​អារកាត់​រំលំ យក​គ្រឿងចក្រ​ឈូស​ផ្ដួល និង​ដឹក​ជញ្ជូន​ចេញពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា និង​ដែនជំរកសត្វព្រៃ​ភ្នំ​ព្រេច​(​ដឹក​តាម​ត្រាក់ទ័រ​)​។ ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​ធ្នង់ ដែល​មាន​ទំហំ​មុខកាត់​តូច​ធំ​មាន​ប្រវែង វែង​ខ្លី​និង​មាន​ចំនួន​រាប់​ពាន់​កំណាត់​នោះ គឺ​ត្រូវ​បាន​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ​ណុ​ប មាន​តួនាទី​ជា​មេការ​ក្រុមហ៊ុន​ដាយ​ណា​ម និង​ជា​មេ​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ធំ​ជាងគេ​នៅ​តំបន់​នោះ ដោយ​ឲ្យ​តម្លៃ​ក្នុង​មួយ​ម៉ែត្រគូប​ចំនួន​១​លាន​រៀល ថែម​ទាំង​បាន​គំរាមកំហែង​ប្រជាជន​នៅ​តំបន់​នោះ​ថា បើ​មិន​លក់​ឲ្យ​និង​ចាប់​យក ហើយ​បើ​ព្រម​លក់​វិញ​គឺ​ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ ១​លាន​រៀល ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​អ្នកស្រុក ។

លោក សំ​រ៉​ង ឌី​វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​បាន​ឲ្យ​ដឹង​ថា  ជុំវិញ​ព័ត៌មាន​ខាងលើ​លោក​បាន​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ដល់ទី​តាំង​ស្តុក​ឈើ​ខុសច្បាប់​នោះ​ហើយ ។ ពេល​នេះ​កំពុង​សុំ​គោលការណ៍​ខេត្ត​ធ្វើការ​ដឹក​ជញ្ជូន​មក​រក្សា​ទុក ។ ចំពោះ​ករណី​ឈើ​ប្រណីត​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ដាយ​ណា​ម ឬ​យ៉ាងណា លោក​មិន​ទាន់​ហ៊ាន​អះអាង​ទេ ព្រោះ​គំនរ​ឈើ​ទាំងនោះ​ស្ថិត​នៅ​ក្រៅ​ក្រុមហ៊ុន គឺ​នៅ​លើ​ដី​ដែល​មាន​ទំនាស់​ជាង​៣000​ហិ​កតា​នៅ​ចំណុច​នោះ ផង​ដែរ ។ ចំណែក​លោក​នួន សា​រ៉​ន អភិបាលស្រុក ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក​កំពុង​ចុះ​ទៅ​ទីតាំង​ស្តុក​ឈើ​នោះ​ហើយ​។

ប្រភព​ក្រៅផ្លូវការ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បាន​និយាយ​ថា ចំនួន​ឈើ​ប្រណីត​ដែល​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ ប្រសិនបើ​គេ​អាច​នាំ​យក​ទៅ​លក់​ដល់ទី​ផ្សារ​នៅ​ប្រទេស​វៀតណាម​អាច​មាន​តម្លៃ​ដល់​រាប់​លាន​ដុល្លារ​ឯណោះ ៕