ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​ជប៉ុន​ប្រកាស​ពី​ការ​មក​ដល់​នៃ​ក្រុម​ការ​ងារ​សម្រាប់​ជួយ​ដល់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​២០ តុលា បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ជូន​ក្រុម​តាមដាន​បន្ត (Follow-up Team) មក​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២១​ដល់​២២ ខែតុលា ខាង​មុខ ពាក់ព័ន្ធ​នឹង​ការ​ស្ទាបស្ទង់​អំពី​សេចក្តី​ត្រូវការ​សម្រាប់​ជួយ​ដល់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ខែឧសភា​ឆ្នាំ​២០១៤ ។

ក្រុម​តាមដាន​បន្ត​នេះ ដឹកនាំ​ដោយ​លោក តា​ដា​យូ​គិ មី​យ៉ា​ស៊ី​តា (Tadayuki MIYASHITA) ប្រធាន​នាយកដ្ឋាន​ផែនការ​ជំនួយ​តាម​ប្រទេស​ទី​១ អគ្គនាយកដ្ឋាន​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន និង​មាន​សមាជិក​ចំនួន​៤​រូប​មក​ពី​អង្គការ​ចាយ​កា​(JICA) ។ សេចក្តី​ប្រកាស​ដដែល​បន្ត​ថា ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា ក្រុម​តាមដាន​បន្ត​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ដែល​ត្រូវ​បាន​ធ្វើ​កាលពី​ខែឧសភា​ជូន​ចំពោះ​សមាជិក​នៃ​ក្រុមការងារ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​មានការ​ពិភាក្សា​គ្នា​ផង​ដែរ អំពី​លទ្ធភាព​សហប្រតិបត្តិការ​នៅ​ក្នុង​កំណែទម្រង់​ការ​បោះ​ឆ្នោត ដៃគូ​អភិវឌ្ឍន៍​បរទេស និង​សង្គម​ស៊ី​វិល ។

ក្រុម​សិក្សា​ស្រាវជ្រាវ​ដែល​បាន​មក​ធ្វើការ​ស្ទាបស្ទង់​ដូច​បាន​លើក​ឡើង​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១៩​ដល់​២៣​ខែឧសភា ឆ្នាំ​២០១៤ បន្ទាប់​ពី​ការ​ប្រកាស​ដោយ​លោក ស៊ី​ន​ហ្សូ អា​បេ (Shinzo ABE) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ខែធ្នូ​ឆ្នាំ​មុន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន​លើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ដែល​បាន​ស្នើ​ឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ៕