ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​តវ៉ា​មក​ពី​ខេត្ត​ព្រះ​វិហារ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថ​កិច្ច​មួយ​ប្រាវ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​៣​ក្រុម នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​នាំ​គ្នា​ហែ​ក្បួន​ដាក់​ញត្តិ និង​ទាមទារ​រក​ដំណោះស្រាយ​រៀង​ៗ​ខ្លួន ដែល​ក្រុម​អ្នក​អតីត​បឹង​កក់ និង​បុរី​កីឡា បាន​តវ៉ា​នៅ​មុខ​សាលា​រាជធានី ។ ក្រុម​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មួយ​ក្រុម​ទៀត​មក​ពី​ខេត្តព្រះវិហារ បាន​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថានទូត​មហាអំណាច​មួយ​ចំនួន និង​ព្យាយាម​ទៅ​ដាក់​ញត្តិ​ដល់​មុខ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រហូត​ដល់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​វេលា​រសៀល​ក្នុង​ថ្ងៃ​ដដែល ។

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​តវ៉ា​៣​ក្រុម នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​នាំ​គ្នា​ហែ​ក្បួន​ដាក់​ញត្តិ និង​ទាមទារ​រក​ដំណោះស្រាយ​រៀង​ៗ​ខ្លួន ដែល​ក្រុម​អ្នក​អតីត​បឹង​កក់ និង​បុរី​កីឡា បាន​តវ៉ា​នៅ​មុខ​សាលា​រាជធានី ។ ក្រុម​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ការិយាល័យ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​មួយ​ក្រុម​ទៀត​មក​ពី​ខេត្តព្រះវិហារ បាន​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថានទូត​មហាអំណាច​មួយ​ចំនួន និង​ព្យាយាម​ទៅ​ដាក់​ញត្តិ​ដល់​មុខ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រហូត​ដល់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​វេលា​រសៀល​ក្នុង​ថ្ងៃ​ដដែល ។

ការ​ប៉ះទង្គិច​គ្នា​នេះ តាម​សម្តី​សាលា​ខណ្ឌដូនពេញ​ឱ្យ​ដឹង​ថា មិន​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​របួសស្រាល​៣-៤​នាក់​បុ​៉​ណ្ណោះ ។ ចំណែក​តំណាង​អ្នក​តវ៉ា​ប្រាប់​ថា ក្រុម​អ្នក​តវ៉ា​របស់​លោក​បាន​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​១៦​នាក់​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ។ តាម​សេចក្តីរាយការណ៍​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា ប្រជាពលរដ្ឋ​៧​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ការិយាល័យ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​២៩ វិ​ថី​សុរា​ម្រឹត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ ការ​ប្រមូលផ្តុំ​គ្នា​នេះ​ក្នុង​បំណង​ទាមទារ​កុំឱ្យ​អាជ្ញាធរ​បណ្តេញ​ពួក​គាត់​ចេញ ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវដែក​នៅ​កម្ពុជា ។

គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ សម្រាប់​ខ្សែ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​ទំហំ​៧​ម៉ែត្រ ចែក​ជា​៣​ម៉ែត្រ​កន្លះ​ម្ខាង​ៗ​ពី​អ័ក្ស​នៃ​ផ្លូវ​រថភ្លើង​។ សម្រាប់​ទំហំ​នៃ​ខ្សែ​រថភ្លើង​នៅ​ផ្នែក​ខាងជើង និង​ផ្នែក​ខាងត្បូង គឺ​ទំហំ​នេះ​ផល​ប៉ះពាល់​មាន​ចាប់ពី​៨​ទៅ​១០​ម៉ែត្រ​នៅ​ទី​ជនបទ និង​៧​ម៉ែត្រ​នៅ​ក្នុង​ក្រុងមាន​ដូច​ជា ក្រុង​ពោធិ៍សាត់ ខេត្តបាត់ដំបង ក្រុង​សិរី​សោភ័ណ និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។ ពលរដ្ឋ​ស្នើ​ឱ្យ​ធនាគារ ADB និង​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​តំបន់​នោះ​សម្រាប់​ប្រជាជន​គ្រប់​គ្នា​ដែល​រស់នៅ ដោយ​ចៀសវាង​ការ​បណ្តេញចេញ ហើយ​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ដល់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​អនុវត្ត​គម្រោង​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល វេលា​ម៉ោង​១០​និង​៣០​នាទី លោក​អេ រិច ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ចេញ​មក​ជួប​ប្រជាពលរដ្ឋ ហើយ​និយាយ​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ទេ​។ អ្នក​ដែល​ពាក់ព័ន្ធ គឺ​ក្រសួង​គមនាគមន៍ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​ខូ​ល​អេ​ឌី​ប៊ី នឹង​ជួយ​សម្របសម្រួល​ក្នុង​បញ្ហា​នេះ បុ​៉​ន្តែ​អេ​ឌី​ប៊ី​មិន​មាន​សិទ្ធិ​បង្ខំ​ដល់​ក្រសួង​ពាក់ព័ន្ធ​នេះ​ទេ ។ អ្នក​តវ៉ា​មក​ពី​បឹង​កក់​ទាមទារ​៣​ចំណុចដោយឡែក​ក្រុម​អ្នក​តវ៉ា​បឹង​កក់ ក៏​បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​៣​ចំណុច​សុំ​ឱ្យ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដាក់​បញ្ចូល​ពលរដ្ឋ​នៅ​ភូមិ​១ ចំនួន​១៥​គ្រួសារ​ចូល​ទៅ​ក្នុង​ដី​ទំហំ​១២,៤៤​ហិ​កតា ។ នៅ​ក្នុង​លិខិត​ពលរដ្ឋ​បឹង​កក់​ដែល​ដាក់​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ថា ពួក​គេ​ទាមទារ​រក​ដំណោះស្រាយ​៣​ចំណុចរួម​មាន សាលាក្រុង​ត្រូវ​គោរព​តាម​ស្មារតី​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៧ និង​បោះ​ព្រំប្រទល់​ដី​ទំហំ​១២,៤៤​ហិ​កតា​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​តែ​ប្រជាពលរដ្ឋ ដោយ​កុំ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន និង​ចុង​ក្រោយ​ត្រូវ​ដោះ​ដូរ​ដី​ផ្ទះ​ពលរដ្ឋ ដែល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ហើយ​នោះ​ចូល​ទៅ​ក្នុង​ដី​ទំហំ​១២,៤៤​ហិ​កតា ដែល​រដ្ឋ​ផ្តល់​ឱ្យ​ពលរដ្ឋ​សម្រាប់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ។

អ្នក​ភូមិ​បឹង​កក់​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​១ ចំនួន​១៥​គ្រួសារ​ក៏​ជា​ជន​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ដែល​ត្រូវ​ទទួល​បាន​ចំណែក​ក្នុង​ដី​ចំនួន​១២,៤៤​ហិ​កតា​ដែរ ។ អ្នក​បឹង​កក់​បាន​ទាមទារ​ឱ្យ​ដាក់​បញ្ចូល​ប្រជាពលរដ្ឋ​ភូមិ​១ ក្រុម​៨​ចំនួន​១៥​គ្រួសារ​ដែល​សាលា​រាជធានី​ភ្នំពេញ​ព្យាយាម​កាត់​ចេញពី​តំបន់​បឹង​កក់ ហើយ​រុញច្រាន​ឱ្យ​អន្តរក្រសួង​ជា​អ្នក​ដោះស្រាយ ។ ក្នុង​ការ​តវ៉ា​លើក​នេះ​តំណាង​ចំនួន​៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ បុ​៉​ន្តែ​មិន​មានការ​ឆ្លើយ​តប​ពីសា​លា​រាជធានី​ភ្នំពេញ​ទេ ។ អ្នក​តវ៉ា​មក​ពី​ខេត្តព្រះវិហារចំណែក​ក្រុម​អ្នក​តវ៉ា​មក​ពី​ខេត្តព្រះវិហារ​ដែល​ក្រាញននៀល​តវ៉ា​នៅ​ភ្នំពេញ បាន​ហែ​ក្បួន​ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ស្ថានទូត​នានា​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ចំពោះ​ការ​តវ៉ា​នៅ​ភូមិ​ស្វាយ​ជ្រំ ឬ​ភូមិ​ឫស្សី ស្រុក​ជាំ​ក្សាន្ត ដែល​អាជ្ញាធរ​ឱ្យ​ចាកចេញ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​ចោល​ដីស្រែ​ចម្ការ​របស់​ខ្លួន ។

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្តព្រះវិហារ​មាន​ប្រមាណ​១០០​នាក់​បាន​ដើរ​ដាក់​ញត្តិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី ។ ពលរដ្ឋ​ទាំងនោះ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ចិន ស្ថានទូត​រុ​ស្សុ​ី រួច​ទៅ​ស្ថានទូត​អូស្ត្រាលី និង​ស្ថានទូត​នានា ព្រមទាំង​ខុ​ទ្ធ​កាល័យ​នាយក​រដ្ឋមន្ត្រី ។ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ខាងលើ​នាំ​គ្នា​ដង្ហែ​ក្បួន​ក្នុង​គោលបំណង​ដាក់​ញត្តិ​នៅ​ភូមិ​គ្រឹះ​សម្ដេច​តេ​ជោ ក្បែរ​វិមាន​ឯករាជ្យ ពេល​មក​ដល់​កែង​វិ​ថី​សុធារស និង​សុរា​ម្រិ​ត​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ (​ខាងជើង​នាគ​បាញ់​ទឹក​) ត្រូវ​បាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​កងរាជអាវុធហត្ថប្រឆាំង​បាតុកម្ម រារាំង​មិន​អនុញ្ញាត​ទេ គឺ​បានឱ្យ​ក្បួន​នេះ​ទៅ​ជួបជុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុម​វ​តី​វិញ ក៏​បុ​៉​ន្តែ​ក្រុម​អ្នក​ក​តវ៉ា​នៅ​តែ​ព្យាយាម​បុក​ទម្លុះ​រនាំង​ដែក​ដែល​ដាក់​រាំងផ្លូវ ក៏​កើត​មានការ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក និង​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​មួយ​ប្រាវ ទំនង​ស្មានថា​ប៉ូលិស​មិន​ហ៊ាន​តដៃ ។ មានអី លេង​មួយ​ប្រាវ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ច្រើន​នាក់ និង​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ដែល​ដាក់​មេក្រូ​បំពង​សំឡេង​ត្រូវ​រង​ការ​ខូចខាត​។

ក្រុម​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​អ្នក​តវ៉ា​នេះ អះអាង​ថា ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣៣១​គ្រួសារ ភាគច្រើន​ជា​ស្ត្រី និង​កុមារ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បង្ក្រាប​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​១៦​នាក់ ។ ការ​បង្ក្រាប​នេះ កើត​ទ្បើ​ង​នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា និង​ព្រះសង្ឃ​ទាំងនោះ​នាំ​គ្នា​សម្រុកចូល​ទម្លុះ​របាំង​រារាំង​របស់​ក្រុម​សន្តិសុខ ហើយ​ក៏​មានការ​ប៉ះទង្គិច​គ្នា​កើត​ទ្បើ​ង​តែ​ម្តង ។ យោង​តាម​ខ្លឹមសារ​នៃ​ញត្តិ​មួយ​ច្បាប់​នោះ ស្នើ​សុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ដោះស្រាយ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ចំនួន​៣៣១​គ្រួសារ​ដែល​ជា​ជន​រង​គ្រោះ ។ ពួក​គាត់​អះអាង​ថា មក​ពី​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ មាន​ចំនួន​៧៨​គ្រួសារ ទំហំ​ដី​៨​ហិ​កតា ស្មើនឹង​៧៨​ក្បាល សម្រាប់​ដី​លំនៅ​ឋាន ។ ចំណែកឯ​ចម្ការ​មាន​ទំហំ​៣៥​ហិ​កតា ដែល​ពួក​គាត់​មក​តាំង​ទីលំនៅ​ចាប់ពី​ឆ្នាំ​១៩៧៩ និង​ខ្លះ​ទៀត​ក្នុង​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ដោយ​មិន​ដែល​មាន​បញ្ហា​អ្វី​ទ្បើ​យ ទើបតែ​ក្នុង​ឆ្នាំ​២០១៣ លោក​អភិបាលខេត្ត​ចង់​ពង្រីក​អាកាសយានដ្ឋាន​ឱ្យ​ធំ​ជាង​អាកាសយានដ្ឋាន​ចាស់ ទើប​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំង​៧៨​គ្រួសារ​តែ​ម្តង ។

មួយ​ចំណែក​ទៀត គឺ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ចំនួន​២៥៣​គ្រួសារ មាន​ទំហំ​ដី​ចំនួន​៥៧៥​ហិ​កតា បាន​រង​គ្រោះ​ដោយសារ​អាជ្ញាធរ​ខេត្ត​ចាប់បង្ខំ​ឱ្យ​ចាក​ចេញពី​ភូមិ និង​ចោទ​ថា បាន​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពួក​គាត់ ឈូស​ឆាយ សាលារៀន និង​វត្ត​ស្វាយ​ជ្រំ ដែល​ជា​ស្នាដៃ​របស់​សម្តេច​តេ​ជោ​ផ្ទាល់​ខ្ទេចខ្ទី​គ្មាន​សល់ និង​ឱ្យទៅ​រស់នៅ​ក្នុង​ដីចម្ការ​មីន ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្តព្រះវិហារ​ទាំងនេះ បាន​នាំ​គ្នា​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ក្នុង​ខណ្ឌមានជ័យ អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​ដើម្បី​ដើរ​ដាក់​ញត្តិ​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ទៅ​តាម​ក្រសួង មន្ទីរ ស្ថាប័ន​ជា​ច្រើន​ដល់​ពួក​គាត់ ហើយ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ទ្បើ​យ ។

ទាក់ទិន​នឹង​បញ្ហា​ភូមិ​ស្វាយ​ជ្រំ​នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​និយាយ​ថា តំបន់​នោះ​ត្រូវ​បាន​ចាត់ទុកជា​តំបន់​រណប​នៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ៕