ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ថ្នាំ​ញៀន​ក្នុង​ផ្ទះ​សំណាក់​ចាប់ខ្លួន​ប្រុស​ ស្រី​២០​នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀ.ន​ទាំង​យប់ ដោយ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​២០​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ពួក​គេ​កំពុង​ស្នាក់​នៅ​យ៉ាង​ពពាក់ពពូន ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ។

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ទាំង​យប់ ដោយ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​២០​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ពួក​គេ​កំពុង​ស្នាក់​នៅ​យ៉ាង​ពពាក់ពពូន ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ។

ការ​បង្ក្រាប​នេះ បាន​ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៩ តុលា នៅ​ក្នុងផ្ទះ​សំណាក់​ឈ្មោះ «​ថា​រិ​ទ្ធ​រស្មី​អង្គរ​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។  មន្ត្រី​ប៉េ​អឹ​ម​បានឱ្យ​ដឹង​ថា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ប្រុស​ចំនួន​១៨​នាក់ និង​ស្រី​២​នាក់​រួម​មាន ១-​ឈ្មោះ កែវ សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ រឿ​ន សុវណ្ណ​ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ ឈួ​ន បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះ យង់ សម្បត្តិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៥-​ឈ្មោះ មិន ទ្បុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៦-​ឈ្មោះ ភី ទ្បុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៧-​ឈ្មោះ ឌុ​ច វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៨-​ឈ្មោះ សាល សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៩-​ឈ្មោះ វ៉ា​ន់ លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ១០-​ឈ្មោះ ថា រី ភេទ​ស្រី អាយុ​២០​ឆ្នាំ ១១-​ឈ្មោះ ទ្បុ​ង វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ១២-​ឈ្មោះ ស្រី ស្រស់ ភេទ​ស្រី អាយុ​២០​ឆ្នាំ ១៣-​ឈ្មោះ ចាន់ ណា​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ១៤-​ឈ្មោះ សុខ នឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ១៥-​ឈ្មោះ ចាន់ ភា​រ័​ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ១៦-​ឈ្មោះ សុខ ចាន់​ភក្តី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ១៧-​ឈ្មោះ គង់ សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ១៨-​ឈ្មោះ សែ​ម វិបុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ១៩-​ឈ្មោះ ឃិ​ន ភៀន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២០-​ឈ្មោះ សឿ​ន ណា​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

សមត្ថកិច្ច​ដដែល​បន្ត​ថា ជន​ទាំង​២០​នាក់​នេះ ខ្លះ​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ និង​ខ្លះ​ទៀត​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពួក​គេ​បាន​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្សេង​ៗ​ពី​គ្នា នៅ​ក្នុងផ្ទះ​សំណាក់ ដោយ​សម្ងំ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​បំផុត ។ ផ្ទះសំណាក់​មួយ​នោះ គឺជា​ទីតាំង​សម្រាប់​ក្រុម​ជន​ញៀន​ថ្នាំ​ខាងលើ ស្នាក់​នៅ​ធ្វើ​សកម្មភាព​គ្រឿងញៀន​តែ​ម្តង ។ ការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ប៉ាន់ សុភាព ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក អាន់ សូ​រី​ដា អនុប្រធាន​ការិយាល័យ និង​លោក សឺ​ន កែវ​វណ្ណ​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ ។ ក្នុង​ការ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​ជាង​១០​កញ្ចប់ ម៉ូតូ​ចំនួន​៥​គ្រឿង ព្រមទាំង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ពេល​នេះ​មនុស្ស​ទាំងអស់ ត្រូវ​បាន​នាំ​យក​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ។ តាម​ការ​កត់​សម្គាល់​​អ្នក​ជក់​ថ្នាំ​ញៀន​ទាំង​២០​នាក់​នេះ សុទ្ធតែ​យុវវ័យ ៕