ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ធម្មជាតិ​ពិភពលោក​ឆ្នាំ​2013​សម្លា.ប់​មនុស្ស​ជាង​2​ម៉ឺន​នាក់​និង​ខូចខាត​119.000​លាន​ដុល្លារ

9 ឆ្នាំ មុន

សារព័ត៌មាន​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដោយ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កាកបាទក្រហម និង​គ្រោះ​មហន្តរាយ​អន្តរជាតិ (IFRC) ស្តី​ពី​គ្រោះ​ធម្មជាតិ កាលពី​ឆ្នាំ​មុន​ថា បាន​សម្លា.ប់​មនុស្ស​សរុប​២២.៤៥២​នាក់ ។ ក្នុង​ចំនួន​នោះ​អ្នក​រង​គ្រោះ​ដោយ​ព្យុះ «​ហៃ​យ៉ា​ន​» ដែល​វាយប្រហារ​ទៅ​លើ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣

សារព័ត៌មាន​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដោយ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កាកបាទក្រហម និង​គ្រោះ​មហន្តរាយ​អន្តរជាតិ (IFRC) ស្តី​ពី​គ្រោះ​ធម្មជាតិ កាលពី​ឆ្នាំ​មុន​ថា បាន​សម្លាប់​មនុស្ស​សរុប​២២.៤៥២​នាក់ ។ ក្នុង​ចំនួន​នោះ​អ្នក​រង​គ្រោះ​ដោយ​ព្យុះ «​ហៃ​យ៉ា​ន​» ដែល​វាយប្រហារ​ទៅ​លើ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ចំនួន​៧.៩៨៦​នាក់ ។

ក្រៅពី​នោះ​គ្រោះ​មហន្តរាយ​នៅ​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​អូស​បន្លាយពេល​ជា​ច្រើន​ថ្ងៃ កាលពី​ខែមិថុនា ២០១៣ បើ​តាម​តួលេខ​របស់ IFRC បាន​កត់ត្រា​មាន​អ្នក​ស្លាប់​ចំនួន​៦.០៥៤​នាក់ ខណៈ​ប្រជាជន​នៅ​លើ​ពិភពលោក ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ មាន​ចំនួន​ខ្ពស់​ជិត​១០០​លាន​នាក់ ។ ចំណែក​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​គិត​ជា​ប្រាក់​ប្រហែល​១១៩.០០០​លាន​ដុល្លារ ។

តួលេខ​ចំនួន​អ្នក​ស្លាប់​កាលពី​ឆ្នាំ​២០១៣​ចាត់​ទុក​ថា មាន​កម្រិត​ទាប បើ​គិត​ជា​មធ្យម​នៃ​ឆ្នាំ​២០០៤​ដល់​២០១៣ ដោយ​ក្នុង​មួយ​ឆ្នាំ មាន​អ្នក​ស្លាប់​ចំនួន​៩៧.៩៥៤​នាក់ ។ កាលពី​ខែធ្នូ​២០០៤ រញ្ជួយ​ដី និង​ស៊ូ​ណា​មិ​នៅ​មហាសមុទ្រ​ឥណ្ឌា​សម្លាប់​មនុស្ស​ចំនួន​១៥​ប្រទេស អស់​ប្រហែល​២៤២.៨២៤​នាក់ ៕