ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ពងគី​ង្គក់ស្លា.ប់​ប្រពន្ធ ​ចំណែក​ប្តីនិងប្អូន​ថ្លៃ២នាក់​ទៀតមាន​អាការៈពុល​ងីងើនាំទៅសង្រ្គោះ​នៅពេទ្យ

9 ឆ្នាំ មុន

ខេត្តត្បូង​ឃ្មុំ ៖ ​មុននេះ​អ្នកស្រុក​តំបែរជាង​៧០នា​ក់ បានពុល​ត្រសក់​ត្រាំមិន​ទាន់ នឹង​បាត់ធំ​ក្លិនផង​ឥឡូ​វបែរ​ជា​មាន​អ្នកពុល​ពងគីង្គ​ក់ លើ​សមាជិក​គ្រួសា​រអ្នករក្រីក្រ​ចំនួន៤​នាក់​​នៅភូមិ​ស្វាយ​កាំបិត​ ឃុំសេដា​ ស្រុកតំបែរ ​។ ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង១០ ព្រឹកថ្ងៃទី ២០ តុលា ២០១៤​ ​បណ្តាល​ឲ្យស្លា.ប់​ម្នាក់ និង៣​នាក់​

ខេត្តត្បូង​ឃ្មុំ ៖ ​មុននេះ​អ្នកស្រុក​តំបែរជាង​៧០នា​ក់ បានពុល​ត្រសក់​ត្រាំមិន​ទាន់ នឹង​បាត់ធំ​ក្លិនផង​ឥឡូ​វបែរ​ជា​មាន​អ្នកពុល​ពងគីង្គ​ក់ លើ​សមាជិក​គ្រួសា​រអ្នករក្រីក្រ​ចំនួន៤​នាក់​​នៅភូមិ​ស្វាយ​កាំបិត​ ឃុំសេដា​ ស្រុកតំបែរ ​។ ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង១០ ព្រឹកថ្ងៃទី ២០ តុលា ២០១៤​ ​បណ្តាល​ឲ្យស្លាប់​ម្នាក់ និង៣​នាក់​ទៀត​​ពុលមាន​អាការៈ​ធ្ងន់ ត្រូវ​បានក្រុម​សាច់ញា​តិដឹកបញ្ជូន​ទៅស ង្រ្គោះ​នៅ​មន្ទីរពេទ្យ​ខេត្តត្បូង​ឃ្មុំផងដែរ ។

លោកឧ​ត្តមសេនី​យ៍​ត្រី ​​ម៉ៅ ពៅ ស្នងការន​គរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យដឹងថា​ អ្នកដែល​ស្លាប់​ដោ​យការ​ទទួល​ទាន​គី​ង្គ​ក់ស្លាប់​នោះ​ឈ្មោះ ទឹង ​ប៉ោង ​ភេទស្រី ​អាយុ ១៨​ឆ្នាំ និងសមា​ជិក៣នាក់ទៀតដែល​ពុលធ្ងន់​មា​ន​១. ​ បី្តឈ្មោះ​ រុំ រ៉ា ​អាយុ ​២៨ឆ្នាំ ​២.​ឈ្មោះ ទឹង ទូ ​ភេទប្រុស ​១៥ឆ្នាំ ​៣.​ឈ្មោះទឹង​ និត ភេទប្រុស អាយុ១១ ឆ្នាំ​ ។ លោក​ឧត្តមសេនីយ៍​ត្រី ​ម៉ៅ ពៅ​ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាស​ន៍​បន្តថា​ នៅ​ពេលមុន​កើត​ហេតុ​គេបាន​ឃើញ​សមាជិក​ក្រុមគ្រួសារ​ខាងលើ​ នាំគ្នា​ទទួល​បានអាហារ​ជុំគ្នា ​នាព្រឹក​ថ្ងៃទី ២០ ​តុលា​ជាមួយ​នឹង​ម្ហូប​​គង្គីក់ ​។ ​បន្តិច​ក្រោយ​មកស្រា​ប់តែឃើញ​ស្រ្តីជា​ប្រពន្ធ ​ពុល​ស្លាប់​មុនគេ​និងប្តី​ព្រម​ទាំង​ប្អូនថ្លៃ​ពីរនាក់​ទៀត​ពុលងើ​​ងើធ្ងន់ធ្ងរ​ ត្រូវ​បានសាក់​ញាតិ​ដឹកតាម​រថយន្ត ​មកសង្រ្គោះ​នៅមន្ទីរ​ពេទ្យ​ខេត្តជា​បន្ទាន់ផង​ដែរ ​។

ហើយ​បើតាម​សមត្ថ​កិច្ចមូល​ដ្ឋានវិញ​បានប្រាប់​ឲ្យដឹង​ដែរថា​ នៅល្ងាច​ថ្ងៃទី១៩ តុលា ​ភ្លៀងបាន​បង្អុរធ្លា​ក់មក​ជា​ខ្លាំងលើភូមិ​ស្វាយកាំបិត​ ហើយ​ត្រូវបាន​ប្តីរបស់​អ្នកស្លាប់​បានទៅ​ដើរឆ្លុះ​ចាប់គង្គក់​ បាន​ជាច្រើ​នក្បាល​សំ​រាប់​យក​មកធ្វើម្ហូប ​។ ​ស្របពេល​មកដល់​ព្រឹកថ្ងៃទី​២០ ​តុលា ​ក៏បានពន្លាត់​គីង្គ​ក់ទាំង​នោះ​ចំអិន​ធ្វើម្ហូប​តែ​ធ្វើ​មិន​បាន​ស្អាតមាន​​ជាប់ពង លុះពេល​ហូបទើប​ជាហេតុ បណ្តាល​ឲ្យពុល​ស្លាប់​យ៉ាង​ដូច្នេះនោះ ​។ សមាជិក​ក្រុម​គ្រួ​សារទាំង៣​នាក់នោះ​ កំពុងស្ថិ​តក្នុងការ​សង្រ្គោះ​ពីសំណាក់​គ្រូពេទ្យ។