ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួលពលរដ្ឋខ្មែរ​ទៅលីឈើ​គ្រញូងក្នុង​ទឹកថៃ​ អត់បើកប្រាក់ឈ្នួលឱ្យ នាំគ្នា​ផ្តិតមេដៃ​ប្តឹងមេឈ្មួញ​និងមេខ្យល់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​ប្រជាព​លរដ្ឋជា​ច្រើន​នាក់មក​ពីភូមិ-​ឃុំផ្សេងៗ​គ្នា ក្នុងខេត្ត​ប៉ៃលិន ​ប្រហែល​​២០នាក់ បាន​ប្រ​មូល​ផ្តុំគ្នាផ្តិ​តមេដៃ ​ ដើម្បីដាក់​ពាក្យប្តឹង​ថៅកែ​ឈើគ្រញូង​ម្នាក់ ​ឈ្មោះ ​រ៉ា ​និងមេខ្យ​ល់ម្នាក់​ទៀត ​ ឈ្មោះ រី ដោយ​អ្នកទាំង​ពីរបានជួល​​ និងនាំ​ពួកគេទាំង​អស់ឱ្យ​ចូលទៅ​ក្នុងទឹក​ដីថៃ ដើម្បីលី ​ស្ពាយ​ឈើគ្រញូង​

ខេត្ត​ប៉ៃលិន​ ៖ ​ប្រជាព​លរដ្ឋជា​ច្រើន​នាក់មក​ពីភូមិ-​ឃុំផ្សេងៗ​គ្នា ក្នុងខេត្ត​ប៉ៃលិន ​ប្រហែល​​២០នាក់ បាន​ប្រ​មូល​ផ្តុំគ្នាផ្តិ​តមេដៃ ​ ដើម្បីដាក់​ពាក្យប្តឹង​ថៅកែ​ឈើគ្រញូង​ម្នាក់ ​ឈ្មោះ ​រ៉ា ​និងមេខ្យ​ល់ម្នាក់​ទៀត ​ ឈ្មោះ រី ដោយ​អ្នកទាំង​ពីរបានជួល​​ និងនាំ​ពួកគេទាំង​អស់ឱ្យ​ចូលទៅ​ក្នុងទឹក​ដីថៃ ដើម្បីលី ​ស្ពាយ​ឈើគ្រញូង​ ។ លុះ​ពេល​ត្រឡប់​មកដល់​ទឹកដីខ្មែរវិញ​ អស់រយៈ​ពេលជិត​១ខែទៅ​ហើ​យ ​មិនឃើញ​ក្រុមឈ្មួញ​ទាំងនេះ បើក​ប្រាក់​ថ្លៃឈ្នួល​ដល់ពួក​គេ ខណៈ​បានជួល​ក្រុមផ្សេង​ទៀត​ឱ្យទៅ​លីសែង​ឈើគ្រញូង​ជាធ​ម្មតា ដែល​ពលរដ្ឋ​ទាំង​នោះ​ភាគច្រើន​សុទ្ធតែ​ជាយុវជន​ក្មេងៗប៉ុណ្ណោះ​ ។

ហេតុកា​រណ៍ប្រមូល​ផ្តុំគ្នាផ្តិតមរដៃ​ប្តឹង​ថៅកែគ្រ​ញូង​នេះ​​ បាន​​ធ្វើឡើង​កាលពី​ល្ងាចថ្ងៃ​ទី១៨ តុលា ​២០១៤ នៅ​ភូមិអូរ​បេង ឃុំស្ទឹង​កាច់ ​ស្រុកសាលា​ក្រៅ ​ហើយបាន​យកពាក្យ​បណ្តឹង​នេះ ទៅតម្កល់​ទុក​នៅ​សាលា​ខេត្តប៉ៃ​លិន​ នាព្រឹក​ថ្ងៃទី២០ ​តុលា ​​ដើម្បីឱ្យអាជ្ញាធរ​ជួយ​ដឹងឮប៉ុណ្ណោះ​ ។

កម្មក​រម្នាក់ ​ដែល​ជាអ្នកលី​ ស្ពាយ​ឈើ​គ្រ​​ញូង​ចេញពី​​ទឹកដីថៃ​មកស្រុក​​ខ្មែរតាម​ច្រកព្រំ​ដែនបាន​ច្រើនជាង​គេ ឈ្មោះ​ វិល វ៉ាន់ឌី​ ភេទប្រុស​ អាយុ២២​ឆ្នាំ រ​ស់នៅភូ​មិអូរបេ​ង ឃុំស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​បានរៀប​រាប់​ថា រូបគេ​ទៅស្ពាយ​ឈើគ្រ​ញូ​ងនៅដីថៃ​ ​ជាច្រើន​លើកច្រើន​សារមក​ហើយ ដោយ​ចូល​ទៅចំងាយ​ប្រហែល​២៥គី​ឡូ​ម៉ែត្រពីព្រំ​ដែនកម្ពុជា​ ហើយ​ដើរចូល​ទៅទៅ​ក្នុងអស់​រយៈ​ពេល១​យប់​១ថ្ងៃ​ទើបដល់​ទីនោះ​ ។ ប្រភព​ប​ន្ត​ទៀត​ថា​ ​​ពេល​ស្ពាយ​ឈើ​គ្រញូង​ត្រឡប់មកទឹកដីខ្មែរវិញ ​ត្រូវចំណាយពេ​ល២យប់​ ២ថ្ងៃ ទើប​មកដល់​ព្រំដែន​ខ្មែរ​យើង​ ហើយ​មាន​មេខ្យល់​នាំយក​ឈើទាំង​នោះ​ទៅលាក់​ទុក​នៅចំណុច​ព្រំដែន ចន្លោះ​បង្គោល​ឡាក់​លេខ​៦៦​ និង៦៧​ ចំណុច​ភ្នំបេង​ ភូមិបរ​ហ៊ុយ​ត្បូង ​សង្កាត់បរ​យ៉ាខា ​ក្រុងប៉ៃ​លិន ហើយ​មានខាង​សមត្ថកិច្ច​ជួយ​សម្រួល​ឱ្យពួក​គេផងដែរ ​។

ប្រភព​ដដែល​បានបន្ត​ឱ្យដឹងទៀតថា​ មិន​គួរណា​មេឈ្មួញ ឬមេខ្យល់​ បាន​បោក​ប្រាស់​មិនឱ្យ​ប្រាក់​ឈ្នួល​ដល់​ពួកគេ​នោះ​ទេ ព្រោះ​ការធ្វើដំ​ណើរ​ឆ្លងដែន​ខុស​ច្បាប់​ទៅលី​ឈើញគ្រញូង​នេះមាន ការលំ​បាក​ខ្លាំង​ណាស់​ប្រ​ថុយ​ប្រថាន​ដល់​អាយុជីវិត​ថែម​ទៀតផង​ ដោយ​ជួនកាល​ពេល​ជួបទា​ហ៊ាន​ ថៃ គេបាន​ដេញ​បាញ់​រត់ចែក​ជើ​ង​គ្នា​ពេញព្រៃ​ ហើយ​ជួនកាល​ទៀត​បាន​ជួបនឹង​សត្វសា​ហាវក៏មាន​ដែរ ​លុះពេល​យក​មកដល់​ទឹកដី​ខ្មែរ ថៅកែ​ឬមេ​ឈ្មួញឱ្យ​លុយបាន​ត្រឹមតែ​៣ដុល្លារ​ក្នុង១គីឡូ​ក្រាម ​ប៉ុណ្ណោះ ដោយ​ជួនកាល​ទៀតនោះ​មេខ្យល់​គេបំបាត់​ភ្នែក​ជញ្ជីញ​ មិន​ត្រឹមតែប៉ុណ្ណោះ​​​ចៅ​កែរមិន​បើក​ប្រាក​ឱ្យ​ទៀតផង  ។

កម្មករលី ស្ពាយ​គ្រញូង​បាន​បញ្ជាក់ទៀ​ត ថា អ្នកដែល​បើកដៃ​ឱ្យពួកគេ​ចូលទៅរក​កាប់ឈើ​គ្រញូងនៅ​ទឹកដី​ថៃ​នោះគឺជាសមត្ថកិ​ច្ចមួយចំនួន ​ដែលនៅយាម​ការពារព្រំដែន​តែម្តង ដោយ​អត់ស្គាល់​ឈ្មោះនោះទេ​ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះសន្តិ​ភាព​