ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តនីសាន់​ដឹក​កៅអីជ័រ​​បើកធ្លាក់ជង្ហុក​ក្រឡាប់​ប៉ះជើង​ចាក់កៅអីកណ្តាល​ផ្លូវ​សំណាងល្អគ្មាន​អ្នក​របួស​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្តនីសាន់កែច្នៃមួយ​គ្រឿង​ដឹក​កៅ​អីជ័រ ខ្ពស់សំពីងសំពោង​​បាន​​បើក​ធ្លាក់​ជង្ហុក​ផ្លូវ​តែបន្តិច​បណ្តាល​ឱ្យ​ក្រឡាប់​ប៉ះជើង​ទៅ​ខាង​ឆ្វេង​ផ្លូវ​ ចាក់កៅអីរាយ​ប៉ាយ​កណ្តាល​ផ្លូវ តែសំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃ​ទី២០

រាជធានី​ភ្នំ​ពេញ ៖ រថយន្តនីសាន់កែច្នៃមួយ​គ្រឿង​ដឹក​កៅ​អីជ័រ ខ្ពស់សំពីងសំពោង​​បាន​​បើក​ធ្លាក់​ជង្ហុក​ផ្លូវ​តែបន្តិច​ប៉ុណ្ណោះបណ្តាល​ឱ្យ​ក្រឡាប់​ប៉ះជើង​ទៅ​ខាង​ឆ្វេង​ផ្លូវ​ ចាក់កៅអីរាយ​ប៉ាយ​កណ្តាល​ផ្លូវ តែសំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃ​ទី២០ តុលា​ ២០១៤ នៅ​ចំណុច​មុខ​ផ្ទះលក់គ្រឿង​សំណង់​យីហោ  ម៉េង ហ៊ុយ (ចំការដូង ) តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្តនីសាន់កែច្នៃ មួយ​គ្រឿង​ដឹក​កៅអីជ័រ​​ខ្ពស់សំពីង​សំពោងពីវេៀត​ណាម យក​មក​បោះដុំនៅរាជ​ធានី​ភ្នំ​ពេញ​ បើក​ដោយ​បុរស​ម្នាក់ និង​រួមដំណើរ​​​ដោយ​បុរស​៣​នាក់ទៀត ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧​យ៉ាង​លឿន ខណៈមក​ដល់ចំណុច​កើត​ហេតុ​​រថយន្ត​បាន​បើក​ធ្លាក់ជង្ហុក​ផ្លូវតែបន្តិច ក៏ក្រឡាប់​ប៉ះជើង​ទៅ​ខាង​ឆ្វេង​ផ្លូវ​ចាក់កៅអីរាយ​ប៉ាយ​ពេញ​កណ្តាល​ផ្លូវ តែសំណាងល្អ មិន​មាន​មនុស្ស​រង​របួស ។

ក្រោយពេល​កើត​ហេតុ​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​លើក​កៅ​អីចេញ​ពីលើ​ផ្លូវ​ទៅ​ដាក់នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ក៏នាំ​គ្នា​ជួយ​បំបាស់​រថយន្ត​ឱ្យ​ធម្មតា​ឡើងវិញ ។