ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបា​លព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួនថៅ​កែទូកវៀត ​ណាមម្នាក់​ពាក់ព័ន្ធ​ឆបោក​ប្រាក់គេ​ជាង១០ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ​កាលពីវេ​លា​ម៉ោង ២រសៀល​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ​ដែលប្រកប​មុខរបររ​កស៊ី ​ធ្វើទូក​លក់ឲ្យ​អ្នកនេ​សាទ​នៅ​ខេត្តកំ​ពង់​ឆ្នាំង ទៅ​កាន់​សា​លា​​​ដំបូងរាជ​ធានីភ្នំពេញ ​​ពាក់ពន្ធ​ពីបទរំ​លោភ​លើ​ទំនុកចិត្ត​ (ឆបោកប្រាក់) ​គេជាង ​១០ម៉ឺន​ដុល្លារ​អាមេរិក​ ។

ជនសង្ស័យ​មានឈ្មោះ ជូ បា​ទឿង ​ហៅ ផាម ​យ៉ាំងម៉េន​ ភេទប្រុស​ អាយុ​៥៨ឆ្នាំ មាន​អាស័យ​ដ្ឋាន​ស្នាក់​នៅ​ភូមិ​ចុងកោះ ​សង្កាត់ផ្សារ​ឆ្នាំង ​ក្រុងកំព​ង់ឆ្នាំង ​ខេត្តកំ​ពង់​ឆ្នាំង​ ។​​

ទាក់ទិននឹងការ​​នាំខ្លួនជនស​ង្ស័យ ខាងលើ​​បញ្ជួនទៅកាន់​សាលា​ដំបូងរាជ​ធានីភ្នំពេញ​នេះ មន្រ្តីនគ​រ​បាល ព្រហ្មទ​ណ្ឌក្រសួង​មហា​ផ្ទៃបាន​ឲ្យដឹង​ថា ជា​ការ​​ធ្វើឡើងតាមពាក្យ​​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឡេ ​ហ្វាង​ឌៀប​ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ​វៀត​ណាម​ ស្នាក់​នៅផ្ទះលេខ២​៦៤អា​ ផ្លូវអាប់​តាតៃ​ សង្កា​ត់ភីថុង​ ក្រុង​កាត់​យ៉ា ខេត្តគៀង​យ៉ាង ប្រទេស​វៀត​ណា​ម​ បាន​ប្តឹង​ឈ្មោះ ជូ បាទឿង ​ថៅកែធ្វើទូក​លក់ឲ្យអ្នក​នេសាទ​នៅ​ខេត្តកំពង់​ឆ្នាំងថា​បាន​ឆបោក​ប្រាក់ចំនួន​ជាង១០មឺុនដុល្លារ  ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើ​ទំព័រកាសែតកោះសន្តិ​ភាព