ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះឆេះកាប៊ីនភ្លើងនៅក្បែរព្រះ​បរមរាជវាំង​ បង្កការភ្ញាក់ផ្អើលទាំង​យប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មានករណីផ្ទុះឆេះកាបីន​ភ្លើង​មួយ​កន្លែង​​បណ្តាល​ឱ្យឆ្លង​រាល​ទៅ​ឆេះ​បង្គោល​ភ្លើ​ង​មួយ​ដើម​ និង​ឆេះ​ដើម​ឈើ​នៅ​ក្បែរនោះ​អស់មួយ​កំណាត់ដើមទៀតដោយ​ជះ​អណ្តាត​ភ្លើង​និង​ផ្សែង​ទៅ​អាកាស​ បង្ក​ការ​ភ្ញាក់​ផ្អើលដល់​​ប្រជាពលរដ្ឋ​នាំគ្នា​យក​បំពង់ឧស្ម័ន​ពន្លត់អគ្គិ​ភ័យ មក​បា.ញ់ពន្លត់​ តែមិន​រលត់​ក៏បាន​រាយ​

រាជ​ធានី​ភ្នំ​ពេញ ៖ មានករណីផ្ទុះឆេះកាបីន​ភ្លើង​មួយ​កន្លែង​​បណ្តាល​ឱ្យឆ្លង​រាល​ទៅ​ឆេះ​បង្គោល​ភ្លើ​ង​មួយ​ដើម​ និង​ឆេះ​ដើម​ឈើ​នៅ​ក្បែរនោះ​អស់មួយ​កំណាត់ដើមទៀតដោយ​ជះ​អណ្តាត​ភ្លើង​និង​ផ្សែង​ទៅ​អាកាស​ បង្ក​ការ​ភ្ញាក់​ផ្អើលដល់​​ប្រជាពលរដ្ឋ​នាំគ្នា​យក​បំពង់ឧស្ម័ន​ពន្លត់អគ្គិ​ភ័យ មក​បាញ់ពន្លត់​ តែមិន​រលត់​ក៏បាន​រាយ​ការណ៍ទៅ​សមត្ថ​កិច្ច​ឱ្យ​ហៅ​រថយន្តពន្លត់អគ្គិភ័យមួយ​គ្រឿង​​មក​បាញ់​ពន្លត់​ ទើបភ្លើង​រលត់អស់ទាំង​ស្រុង​ និង​មិន​ឆ្លង​រាល​ដាល​ទៅ​ផ្ទះប្រជារដ្ឋនៅក្បែរនោះ​ទៀត ។  ហេតុការណ៍នេះ​បង្ក​ឱ្យមាន​ការណ៍ភ្ញាក់ផ្អើលនៅវេលា​ម៉ោង ៧យប់​ ថ្ងៃទី ២០ តុលា ២០១៤ នៅ​ចំណុចក្បែរព្រះបរមរាជវាំង តាម​ផ្លូវសុធារស សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ប្រជាពលរដ្ឋ​នៅ​ក្បែរកន្លែង​កើត​ហេតុ​នោះ​បាន​ឃើញ​កាប៊ីនភ្លើង​​ផ្ទុះឆេះឡើង និង​បាន​ឆ្លង​រាល​ដាលទៅ​ឆេះ​បង្គោល​ភ្លើ​ង​មួយ​ដើម​ និង​ឆេះ​ដើម​ឈើ​នៅ​ក្បែរនោះ​អស់មួយ​កំណាត់ដើមទៀតដោយ​ជះ​អណ្តាត​ភ្លើង​និង​ផ្សែង​ទៅ​អាកាស ។ បន្ទាប់មក​ប្រជាពល​រដ្ឋ​នៅក្បែរនោះ ក៏បាន​នាំ​គ្នា​យក​បំពង់ឧស្ម័ន ពន្លត់អគ្គិ​ភ័យ​ មក​បាញ់ពន្លត់ អស់ចំនួន៣ បំពង់តែមិន​រលត់​ក៏បន្តរាយការណ៍ទៅសមត្ថកិច្ច ឱ្យហៅរថយន្តពន្លត់អគ្គិ​ភ័យ​មកជួយ​អន្តរាគមន៍ ។ ភ្លាមៗ​រថយន្តពន្លត់​អគ្គិ​ភ័យ​ មួយ​គ្រឿង​បាន​មក​ដល់​ បាន​បាញ់ពន្លត់អស់រយៈពេល​ជាង១០នាទី ទើបភ្លើង​រលត់អស់ទាំង​ស្រុង​ និង​មិន​ឆ្លង​រាល​ដាល​ទៅ​ផ្ទះប្រជារដ្ឋនៅក្បែរនោះ​ទៀត ។ ​