ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីខណ្ឌរដ្ឋបាល​ព្រៃ​ឈើព្រះវិហារ​ ​ចាប់បទ​ល្មើស​ឈើ​ប្រណី​ត​បាន​ហើយ​​​ បែរជា​ឃុប​ឃិ​តជាមួយ​​ឈ្មួញ​ជម្លៀសឈើ​ចេញ​ពី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​វិញ​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ ធ្វើ​ការ​រឹប​អូស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​បាន​រាប់រយ​កំណាត់ ស្ថិតនៅ​ក្នុង​ភូមិ​ពើក ឃុំ​ ពុទ្រា ស្រុក​សែន​ជ័យ នៅ​ថ្ងៃ​ទី​១៩ តុលា ម្សិល​មិញ​នេះ បន្ទាប់ពី​បាន​យក​រថយន្ត​ពីរ​គ្រឿង ដែល​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្តសាំយ៉ុង ពណ៌លឿង គ្មា​នស្លាក​លេខ​ និង​មួយ​គ្រឿង​ទៀត

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ ធ្វើ​ការ​រឹប​អូស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​បាន​រាប់រយ​កំណាត់ ស្ថិតនៅ​ក្នុង​ភូមិ​ពើក ឃុំ​ ពុទ្រា ស្រុក​សែន​ជ័យ នៅ​ថ្ងៃ​ទី​១៩ តុលា ម្សិល​មិញ​នេះ បន្ទាប់ពី​បាន​យក​រថយន្ត​ពីរ​គ្រឿង ដែល​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្តសាំយ៉ុង ពណ៌លឿង គ្មា​នស្លាក​លេខ​ និង​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​ត្រូពិចកែច្នៃ  ពណ៌សំបកឪឡឹក លាយ​ទឹក​ប្រាក់ ពាក់ស្លាក​លេខ​ កំពង់ចាម 2A-0769 ទៅ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដើម្បី​ទៅ​ឃុប​ឃិត ជាមួយ​ឈ្មោះ  ឈុំ រស្មី ជាប្រធាន​ការិយាល័យ របស់មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​​អធិការកិច្ច​ខេត្តព្រះវិហារ  ព្រម​ទាំង​ភ្នាក់ងារ​ទូរទស្សន៍​ចំនួន ២អង្គភាព​ទៀត​ បំរុងយក​ទៅ​លក់ឱ្យ​ឈ្មួញ នៅវេលា​ម៉ោង១ រំលង​អាធ្រាត្រឈានចូល​ថ្ងៃ​ទី២០ តុលា នេះ​តែត្រូវ​បែក​ការ ដោយ​សារ​អ្នក​សារព័ត៌មាន​តាម​ទាន់ ក៏បាន​នាំរថយន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ បើកចូល​ទៅក្នុង​ខណ្ឌរដ្ឋ​បាលព្រៃឈើ ខេត្តព្រះ​វិហារវិញ ។

តាម​ការ​អះអាង​របស់លោក តូ សុថេត ជាមន្រ្តីខណ្ឌ​រដ្ឋបាលព្រៃឈើ​ព្រះ​វិហារ ​បាន​ឱ្យ​ដឹង​ថា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ទាំង​អស់​ខាង​លើ គឺជាឈើ​ដែល​​រឹបអូស​បាន​នៅចំណុច​ភូមិពើក ឃុំពុទ្រា ស្រុកសែនជ័យ​ រួចបាន​បញ្ជូន​យក​មក​ទុក​នៅ​ក្នុង​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ព្រះ​វិហារ ចំនួន​ពីររថយន្ត​ហើយ​ប្រាប់អ្នក​សារព័ត៌មាន​ថា​ចាំ​មក​ផ្តិត​យករូប​ភាព​នៅ​ព្រឹកថ្ងៃទី២០ តុលា ស្អែកទៅ ។

សូមបញ្ជាក់ផងដែរថាខណៈអ្នក​យក​ព័ត៌មាន​ ចូល​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នៅព្រឹកថ្ងៃទី២០ តុលា នេះ​គឺបាន​ឃើញ​ឈើ​​ចំនួន១៨ដុំ តែប៉ុណ្ណោះ​ ។ ពេល​នោះដែរមន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ព្រះវិហារឈ្មោះ ថេត ក៏បាន​បញ្ជាក់ថា​ឈើប្រណីតប្រភេទធ្នង់ចំនួន២ រថយន្ត​ដែលត្រូវ​ទម្លាក់ចុះនៅក្នុង​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ ព្រះវិហារ​មានតែចំនួន២០​ដុំតែប៉ុណ្ណោះ​ ចំណែក​ឯឈើប្រណីតផ្សេងៗទៀត គឺជាឈើ​របស់​ឈ្មោះ ឈុំ រស្មី  ​ជាប្រធាន​ការិយាល័យ របស់មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​ឈើ​របស់​ភ្នាក់​ងារទូរទស្សន៍អប្សរា និង ឈើរបស់ឈ្មោះ ឡែន ជាប្អូន​របស់​ភ្នាក់ងារទូរទស្សន៍ CNC ប្រចាំខេត្តព្រះ​វិហារ​​ផងដែរ​ ។

តើនេះ​ជាទម្លាប់របស់​មន្រ្តី​​ខណ្ឌរដ្ឋបាលព្រៃឈើ​ ខេត្តព្រះវិហារមែនឬ ? នៅពេល​រឹបអូសឈើប្រ​ណីត​​​បាន​ហើយ​ បែជាយក​ទៅ​ចែក​គ្នា​ទៅវិញ …?