ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​បៀ និងកន្ទុយ​លេខត្រូវ​បាន​គេលេងតាម​ផ្សារ​​និង​តាម​ផ្ទះ​ក្នុង​​ក្រុង​កំពង់ធំ​ តែសមត្ថកិច្ច​ និង អាជ្ញាធរសង្ងំធ្វើមិនដឹង​

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះល្បែង​កន្ទុយ​លេខ ​និងវង់​​បៀរនៅក្នុង​ផ្សារ​ទាំង២ក្នុង​ក្រុងស្ទឹង​សែន​ ខេត្ត​កំពង់​ធំ កំ​ពុង​តែធ្វើ​ឲ្យជះ​ឥទ្ធិពល​ដ៏អាក្រក់​បំផុត​ដល់​គោល​នយោ​បាយ​ភូមិ​-ឃុំ​ មានសុវត្ថិភាព​ទាំង០៩​ចំណុច​របស់​ក្រ​សួ​ងមហា​ផ្ទៃ ចំណែក​អាជ្ញាធរ​ និងស​មត្ថិកិច្ច ​សង្ងំ​ស្ងៀមមិន​ធ្វើការ​បង្ក្រាប ​ខ្លាចបែក​ឆ្នាំងបាយ។

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះល្បែង​កន្ទុយ​លេខ ​និងវង់​​បៀនៅក្នុង​ផ្សារ​ទាំង២ក្នុង​ក្រុងស្ទឹង​សែន​ ខេត្ត​កំពង់​ធំ កំ​ពុង​តែធ្វើ​ឲ្យជះ​ឥទ្ធិពល​ដ៏អាក្រក់​បំផុត​ដល់​គោល​នយោ​បាយ​ភូមិ​-ឃុំ​ មានសុវត្ថិភាព​ទាំង០៩​ចំណុច​របស់​ក្រ​សួ​ងមហា​ផ្ទៃ ចំណែក​អាជ្ញាធរ​ និងស​មត្ថិកិច្ច ​សង្ងំ​ស្ងៀមមិន​ធ្វើការ​បង្ក្រាប ​ខ្លាចបែក​ឆ្នាំងបាយ។

ល្បែង​ស៊ីសង​(បៀ) និង ​កន្ទុយលេខ ជាច្រើនក​ន្លែង ត្រូវបាន​គេនាំ​គ្នា​លេង ថែម​ទាំង​ដាក់​លក់​យ៉ាង​អនា​ធិ​ប​តេយ្យ​ ​ក្នុង​​ផ្សារទាំង២ក្នុង​ក្រុងស្ទឹង​សែនគឺ​ផក្សា​កំពង់ធំ​ និងផ្សាស្ទឹងសែន (ហៅផ្សារ​ចាស់​) ដោយ​គ្មាន​ខ្លាច​ក្រែងរ​អែងច្បាប់​អ្វីបន្តិច​នោះទេ​។  ល្បែ​ងទាំងអស់នេះ​ប្រព្រឹត្ត​ទៅបាន​នោះ​ក៏ដោយសារ​តែស​មត្ថកិច្ច និង​អា​ជ្ញាធរ​មានការ​ឃុបឃិត​គ្នាបើក​​ដៃឲ្យដែរ ដែល​មាន​កូនកញ្ច្រែង​​ជាច្រើននាក់ដើរ​ក​ត់នៅ​ក្នុងផ្សារ​ទាំង​២ និង​នៅ​តា​មផ្ទះ ប្រមូល​លុយរាប់ម៉ឺន​ដុល្លាក្នុង១​​ថ្ងៃៗ ដែលទង្វើរ​ទាំងនេះ​ហាក់​បីដូច​ជាផ្គើ​នចំពោះ​មុខច្បាប់ ។

លោក​ វ៉ាន់ វិបុល ​ មេប៉ុស្តិ៍​​កំពង់​ធំប្រាប់​ថា កន្លង​​មក​ល្បែង​ស៊ីសង​លោក​ធ្លាប់​បាន​ហៅ​មេកន្ទុយ​លេ​មក​ធ្វើ​កិច្ច​សន្យា​និងផ្តិត​មេដៃ​ឲ្យបញ្ឈប់ ​ តែ​នៅតែ​មិនរាង​ចាល​នៅពេល​ដែល​ឃើញ​សមត្ថកិច្ច​ប៉ូលិ​ស​ទៅ មេ​កន្ទុយ​លេខ​យក​សៀវភៅ​លាក់ទុក​ក្នុងកាបូប​​បាត់អស់ ចំណែក​លោក​មេប៉ុស្តិ៍​សង្កាត់​កំព​ង់ក្រ​បៅ​ ប្រាប់ថា លោក​មិន​បាន​ឃុបឃិត​ជាមួយ​ទេ ។

គួរបញ្ជា​ក់ថា ​ឈ្មោះ​មេឆ្នោត​នៅក្នុងផ្សារ​កំពង់ធំ​ និងផ្សារ​ស្ទឹងសែន​ កំពុង​ធ្វើសកម្មភាព​លក់​ឲ្យ ឈ្មោះ ​អ៊ឹង ទាន​​ឈា ភេទស្រី​ រស់នៅ​ភូមិទី៥​ សង្កាត់​កំពង់ធំ​​ និងឈ្មោះ​ ឃឹម ​ស្រេង​ ជួលផ្ទះ​នៅជិត​​ស្ពានត្បូង​ចាម ស្ថិត​ក្នុងភូមិ​ដំរីជាន់ខ្លា ​សង្កាត់​ដំរីជាន់ខ្លា​ ក្រុង​ស្ទឹងសែន ប្រហែល​ជាលោក​មេប៉ុស្តិ៍ លោក​ចៅ​សង្កាត់​និង​លោក​អធិការ​បាន​សើមមាត់សើមក​ខ្លះ​ ហើយ​​មើល​​ទៅបានជា​សង្ងំស្ងៀម​យ៉ាងដូច្នេះ ?

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​