ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រំានឹងទឹកភ្លៀង​លិចលង់ផ្ទះមិនបាន ​អ្នកភូមិ៤០គ្រួសារ​លើកគ្នាមកសុំ​អន្តរាគមន៍ពីចៅសង្កាត់​​ចោមចៅ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមប្រជាពលរដ្ឋ៤០គ្រួសារ​ រស់នៅក្នុងភូមិ​ព្រៃព្រីងខាងត្បូង ​សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​បានលើកគ្នាមកសុំ​អន្តរាគមន៍ពីចៅសង្កាត់ចោមចៅ​ដើម្បីឲ្យជួយដោះស្រាយ​ការលិចលង់ទឹកភ្លៀង​ដែលមានរយៈពេលជាង១ខែមកហើយ​ ដោយសារពុំមាន​កន្លែងរំដោះទឹក ។

រាជធានីភ្នំពេញ​ ៖ ក្រុមប្រជាពលរដ្ឋ៤០គ្រួសារ​ រស់នៅក្នុងភូមិ​ព្រៃព្រីងខាងត្បូង ​សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​បានលើកគ្នាមកសុំ​អន្តរាគមន៍​ពីចៅសង្កាត់ចោមចៅ​ដើម្បីឲ្យជួយដោះស្រាយ​ការលិចលង់ទឹកភ្លៀង​ដែលមានរយៈពេលជាង១ខែមកហើយ​ ដោយសារពុំមាន​កន្លែងរំដោះទឹក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​ក្រុមអ្នកភូមិឲ្យដឹងទៀតថា​ ការណ៍ដែលពួកគាត់​ឡើងមកសុំអន្តរាគមន៍​ពីអាជ្ញាធរនេះ ​ដោយសារផ្ទះ​របស់ពួកគាត់បាន​លិចលង់ទឹកភ្លៀង​​យូរមកហើយ ហើយពីមួយថ្ងៃ​ទៅមួយ​ថ្ងៃកាន់តែ​ទឹកកើនឡើង​ដោយសារភ្លៀង​ធ្លាក់ប៉ុន្មានថ្ងៃនេះ ។

សេចក្តីរាយការណ៍​បានបន្តថា​ មានអ្នកភូមិចំនួន​​១០គ្រួសារបានចាកចេញចោលផ្ទះសម្បែង​ដោយសារទ្រំានឹងការលិចនេះមិនបាន ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕