ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ចិន Zhang Lanlan បាត់​មុខ​ពី​សិល្បៈ​ច្រើន​ឆ្នាំ ពេល​លេចមុខ​ក្លាយជា​ភរិយា​ប្អូនប្រុស​លោក​ប្រធានាធិបតី​ចិន ស៊ី ចិន​ពីង

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​សិល្បៈ​ចិន Xinhua ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារាចម្រៀង​-​សម្តែង និង​ជា​ពិធី​ការិនី​កម្មវិធី​ទូរទស្សន៍​វ័យ​៣៤​ឆ្នាំ នាង Zhang Lanlan បាន​លេច​មុខជា​ថ្មី​ម្តងទៀត​ក្នុង​នាម​ជា​ភរិយា​របស់​លោក​ស៊ី យ៉ា​ន់​ពីង វ័យ​៥៨​ឆ្នាំ ដែល​ជា​ប្អូនប្រុស​បង្កើត​ប្រធានាធិបតី​ចិន លោក​ស៊ី ចិន​ពីង បន្ទាប់​ពី​រូប​នាង​បាត់​មុខ​ពី​សិល្បៈ​តាំងពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ ។

លោក​ស៊ី យ៉ា​ន់​ពីង បាន​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា​របស់​លោក​ថា ៖ «​នាង Zhang Lanlan ជានា​រី​មាន​ចរិយា​មារយាទ​រមទម និង​ឈ្លាសវៃ ។ ម្យ៉ាងវិញទៀត​សម្រស់​ដ៏​ផូរផង់​របស់​នាង​ឆក់​យក​បេះដូង​របស់ខ្ញុំ​ឱ្យ​លង់​ស្រឡាញ់​នាង​ខានមិនបាន​» ។
លោក​ស៊ី ចិន​ពីង ប្រធានាធិបតី​ចិន ក៏​មាន​ប្រវត្តិ​ស្នេហា​មិន​ខុស​ពី​ប្អូនប្រុស​របស់​លោក​នោះ​ទេ ដោយ​លោក​រៀប​ការ​ជាមួយ​តារាចម្រៀង​ជើង​ចាស់​វ័យ​៥១​ឆ្នាំ គឺ​នាង Peng Liyuan​។

ព័ត៌មាន​រសើប​មួយ​ចំនួន​ដែល​លេច​ចេញពី​ក្រុម​គ្រួសារ​របស់​ប្រធានាធិបតី​រូប​នេះ ត្រូវ​បាន​បង្ខាំង​មិន​ឱ្យ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​កម្សាន្ត​ក្នុងស្រុក​ទេ ព្រោះ​លោក​ស៊ី ចិន​ពីង បាន​លាក់បាំង និង​ចាត់ទុកជា​រឿង​សម្ងាត់​ផ្ទាល់ខ្លួន ៕