ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង

9 ឆ្នាំ មុន

លោក ហ្សូ​កូ វី​ដូ​ដូ ជា​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​ដំបូង​គេ គ្មាន​ទាក់ទិន​ជាមួយ​របប​នៃ​អតីតជន​ផ្តាច់​ការ​ស៊ូ​ហារ​តូ នោះ បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២០ តុលា ដោយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​សម្រាប់​ការ​កែទម្រង់​ក្នុង​ប្រទេស ។ ៣​ខែ​ក្រោយ​ពី​ជាប់​ឆ្នោត លោក ហ្សូ​កូ វី​ដូ​ដូ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​មុខ​សភា​នាទី​ក្រុង​ហ្សា​ការ​តា ដោយ​ពិធី​នោះ​ចូលរួម​

លោក ហ្សូ​កូ វី​ដូ​ដូ ជា​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​ដំបូង​គេ គ្មាន​ទាក់ទិន​ជាមួយ​របប​នៃ​អតីតជន​ផ្តាច់​ការ​ស៊ូ​ហារ​តូ នោះ បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២០ តុលា ដោយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​សម្រាប់​ការ​កែទម្រង់​ក្នុង​ប្រទេស ។ ៣​ខែ​ក្រោយ​ពី​ជាប់​ឆ្នោត លោក ហ្សូ​កូ វី​ដូ​ដូ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​មុខ​សភា​នាទី​ក្រុង​ហ្សា​ការ​តា ដោយ​ពិធី​នោះ​ចូលរួម​ដោយ​ឥស្សរជន​បរទេស​ជា​ច្រើន​រូប ក្នុង​នោះ​រួម​មាន​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក តូ​នី អាប់​បុត និង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក ច​ន ឃ័​រ​រី ។

ក្នុង​ពិធី​នោះ​លោក ហ្សូ​កូ វី​ដូ​ដូ ហៅ​ហ្សូ​កូ​វី បាន​សច្ចា​ថា ក្នុង​នាម​ព្រះ​ជា​ម្ចាស់​ខ្ញុំ​សូម​សច្ចា​ថា បំពេញ​បណ្តា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី ដោយ​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដោយ​យុត្តិធម៌​បំផុត ។ អ្នកគាំទ្រ​លោក ហ្សូ​កូ​វី ជា​ច្រើន​នាក់​ប្រមូលផ្តុំ​គ្នា​នៅ​តាម​កន្លែង​ផ្សេង​ៗ​នៃ​រដ្ឋធានី សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ឡើង​កាន់​អំណាច​របស់​លោក ក្រោម​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹងតែង ។ ប៉ូលិស​ដល់​ទៅ​ជាង​២៤.០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រុង​ហ្សា​ការ​តា សម្រាប់​ពិធី​ផ្ទេរអំណាច​នេះ ។

មាន​ប្រភព​ពី​គ្រួសារ​មធ្យម​មួយ លោក ហ្សូ​កូ​វី ជា​ប្រធានាធិបតី​ឥណ្ឌូ​ណេ​សុ​ី ដំបូង​គេ​ដែល​ពុំ​មែន​ចេញពី​ក្រុម​នយោបាយ​-​យោធា ដែល​គ្រប់គ្រង​ប្រទេស​អ៊ិ​ស្លា​ម​ធំ​ជាងគេ​លើ​ពិភពលោក​នេះ ចាប់តាំងពី​ការ​ផ្តួលរំលំ​របប​ផ្តាច់​ការ​របស់​លោក ស៊ូ​ហារ​តូ ពី​ឆ្នាំ​១៩៩៨​មក ។ជាប់​ឆ្នោត​កាលពី​ខែកក្កដា ឈ្នះ​អតីត​ឧត្តមសេនីយ៍ ប្រា​បា​វ៉ូ ស៊ូ​ប៊ី​អាន​តូ លោក ហ្សូ​កូ​វី អាយុ​៥៣​ឆ្នាំ ហក់​ចូល​នយោបាយ​ដោយសារ​ប្រជាប្រិយភាព​របស់​លោក​ទទួល​បាន​ពី​ដំបូង ពេល​លោក​ធ្វើ​ជា​អភិបាលក្រុង​កំណើត​របស់​លោក បន្ទាប់​មក​ជា​អភិបាលក្រុង​ហ្សា​ការ​តា កាលពី​ឆ្នាំ​២០១២ ។

ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក​សន្យា​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស មាន​ប្រជាជន​២៥០​លាន​នាក់ ដែល​ប្រជាជន​ជិត​៤០%​រស់នៅ​ជាមួយ​ប្រាក់​ចំណូល​មិន​ដល់​២​ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ ៕