ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​បុក​គ្នា​នៅ​ភូ​កេ​ត ជនជាតិ​កូរ៉េ​ខាងត្បូង​2​នាក់​បាត់​ខ្លួន របួស​ជនជាតិ​ចិន​23​នាក់

9 ឆ្នាំ មុន

ការិយាល័យ​កុងស៊ុល​ចិន នៅ​ភូ​កេ​ត រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ តុលា ថា អ្នកទេសចរ​ចិន​២៣​នាក់​ត្រូវ​របួស ហើយ​ជនជាតិ​កូរ៉េ​ខាងត្បូង​២​នាក់​បាត់​ខ្លួន ក្រោយ​ការ​បុក​គ្នា​រវាងទូក​ម៉ា​សុ​ី​ន​មួយ និង​នាវា​នេសាទ​មួយ​គ្រឿង ក្នុង​ដែនទឹក​នៃ​កោះ​ភូ​កេ​តរបស់​ថៃ កាលពី​ថ្ងៃ​ទី​១៩ តុលា ។

កាលពី​រសៀល​ថ្ងៃ​ទី​១៩ តុលា ទូក​ម៉ា​សុ​ី​ន​១​គ្រឿង​ដឹក​អ្នកទេសចរ​មានឈ្មោះ​ថា Queen Star បាន​លិច​ក្រោយ​ពី​បុក​ជាមួយ​នាវា​នេសាទ​១​គ្រឿង ពេល​ទូក​ម៉ា​សុ​ី​ន​នោះ​វិល​ត្រឡប់​ពី​កោះ​ភី​ភី មក​កាន់​ភូ​កេ​ត​វិញ ។អ្នកទេសចរ​បរទេស​៣៧​នាក់ ជិះ​ក្នុង​ទូក​មា​៉​សុ​ី​ន ដោយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​ជនជាតិ​ចិន កូរ៉េ​ខាងត្បូង និង​ជនជាតិ​លោក​ខាងលិច ។ប្រតិបត្តិការ​តាម​រក​អ្នកទេសចរ​បាត់​ខ្លួន​កំពុង​ធ្វើ ហើយ​ការ​សុ​ើ​ប​អង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ក៏​កំពុង​ធ្វើ​ដែរ ៕