ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អា​មេ​រិ​ក​ទម្លាក់អាវុធ​ឱ្យ​ពួក​ឃើ​ត​នៅ​ក្រុង​កូ​បា​នេ​

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​ឃើ​ត​រាយការណ៍​ថា ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ការពារ​ក្រុង​កូ​បា​នេ​ស៊ី​រី ទទួល​បាន​អាវុធ​និង​គ្រាប់រំសេវ​យ៉ាងច្រើន ដោយសារ​ការ​ទម្លាក់​តាម​ឆត្រយោង​កាលពី​យប់​ថ្ងៃ​ទី​១៩ តុលា របស់​យន្តហោះ​១​គ្រឿង​នៃ​កងទ័ព​អា​មេ​រិ​ក នៅ​ជិត​ទីក្រុង​នេះ​ដែល​ឡោម​ព័ទ្ធ​វាយប្រហារ​ដោយ​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​ឃើ​ត​រាយការណ៍​ថា ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ការពារ​ក្រុង​កូ​បា​នេ​ស៊ី​រី ទទួល​បាន​អាវុធ​និង​គ្រាប់រំសេវ​យ៉ាងច្រើន ដោយសារ​ការ​ទម្លាក់​តាម​ឆត្រយោង​កាលពី​យប់​ថ្ងៃ​ទី​១៩ តុលា របស់​យន្តហោះ​១​គ្រឿង​នៃ​កងទ័ព​អា​មេ​រិ​ក នៅ​ជិត​ទីក្រុង​នេះ​ដែល​ឡោម​ព័ទ្ធ​វាយប្រហារ​ដោយ​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​នា​ពេល​មុន​នេះ​បន្តិច​ថា យន្តហោះ​កា​ហ្គោ C-130 មួយ​គ្រឿង​របស់​កងទ័ពអាកាស បាន​ទម្លាក់អាវុធ គ្រាប់រំសេវ ព្រមទាំង​សម្ភារ​ពេទ្យ​ផ្តល់​ដោយ​អាជ្ញាធរ​ឃើ​ត​អុ​ី​រ៉ា​ក់ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​តស៊ូ​របស់​ពួក​ឃើ​ត​ស៊ី​រី​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

នេះ​ជា​លើក​ដំបូង​ដែល​សហរដ្ឋអាមេរិក​និយាយ​ពី​ការ​ផ្តល់​ជំនួយ​យោធា​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត ដែល​ប្រទេស​តួ​ក​គី​ពុំ​ចង់ឱ្យ​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អា​មេ​រិ​កបាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ក្រុង​កូ​បា​នេ ។ ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​១៣៥​លើក សំដៅ​បណ្តា​ទីតាំង​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តំបន់​ក្រុង​កូ​បា​នេ ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ។

សភាពការណ៍​សន្តិសុខ​នៅ​ទីក្រុង​កូ​បា​នេ​នៅ​តែ​ផុយ​ស្រួយ​ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​គំរាមកំហែង​ទីក្រុង​នេះ ហើយ​ពួក​ឃើ​ត​ខំតស៊ូ​ទប់ទល់ ។រដ្ឋាភិបាល​តំបន់​ឃើ​ត​ឌី​ស្ថាន​អុ​ី​រ៉ា​ក់ ធ្លាប់​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា បាន​ផ្តល់​ជំនួយ​យោធា​ជា​និមិត្តរូប​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ក្រុង​កូ​បា​នេ ក៏​ប៉ុន្តែ​តួ​ក​គី​ដែល​ខ្លាច​គ្រឿង​សព្វាវុធ​ផ្តល់​ឱ្យ​ពួក​ឃើ​ត ផ្តល់​ផលវិបាក​ទាំងឡាយ​ដល់​សភាពការណ៍​នៅ​ប្រទេស​ខ្លួន​នោះ បាន​បដិសេធ​មិន​ឱ្យ​ដឹក​ឆ្លងកាត់​ព្រំដែន​ខ្លួន ។

ពួក​យុទ្ធ​ជន​ឃើ​ត​ដែល​ទទួល​ការ​ទ្រទ្រង់​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​បាន​វាយ​ទប់ទល់​នាំ​ឱ្យ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាត់បង់​យុទ្ធ​ជន​៣១​នាក់ រវាង​ពី​ថ្ងៃ​ទី​១៨ មក​១៩​តុលា ក្នុង​នោះ​១៥​នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​លើ​ទីតាំង​ទាំងឡាយ​របស់​ពួក​គេ ។ អង្គការសហប្រជាជាតិ ក៏​រៀបរាប់​ពី​សាកសព​របស់​ពួក​ជី​ហា​ដ​យ៉ាងតិច​៧០​នាក់ ដែល​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​មួយ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​គេ នៅ​ខេត្ត​រ៉ា​កា​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ ។ យុទ្ធ​ជន​ឃើ​ត​៧​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ៕