ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អេ​ហ្សុ​ី​ប​7​នាក់​ស្លា.ប់​ដោយសារ​ការ​ផ្ទុះ​មួយ

9 ឆ្នាំ មុន

កងទ័ព​អេ​ហ្សុ​ី​ប​រាយការណ៍​ថា ទាហាន​អេ​ហ្សុ​ី​ប​៧​នាក់ បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​១៩ តុលា ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ ត្រូវ​ចំ​រថយន្ត​របស់​ពួក​គេ​នៅ​ឧបទ្វីប​សុ​ី​ណៃ​អុ​ី ។ការ​វាយប្រហារ​នោះ​ដែល​បណ្តាល​ឱ្យ​ទាហាន​អេ​ហ្សុ​ី​ប​៥​នាក់​ទៀត​ត្រូវ​របួស​នោះ ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។

កងទ័ព​អេ​ហ្សុ​ី​ប​រាយការណ៍​ថា ទាហាន​អេ​ហ្សុ​ី​ប​៧​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ តុលា ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ ត្រូវ​ចំ​រថយន្ត​របស់​ពួក​គេ​នៅ​ឧបទ្វីប​សុ​ី​ណៃ​អុ​ី ។ការ​វាយប្រហារ​នោះ​ដែល​បណ្តាល​ឱ្យ​ទាហាន​អេ​ហ្សុ​ី​ប​៥​នាក់​ទៀត​ត្រូវ​របួស​នោះ ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។

ទាហាន​ទាំងនោះ​មាន​បេសកកម្ម​ការពារ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​នៅ​ភាគ​និរតី​ទីក្រុង​អែ​ល​អា​រិ​ក ទីប្រជុំជន​ខេត្ត ដែល​នៅ​ទីនោះ​ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់ និង​ម្នាក់​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​១៦ តុលា កន្លង​មកនេះ ដោយសារ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់ ។

សមាជិក​កងកម្លាំង​សន្តិសុខ​អេ​ហ្សុ​ី​ប ជា​ច្រើន​សិប​នាក់​បាន​ត្រូវ​ស្លាប់​នៅ​តំបន់​សុ​ី​ណៃ​អុ​ី ចាប់តាំងពី​កងទ័ព​ផ្តួលរំលំ​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម លោក ម៉ូ​ហា​មេ​ដ ម័​រ​សុ​ី កាលពី​ខែកក្កដា ឆ្នាំ​២០១៣ មក ។ មាន​ក្រុម​អ៊ិ​ស្លា​ម​និយម​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​នោះ ៕