ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល ហ្វ្រច់​ ទាត់​ចោល​ការ​ប្រកួត​ជា​មួយ​ ជេម​ ឌីហ្គេល​

9 ឆ្នាំ មុន

​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន IBF&WBA​ ប្រភេទ​ទម្ងន់ Super-milddleweight ខាល ហ្វ្រ​ច់​ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទាត់​ចោល​នូវ​លទ្ធភាព​នៃ​ជំនួប​ប្រកួត​ជា​កីឡាករ​មិត្ត​រួម​ជាតិ​ជេ​ម ឌី​ហ្គេ​ល ​ដោយ​អះអាង​ថា ឌី​ហ្គេ​ល​មិនមែន​ជា​ជន​ល្បីឈ្មោះ​នោះ​ឡើយ ។
គេ​បាន​បញ្ជាក់​ថា ៖ «​ឌី​ហ្គេ​ល​ មិន​ទាន់​អាច​ជា​ជន​ដែល​ស្ថិត​ក្នុង​កែវភ្នែក​ខ្ញុំ​នៅឡើយ​ទេ។ អ្នក​រៀបចំ​ការ​ប្រកួត​របស់​គេ​ស្ទើរ​ក្លាយជា​

​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន IBF&WBA​ ប្រភេទ​ទម្ងន់ Super-milddleweight ខាល ហ្វ្រ​ច់​ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទាត់​ចោល​នូវ​លទ្ធភាព​នៃ​ជំនួប​ប្រកួត​ជា​កីឡាករ​មិត្ត​រួម​ជាតិ​ជេ​ម ឌី​ហ្គេ​ល ​ដោយ​អះអាង​ថា ឌី​ហ្គេ​ល​មិនមែន​ជា​ជន​ល្បីឈ្មោះ​នោះ​ឡើយ ។
គេ​បាន​បញ្ជាក់​ថា ៖ «​ឌី​ហ្គេ​ល​ មិន​ទាន់​អាច​ជា​ជន​ដែល​ស្ថិត​ក្នុង​កែវភ្នែក​ខ្ញុំ​នៅឡើយ​ទេ។ អ្នក​រៀបចំ​ការ​ប្រកួត​របស់​គេ​ស្ទើរ​ក្លាយជា​ស្មូម​មក​សុំ​ការ​ប្រកួត​ពី​ខ្ញុំ ប៉ុន្តែ​យ៉ាងណា ឌី​ហ្គេល​ មិន​ទាន់​ក្លាយជា​ជន​ល្បីឈ្មោះនៅ​ឡើយ​ទេ ។ គេ​មិន​ទាន់​បាន​ផ្តួល​កីឡាករ​ណា​ម្នាក់​ដែល​ជា​ស្ពាន​ដើម្បី​ទទួល​បាន​ឱកាស​ជួប​ខ្ញុំ​នៅឡើយ។ កាន់តែ​យ៉ាប់​ជាង​នេះនោះ គឺ​ធ្លាប់​ចាញ់​ក្រោម​កណ្តាប់ដៃ​ច​ច ហ្គ្រូ​វ» ​។

ជា​ជំនួស​មក​វិញ កីឡាករ​ប្រដាល់​អង់គ្លេស​រូប​នេះ​បាន​ជ្រើស​យក​ការ​ប្រកួត​នៅ​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក​ដោយ​ជួប​ជាមួយ​កីឡាករ​ម៉ិ​ក​ស៊ិ​ក ជូ​លី​អូ សេសា​ឆា​វ៉ែ​ស ។ កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​តាំងចិត្ត​សម្រេច​ឱ្យ​ខាង​តែ​បាន​នូវ​សុបិន​របស់​ខ្លួន​ដើម្បី​បន្ថែម​អត្ថន័យ​ដល់​អាជីព ហើយ​ថា ខ្លួន​នឹង​ចូល​និវត្តន៍ ប្រសិនជា​ការ​ប្រកួត​ជាមួយ​ឆា​វ៉ែ​ស​នៅ​ឡាស​វេ​ហ្គា​ស​មិន​អាច​កើតឡើង​បាន ។ គេ​បាន​និយាយ​ថា ៖ «​មាន​លទ្ធភាព​ដ៏​ពិតប្រាកដ​មួយ​ដែល​ខ្ញុំ​នឹង​ត្រូវ​លាងដៃ​ចេញពី​ពិភព​គុន» ​។

យ៉ាងណា​ក៏​ដោយ ហ្វ្រ​ច់​ដែល​បាន​យកឈ្នះ​កីឡាករ​មិត្ត​រួម​ជា​តិច​ច ហ្គ្រូ​វ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​៨​ម៉ឺន​នាក់​ក្នុង​សង្វៀន Wembley កាលពី​ខែឧសភា​ នឹង​បាត់បង់​ខ្សែក្រវាត់​ស្ថាប័ន IBF​ របស់​ខ្លួន​ប្រសិនជា​គេចវេះ​ពី​កីឡាករ​ឌី​ហ្គេ​ល ។ស្ថិត​ក្នុង​អាជីព​ជា​ច្រើន​ឆ្នាំ ហ្វ្រ​ច់​មិន​ធ្លាប់​បាន​ប្រកួត​នៅ​​ឡាស​វេ​ហ្គា​ស​នោះ​ទេ ។ ប៉ុន្តែ ការ​ជួប​ជាមួយ​ឆា​វ៉ែ​ស ម្ចាស់​ស្ថាប័ន WBC ​ដែល​ចាញ់​តែ​ម្តង​ក្នុង​ចំនួន​ប្រកួត​៥១​លើក​ គឺ​ពិតជា​អាច​បំពេញ​នូវ​ម​ហិ​ច្ឆតា​របស់​គេ​បាន ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​ ៖ «​ខ្ញុំ​រីករាយ​ក្នុង​ការ​ដាក់​ឱ្យ​ទំនេរ​នូវ​ខ្សែក្រវាត់​ស្ថាប័ន IBF។ នេះ​ជា​ស្ពាន​ដែល​អាច​ប្រែក្លាយ​សុបិន​របស់ខ្ញុំ​ឱ្យ​ក្លាយជា​ការ​ពិត ។ ខ្ញុំ​មិន​ចង់​ចូល​និវត្តន៍​មិន​បាន​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភពលោក​នោះ​ឡើយ» ​។  គិត​ពី​ឆ្នាំ​២០០២​មក ហ្វ្រ​ច់​ បាន​យកឈ្នះ​ការ​ប្រកួត​៣៣​ក្នុង​ចំណោម​៣៥​លើក ប៉ុន្តែ​ធ្លាប់​ចាញ់​ក្រោម​កណ្តាប់ដៃ​កីឡាករ​អា​មេ​រិ​ក Andre Ward ​និង​កីឡាករ​ដា​ណឺ​ម៉ាក Mikkel Kessler ៕