ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Pavlyuchenkova ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Kremlin Cup នៅ​រុ​ស្ស៊ី

9 ឆ្នាំ មុន

កីឡាការិនី​រុ​ស្ស៊ី Anastasia Pavlyuchenkova ដណ្តើម​បាន​ពាន​កីឡា​វាយ​កូន​បាល់​ជា​លើក​ទី​៧ ក្នុង​អាជីព​របស់​ខ្លួន​បន្ទាប់​ពី​នាង​យកឈ្នះ​ជើងឯក​កម្មវិធី Kremlin Cup នៅ​ក្រុង​មូ​ស្គូ ប្រទេស​កំណើត​កាលពី​ថ្ងៃអាទិត្យ ទី​១៩ តុលា ។ កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ប្រើ​ពេល​២​ម៉ោង​និង​២៨​នាទី​ផ្តួល​គូប្រកួត​មក​ពី​រូ​ម៉ា​នី Irina-Camelia Begu ដោយ​ជោគជ័យ​ក្នុង​លទ្ធផល​ពិន្ទុ​៦-៤, ៥-៧

កីឡាការិនី​រុ​ស្ស៊ី Anastasia Pavlyuchenkova ដណ្តើម​បាន​ពាន​កីឡា​វាយ​កូន​បាល់​ជា​លើក​ទី​៧ ក្នុង​អាជីព​របស់​ខ្លួន​បន្ទាប់​ពី​នាង​យកឈ្នះ​ជើងឯក​កម្មវិធី Kremlin Cup នៅ​ក្រុង​មូ​ស្គូ ប្រទេស​កំណើត​កាលពី​ថ្ងៃអាទិត្យ ទី​១៩ តុលា ។ កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ប្រើ​ពេល​២​ម៉ោង​និង​២៨​នាទី​ផ្តួល​គូប្រកួត​មក​ពី​រូ​ម៉ា​នី Irina-Camelia Begu ដោយ​ជោគជ័យ​ក្នុង​លទ្ធផល​ពិន្ទុ​៦-៤, ៥-៧ និង​៦-១ ។ វា​ជា​ជ័យជម្នះ​លើក​ទី​២ លើ​នាង Begu ដែល​ជា​កីឡាការិនី​លំដាប់​ទី​៦០ ពិភពលោក ។

នាង​បាន​ថ្លែង​ថា ៖ «​នេះ​ជា​មធ្យោបាយ​ល្អ​ជាងគេ​ក្នុង​ការ​បញ្ចប់​រដូវ​កាល ។ ការ​ប្រកួត​ពិតជា​មាន​សភាព​ស្វិតស្វាញ​ខ្លាំង ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​អាច​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជា​ជនរួមជាតិ​នោះ​ទេ​» ។ ជ័យជម្នះ​លើក​នេះ​នាំ​ឱ្យ​នាង Pavlyuchenkova ទទួល​បាន​ប្រាក់​រង្វាន់​១២២​ពាន់​ដុល្លារ​អា​មេ​រិ​ក ខណៈ​នាង Begu ទទួល​បាន​៦៦​ពាន់​និង​២៥០​ដុល្លារ ។

ចំណែក​លទ្ធផល​វាយ​ទោល​ផ្នែក​បុរស​វិញ ពាន​ជើងឯក​បាន​ទៅ​លើ​កីឡាករ​ក្រូ​អាស៊ី Marin Cilic ។ ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ធំ US Open រូប​នេះ​បាន​ផ្តួល​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista-Agut ក្នុង​លទ្ធផល​៦-៤ និង​៦-៤ បន្ទាប់​ពី​ប្រើ​អស់​ថិរវេលា​២​ម៉ោង និង​២៤​នាទី ។

គេ​បាន​ថ្លែង​ថា ៖ «​ទម្រាំ​មាន​លទ្ធផល​ដូច​ជា​ថ្ងៃនេះ ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ។ ខ្ញុំ​គិត​ថា ការ​វាយ​សឺ​វី​ស​របស់ខ្ញុំ​នៅ​ថ្ងៃនេះ​ល្អ​ប្រសើរ​ច្រើន​ជាង​ថ្ងៃ​ម្សិលមិញ ។ នេះ​ជា​ការ​បោះ​មួយ​ជំហាន​បន្ថែម​ទៀត​ក្នុង​អាជីព​របស់ខ្ញុំ ។ ពិត​ណាស់ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង ដ្បិត​ជ័យជម្នះ​នេះ​នឹង​ផ្តល់​កន្លែង​ពិសេស​មួយ​ដល់​រូប​ខ្ញុំ​» ។

ព្រម​ពេល​ជាមួយ​គ្នា​នោះ​ដែរ នៅ​ឯ​ទីក្រុង Vienna ប្រទេស​អូ​ទ្រី​ស កីឡាករ​អង់គ្លេស​អ៊ែន​ឌី មូ​រ៉េ បាន​យកឈ្នះ​ពាន​ជើងឯក​កម្មវិធី Erste Bank Open ក្រោយ​ពី​បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​របស់​អេ​ស្ប៉ា​ញ David Ferrer នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​៥-៧, ៦-២ និង​៧-៥ ។

គេ​បាន​ថ្លែង​ថា ៖ «​វា​ជា​ការ​បញ្ចប់​ស​ប្តា​ហ៍​ដ៏​ល្អ​មួយ ។ ពិត​ណាស់ នេះ​ជា​ការ​ប្រកួត​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ ATP World Tout Finals ។ យ៉ាងណា​ក្តី ការ​ប្រើ​ពេល​ដល់​ទៅ​ជាង​២​ម៉ោង គឺ​ពិតជា​មិនធម្មតា​ឡើយ​» ៕
ឈិ​ត គឹ​ម​ឆុ​ន
SOPHONN20141020_388_24003
រូប Chhon 20141020 (4-5)
កែ