ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Jung Baek ឈ្នះ​ជើងឯក​វាយកូនគោល​នៅ​កូរ៉េ​ខាងត្បូង

9 ឆ្នាំ មុន

កីឡាការិនី​កូរ៉េ​ខាងត្បូង Kyu Jung Baek បាន​ក្លាយជា​ម្ចាស់​ពាន​របស់​កម្មវិធី KEB-HanaBank Championship ដែល​មាន​ប្រាក់​រង្វាន់​សរុប​២​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែតុលា នាង​បាន​ផ្តួល​គូប្រកួត​សញ្ជាតិ​អា​មេ​រិ​ក Brittany Lincicome និង​គូប្រកួត​ជា​មិត្ត​រួម​ជាតិ In Gee Chun ក្នុង​វគ្គ​កាត់សេចក្តី​ចុង​ក្រោយ​ជាមួយនឹង​ពិន្ទុ បឺ​ឌី​នៅ​ឡូ​ទី​១៨ មាន​៥​ប៉ា ។

កីឡាការិនី​កូរ៉េ​ខាងត្បូង Kyu Jung Baek បាន​ក្លាយជា​ម្ចាស់​ពាន​របស់​កម្មវិធី KEB-HanaBank Championship ដែល​មាន​ប្រាក់​រង្វាន់​សរុប​២​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែតុលា នាង​បាន​ផ្តួល​គូប្រកួត​សញ្ជាតិ​អា​មេ​រិ​ក Brittany Lincicome និង​គូប្រកួត​ជា​មិត្ត​រួម​ជាតិ In Gee Chun ក្នុង​វគ្គ​កាត់សេចក្តី​ចុង​ក្រោយ​ជាមួយនឹង​ពិន្ទុ បឺ​ឌី​នៅ​ឡូ​ទី​១៨ មាន​៥​ប៉ា ។ ដូច​ជា​ឆ្នាំ​មុន​ដែរ ការ​ប្រកួត​ដែល​មាន​រយៈពេល​៤​ថ្ងៃនេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីលាន​វាយកូនគោល Sky 72 Golf Club Ocean Course ស្ថិត​ក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាងត្បូង ។

Jung Baek ដែល​បាន​បញ្ចប់​ជុំ​ផ្តាច់ព្រ័ត្រ​ធ្វើ​បាន​ពិន្ទុ ៥​អាន់​ឌ័​រ​ប៉ា ៦៧ ឆ្លងកាត់​៤​ជុំ​ប្រកួត​សម្រេច​បាន​លទ្ធផល​សរុប​១០​អាន់​ឌ័​រ ២៧៨ ទទួល​បាន​ពាន​ជើងឯក​យក​មក​គ្រប់គ្រង​ជា​លើក​ទី​៣​ក្នុង​រដូវ​កាល ។ ដោយឡែក គិត​ក្នុង​សមាគម LPGA Tour វិញ វា​ទើប​ជា​ពាន​លើក​ដំបូង​ប៉ុណ្ណោះ​ក្នុង​អាជីព​របស់​នាង ។

ជាមួយនឹង​ទឹកប្រាក់​រង្វាន់​៣០​ម៉ឺន​ដុល្លារ កីឡាការិនី​វ័យ​១៩​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ដោយ​ក្តី​រីករាយ​ថា ៖ «​ការ​ប្រកួត​របស់ខ្ញុំ​ពិតជា​ល្អ​ខ្លាំង​ណាស់ ។ ខ្ញុំ​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ជា​ខ្លាំង​កាលពី​ព្រឹក ប៉ុន្តែ​ការ​ចាប់ផ្តើម​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ។ ទោះជា​យ៉ាងណា ការ​ព្យាយាម​របស់ខ្ញុំ​ធ្វើ​បាន​សម្រេច​នៅ​ពេល​បន្ទាប់​មក ។ នេះ​ជា​ពាន​ដែល​នាង​ខ្ញុំ​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​» ។

ចំណែក​នាង Lincicome និង​នាង Gee Chun ចំណាត់ថ្នាក់​លេខ​២​ស្ទួន​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ​ជាង​១៨​ម៉ឺន​ដុល្លារ ។
កីឡាការិនី​អា​មេ​រិ​ក មី​សែ​ល វ៉ា​យ​ជើងឯក​ព្រឹត្តិការណ៍ U.S Women’s បញ្ចប់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប​៨​អាន់​ឌ័​រ ២៨០​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​ស្ទួន​ជាមួយ​នាង MatthewCatriona ស្ថិត​នៅ​គម្លាត​១​ស្ត្រូ​ក​ពី​នាង Matthew Catriona ។

ឯ​នាង Amy Yang ជា​កីឡាការិនី​ការពារ​ជើងឯក​បរាជ័យ​មិន​អាច​រក្សា​ពាន​របស់​ខ្លួន​បន្ត​ទៅ​មុខ​ឡើយ ខណៈ​បញ្ចប់​ក្នុងចំណាត់​ថ្នាក់​លេខ​៤៦​ស្ទួន ។ ផ្ទុយ​ពី​នេះ ជើង​ខ្លាំង​មក​ពី​ន័​រ​វែ​ស Suzanne Petersen ដែល​កំពុង​ព្យាយាម​ដណ្តើម​យក​ពាន LPGA Tour ឱ្យ​បានជា​លើក​ទី​៣ បញ្ចប់​ការ​ប្រកួត​ក្នុង​ចំណាត់ថ្នាក់​លេខ​១២​ជាមួយ​លទ្ធផល​សរុប​៥​អាន់​ឌ័​រ​២៨៣ ៕