ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​កំពុង​អង្រួន​សេដ្ឋកិច្ច​ពិភពលោក

9 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ ការ​ដាំ​ក្បាល​ចុះ​ភ្លាម​ៗ​នៃ​តម្លៃ​ប្រេង​កំពុង​តែ​នាំ​ឱ្យ​សេដ្ឋកិច្ច និង​នយោបាយ​មានការ​ប្រែប្រួល​ក្នុង​សម្ពាធ​ខ្ពស់​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​នោះ​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង​ជា​ច្រើន​កំពុង​តែ​ត្រៀមខ្លួន​ចំពោះ​ការ​ខ្វះខាត​នៃ​ថវិកា​ដែល​ជាប់​គាំង​ដោយ​សក្តានុពល ហើយ​បណ្តា​ប្រជាជាតិ​នាំ​ចូល​ឡាយ ក៏​កំពុង​ទទួលផល​ចំណេញ​ពី​តម្លៃ​ទាប​បំផុត​ក្នុងអំឡុងពេល​៤​ឆ្នាំ​នេះ​ដែរ ។

តម្លៃ​ប្រេង​លើ​សាកលលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​ស្ថិត​នៅ​អត្រា​៨៤,៤៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល ធ្លាក់​ចុះ​ប្រមាណ​ជា​៣១​ដុល្លារ ឬ​ស្មើនឹង​២៧% ពី​កម្រិត​ខ្ពស់​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៤​នេះ ។ ឯការ​ប្រើប្រាស់​ប្រេង​នៅ​ទូ​ទាំង​ពិភពលោក គឺ​មាន​ចំនួន​៩១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា បណ្តា​ក្រុមហ៊ុន​និង​ប្រទេស​ផលិត​ប្រេង​លើ​ពិភពលោក​ពាំនាំ​មក​នូវ​ចំណូល​តិច​ជាង​២,៨​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ហើយ​អតិថិជន​អ្នក​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​សន្សំ​សំចៃ​នូវ​បរិមាណ​ដែល​លអាច​ប្រៀបធៀប​បាន​លើ​សាំង មា​៉ា​ស៊ូ​ត និង​ប្រេងឥន្ធនៈ​សម្រាប់​យន្តហោះ​ជាដើម ។

គួរ​បញ្ជាក់​ថា តម្លៃ​ប្រេង​បាន​រក្សា​លំនឹង​ជិត​៤​ឆ្នាំ​ហើយ​ក្នុង​តួលេខ​ជា​មធ្យម​១១០​ដុល្លារ​ក្នុង​១​បារ៉ែល ។ ក្នុង​នោះ​មានការ​កើនឡើង​នៃ​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក​, កា​ណា​ដា​, អុ​ី​រ៉ា​ក់ និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ​ក្នុង​ប្រជាជាតិ​ជា​ច្រើន​ដូច​ជា អុ​ី​រ៉​ង់ និង​លី​ប៊ី ហើយ​វា​ក៏​ជួយ​ដល់​ការ​កើនឡើង​នូវ​តម្រូវការ​ពិភពលោក​ផង​ដែរ ។ ចំណែក​ផល​ចំណេញ​សេដ្ឋកិច្ច​របស់​អ្នកបើកបរ ជាក់ស្តែង​នៅ​សហរដ្ឋអាមេរិក អ្នក​ប្រើប្រាស់​យានយន្ត​កំពុង​តែ​ចាយ​ត្រឹមតែ​៣,១៦​ដុល្លារ​បុ​៉​ណ្ណោះ​ចំពោះ​ប្រេងសាំង​៣,៧​លី​ត្រ នេះ​បញ្ជាក់​ថា ជា​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ ដែល​ពួក​គេ​ជួប​តែ​ចំណាយ​ច្រើន ។ នៅ​ក្នុង​ស្ថានភាព​ទូទៅ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ក៏​ជា​រឿង​ល្អ​ចំពោះ​អ្នកទិញ បុ​៉​ន្តែ​បែរជា​រឿង​អាក្រក់​សម្រាប់​អ្នកលក់​ទៅ​វិញ ៕