ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Chievo តែងតាំង​លោក Rolando Maran ជា​គ្រូបង្វឹក​ថ្មី

9 ឆ្នាំ មុន

បន្ទាប់​ពី​បណ្តេញ​លោក Eugenio Corini ចេញពី​តំណែង ក្លិប​Chievo បាន​សម្រេច​តែងតាំង​លោក Rolando Maran ជា​គ្រូបង្វឹក​ថ្មី ។ ការ​ប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់​ពី​ក្លិប​នេះ​ប្រកួត​ចាញ់ Roma 3-0 ។ ក្លិប Chievo ប្រកួត​​៧​លើក​ ចាញ់​៥​លើក ស្មើ​១ និង​ឈ្នះ​១ មាន​៤​ពិន្ទុ ស្ថិត​ក្នុង​តំបន់​កាត់​ចោល ។

នេះ​គឺជា​ការ​បណ្តេញ​គ្រូបង្វឹក​ចេញពី​តំណែង​លើក​ទី​១ ក្នុង​ក្រប​ខណ្ឌ​អី​ុ​តា​លី​ស៊េ​រី A សម្រាប់​រដូវ​កាល​នេះ ។ បន្ទាប់​ពី​ទទួល​បាន​តំណែង គ្រូបង្វឹក​ថ្មី​លោក Maran និយាយ​ថា ៖ «​វា​គឺជា​ការ​រំភើបចិត្ត​បំផុត​ដែល​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ក្លិប Chievo វិញ ក្នុង​ឋានៈ​ជា​គ្រូបង្វឹក ។ ខ្ញុំ​ធ្លាប់​បាន​ចំណាយ​ពេលវេលា​ជិត​ពាក់កណ្តាល​ជីវិត​របស់ខ្ញុំ​ជាមួយ​ក្លិប​នេះ​ជា​កីឡាករ ។

លោក Maran អតីត​ជា​កីឡាករ​ក្លិប Chievo ក្នុង​ចន្លោះ​ឆ្នាំ​១៩៨៦-១៩៩៥ ។ បទ​ពិសោធន៍​ដឹកនាំ​ក្លិប​គឺ​ចាប់តាំងពី​ឆ្នាំ​២០០២ ។ ក្លិប​ដំបូង​ដែល​លោក​ដឹកនាំ​គឺ Cittadella ហើយ​ក៏​បន្តបន្ទាប់​លោក​បាន​ដឹកនាំ​ក្លិប Bressia, Bari, Triestina, Vicenza, Varese, និង Catania ៕