ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​​១០៨៦គ្រឿង​​ និង​ស្បៃមុង​១៥០ម៉ែត្រ​​នៅក្រុង​ស្វាយរៀង

9 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ លោក ​ជៀង ​អំ​ អភិបាលខេត្ត​ និងលោក​​​ស្នងការ​នគ​បាល​ខេត្ត​បាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​រួម​មាន​ឧបករណ៍​ឆក់​ត្រី​ចំនួន​១០៨៦​គ្រឿង ស្បៃ​មុង១៥០​ម៉ែត្រ​ ​អាវុធ​កែ​ឆ្នៃ​០៩​ដើម​ និង​ចាប់​ជនល្មើស​ដាក់​ពន្ធនាគា​ម្នាក់​។ ការ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ តុលា ​២០១៤​ វេលា​ម៉ោង​៨​ព្រឹក​ នៅ​មុខកា​រិ​យា​ល័យ​ន​គ​របាល​សេដ្ឋកិច្ច

ខេត្ត​ស្វាយរៀង ៖ លោក ​ជៀង ​អំ​ អភិបាលខេត្ត​ និងលោក​​​ស្នងការ​នគ​បាល​ខេត្ត​បាន​រៀបចំ​ពិធី​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​រួម​មាន​ឧបករណ៍​ឆក់​ត្រី​ចំនួន​១០៨៦​គ្រឿង ស្បៃ​មុង១៥០​ម៉ែត្រ​ ​អាវុធ​កែ​ឆ្នៃ​០៩​ដើម​ និង​ចាប់​ជនល្មើស​ដាក់​ពន្ធនាគា​ម្នាក់​។ ការ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ តុលា ​២០១៤​ វេលា​ម៉ោង​៨​ព្រឹក​ នៅ​មុខកា​រិ​យា​ល័យ​ន​គ​របាល​សេដ្ឋកិច្ច នៃ​ស្នងការ​ដ្ឋា​នគ​របាល​ខេត្ត​ស្ថិត​នៅ​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយ​រៀង​ក្រុង​​ស្វាយ​រៀង​។

បើ​តាម​លោក​វរសេនីយ៍ទោ ​អ៊ុ​ង​ សំ​អុល​ នាយ​កា​រិ​យា​ល័យន​គ​របាល​សេដ្ឋកិច្ច​នៃស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​​ដោយ​មាន​បទល្មើស​កើតឡើង​ច្រើន​នគរ​បាល​កា​រិ​យា​ល​យ័​សេដ្ឋ​កិច្ច សហកា​រជាមួយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ចុះ​បង្ក្រាប​និង​ដកហូត​ឧបករណ៍​ឆក់​ត្រី​បាន​១០៨៦​គ្រឿង ​​ស្បៃ​មុង​១៥០​ម៉ែត្រ ​និង​អាវុធ​កែ​ឆ្នៃ​ចំនួន​០៩​ដើម​។ និង​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​បទល្មើស​បាន​១០៤៤​នាក់​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​លោក​ព្រះ​រាជ​អា​ជ្ញា​​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ម្នាក់​រួម​នឹង​វត្ថុ​តាង​មាន​ឧ​ប​ករ​ណ៍​ឆក់ត្រី​២​គ្រឿង ​និង​​ម៉ូតូ​មួយ​គ្រឿង​។​ ក្នុង​នោះ​យើង​សង្កេត​ឃើញ​ថា​បទល្មើស​ច្រើន​ជាងគេ​គឺ​ស្រុក​ច​ន្ទ្រា​ បង្ក្រាប​ដកហូត​បាន៣០២​គ្រឿង​អប់រំ​ និង​ធ្វើកិច្ច​សន្យា​បាន​៣០២​នាក់ ស្រុក​រមាស​ហែក​ដកហូត​បាន​១៩៤​គ្រឿង​អប់រំ​បាន​១៩៤​នាក់​ ​ក្រុង​បា​វិត​ដកហូត​បាន​១៥២​គ្រឿង និង​អាវុធ​កែ​ឆ្នៃ​០៣​ដើម​ អប់រំ​និង​ធ្វើ​កិច្ចសន្យា​បាន​១៥៥​នាក់​។ ស្រុក​ស្វាយ​ជ្រំ​ដកហូត​បាន​៩៧​គ្រឿង​ ​អប់រំ​បាន​៩៧​នាក់​។ ស្រុក​រំដួល​៧៧​គ្រឿង​ធ្វើ​កិច្ចសន្យា៧៧​នាក់​។ ស្រុក​ស្វាយ​ទាប​៧៥​គ្រឿង​អាវុធ​កែ​ឆ្នៃ​០៦​ដើម អប់រំ​និង​ធ្វើ​កិច្ចសន្យា​បាន៨១​នាក់​។ ក្រុង​ស្វាយ​រៀង​ដកហូត​បាន​១៤​គ្រឿង​និង​ដកហូត​ស្បៃ​មុង​បាន​១៥០​ម៉ែត្រអប់រំ​និង​ធ្វើ​កិច្ចសន្យា​បាន​១៤​នាក់​ ៕​