ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​​ខណ្ឌ​ច្បារ​អំពៅ​​ និងចៅសង្កាត់​ព្រែកថ្មី មិនចាត់​ការ​បណ្តឹង​របស់​អ្នក​ភូមិ​ ករណី​ឈ្មួញ​បូម​ខ្សាច់​ទាំងយប់​ទាំងថ្ងៃ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សា​ឡង់​បូម​ខ្សាច់​​ជា​ច្រើន​គ្រឿង​ ដែល​ប្រភព​ច្បាស់​ការណ៍​​បាន​ផ្តល់​ព័ត៌មាន​មក​​ថា ជា​អាជីវកម្ម​របស់​កូន​​មន្ត្រី​ក្នុង​ជួរ​​រដ្ឋាភិបាល​​កំពុង​ធ្វើ​សកម្មភាព​បូម​​យ៉ាង​ទ្រហឹង​អឺង​​កងទាំង​យប់​ទាំង​ថ្ងៃ នៅ​លើ​ដង​​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ដោយ​គ្មាន​ច្បាប់​អនុញ្ញា និង​បង្ក​​ឱ្យ​​​ប៉ះពាល​បរិស្ថាន​​រស់នៅរបស់​អ្នកស្រុក ពិសេស​គឺ​យប់​អធ្រា​ត្រ​ ។

ជាមួយ​គ្នា​​នោះ​​ដែរ ដេប៉ូ​ខ្សាច់​​ជា​ច្រើន​​កន្លែង នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ដែល​សា​ឡង់​បូម​ខ្សាច់​ខាងលើ បូម​យក​មក​ស្តុ​ប ​ដើម្បី​ចែកចាយ​លក់​បន្ត ត្រូវ​បាន​អ្នកស្រុក ក៏​ដូច​ជា​អ្នកដំណើរ​នានាធ្លាប់​ដាក់​ពាក្យ​ប្តឹង​​​ទៅ​សាលាសង្កាត់​ព្រែក​ថ្មី ដោយ​សារ​​ដេ​ប៉ូ​ខ្សាច់​ទាំងនោះ មិន​ប្រើប្រាស់​​បច្ចេកទេស​​ដឹក​ជ​ញ្ចូ​ន​ឱ្យ​​បាន​ត្រឹមត្រូវ ជា​ហេតុ​ធ្វើ​ឱ្យ​ដីខ្សាច់​ស្រក់​ដក់​លើ​ទ្រូងផ្លូវ​ ធ្វើ​ឱ្យ​​អ្នក​ដំណើរ​ជួបការ​លំបាកជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​លោក​ចៅសង្កាត់ និង​លោក​អភិបាល​ខណ្ឌ​ច្បារ​​អំពៅ​ មិន​ចាត់ការ​ជូន​ពួក​គាត់​ឡើយ​ ។ រីឯ​​បញ្ហា​​សា​ឡង់​​បូម​ខ្សាច់​​វិញ គឺ​ធ្វើ​សកម្មភាព​​បូម​យ៉ាង​​ទ្រហឹងអឺង​កង​​ពេញ​ផ្ទៃ​ទន្លេ បង្កឱ្យ​បាក់​ច្រាំងប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់ ​ក៏​ដូច​ជាស្នូរ​ម៉ាស៊ីនពេល​យប់​អធ្រា​ត្រ​ឡើង ​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នកស្រុក ដែល​ក្រុម​ឈ្មួញ​ទាំងនោះ មិន​បាន​​គិត​អំពី​បញ្ហា​ទាំង​អស់នេះ​​ឡើយ គឺ​ពួក​គេ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

តាម​រយៈ​កោះសន្តិភាព​អ្នកស្រុក​​ស​ង្ឈឹ​ម​ថា លោក​អភិបាល​រាជធានី​ភ្នំពេញនឹង​ជួយ​​មាន​​វិធានការ​ចំពោះ​ភាព​អនាធិបតេយ្យ​​របស់​ក្រុម​​ឈ្មួញ​ខាងលើ​នេះ ដើម្បី ឆ្លើយ​តប​នឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែលប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ហើយ​គ្មាន​ចំណាត់ការ​ជូន​ពួក​គាត់ ។