ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះគ្រូទាយ​នៅសង្កាត់ឃ្មួញ ​ត្រូវអគ្គិភ័យបំផ្លាញទំាងស្រុង

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ផ្ទះសង់ពីឈើលើ​ក្រោមថ្មជាកម្មសិទ្ឋិ​របស់គ្រូទាយម្នាក់​នៅជិតវត្តឃ្មួញក្នុង​សង្កាត់ឃ្មួញ ​ខណ្ឌសែនសុខ ​បានត្រូវអគ្គិភ័យ​បំផ្លាញទំាងស្រុង ​។ សេចក្តីរាយការណ៍​បានបន្តថា ​អគ្គិភ័យដែលបាន​កើតឡើង​កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២០ តុលា ​២០១៤នេះ ​​បណ្តាលមកពីអុជធូបទុកចោល បង្កឲ្យឆេះអាស្រមនិងរាលដាលដល់លំនៅដ្ឋានតែម្តង ។

យ៉ាងណាក៍​ដោយអគ្គិភ័យខាងលើ ​មិនបានបណ្តាលឲ្យ​មនុស្សណាម្នាក់រងរបួសឬស្លាប់នោះទេ ​​ហើយក៍មិនរាលដាលដល់​លំនៅដ្ឋានអ្នកជិតខាងដែរ ​ដោយសារការអន្តរាគមន៍​ពីរថយន្តពន្លត់អគ្គិភ័យ​បាញ់ទប់ស្កាត់ ។ មកដល់​​ម៉ោង១០និង៤០នាទីព្រឹកថ្ងៃចន្ទដដែលអគ្គិភ័យ​បានរលត់​ទាំងស្រុងហើយ ។

ព័ត៌មានលម្អឹត​និងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕