ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​សន្ទុះ​កើន​ទ្បើ​ង

9 ឆ្នាំ មុន

ហ្សា​ការ​តា ៖ ការ​វិនិយោគ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មានការ​កើន​ទ្បើ​ង​ខ្លាំង​ក្នុង​អំ​ទ្បុ​ង​ខែកក្កដា ដល់​ខែកញ្ញា ខណៈ​ពេល​ដែល​ប្រធានាធិបតី​ឈ្នះ​ឆ្នោត Joko Widodo បាន​ផ្តល់​នូវ​ភាព​ជាក់លាក់​មួយ​ចំនួន​ចំពោះ​ពាណិជ្ជកម្ម​ក្នុងស្រុក ដើម្បី​នឹង​ចាប់ផ្តើម​ការ​ធ្វើ​ឱ្យ​សម្រេចការ​វិនិយោគ​របស់​ពួក​គេ ។

ហ្សា​ការ​តា ៖ ការ​វិនិយោគ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មានការ​កើន​ទ្បើ​ង​ខ្លាំង​ក្នុង​អំ​ទ្បុ​ង​ខែកក្កដា ដល់​ខែកញ្ញា ខណៈ​ពេល​ដែល​ប្រធានាធិបតី​ឈ្នះ​ឆ្នោត Joko Widodo បាន​ផ្តល់​នូវ​ភាព​ជាក់លាក់​មួយ​ចំនួន​ចំពោះ​ពាណិជ្ជកម្ម​ក្នុងស្រុក ដើម្បី​នឹង​ចាប់ផ្តើម​ការ​ធ្វើ​ឱ្យ​សម្រេចការ​វិនិយោគ​របស់​ពួក​គេ ។

តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​សម្រប​សម្រួលការ​វិនិយោគ​របស់​ឥណ្ឌូ​ណេ​ស៊ី (BKPM) បង្ហាញ​ថា ការ​សម្រេច​បាន​នូវ​ការ​វិនិយោគ​សរុប​ក្នុង​ប្រទេស​ឈាន​ដល់​កម្រិត​៩,៨៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ កើន​ទ្បើ​ង​១៩%​ពី​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ទី​២ មាន​១៦% និង​ត្រីមាស​ទី​១ មាន​១៥% ។

លោក Mahendra Sirega ប្រធាន​អង្គភាព BKPM បាន​លើក​ទ្បើ​ង​ថា លោក​មាន​ក្តី​រំពឹង​នូវ​កំណើន​ដ៏​វិជ្ជមាន​នឹង​បន្ត​កើត​មាន​ក្នុង​រយៈពេល​បី​ខែ​ក្រោយ ហើយ​នៅ​ដំណាច់ឆ្នាំ​នេះ នឹង​សម្រេច​បាន​នូវ​កំណើន​១៥% ក្នុង​ការ​វិនិយោគ​ពិតប្រាកដ ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​គោលដៅ​របស់ BKPM ។ ចំណែក​ការ​វិនិយោគ​ក្នុងស្រុក​បាន​កើន​ទ្បើ​ង​២៤% ឬ​ស្មើនឹង​៣,៤១​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​មាន​អត្រា​សន្ទុះ​យឺត​ក្នុង​រយៈពេល​៦​ខែ​ដំបូង ស្រប​ពេល​ដែល​វិនិយោគ​បាន​ផ្អាក​ការ​បណ្តាក់ទុន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​មើល​អ្នក​ឈ្នះ​ឆ្នោត​ជា​ប្រ​ធានា​បតី​មួយ​ច្បាស់លាស់ ។ រីឯ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើន​ទ្បើ​ង​១៧% ឬ​ស្មើនឹង​៦,៤២​ពាន់​លាន​ដុល្លារ ក្នុង​អំ​ទ្បុ​ង​ខែកក្កដា ដល់​ខែកញ្ញា ដែល​ជា​ការ​កើន​ទ្បើ​ង នៅ​ក្នុង​ការ​បោះ​ជំហាន​ដូច​គ្នា​ទៅ​នឹង​ត្រីមាស​មុន ។

ទោះជា​យ៉ាងណា​លោក Mahendra បាន​សម្តែង​ការ​ជឿជាក់​ថា ការ​វិនិយោគ​អាច​នឹង​កើន​ទ្បើ​ង​១៥% ទៅ​១៨% នៅ​ឆ្នាំ​២០១៥​ខាង​មុខ ដោយសារ​តែ​ការ​យល់​ដឹង​នឹង​ជឿជាក់​ខ្លាំង​របស់​អ្នកជំនាញ​ក្រោម​គោលនយោបាយ​វិនិយោគ​ថ្មី​របស់​រដ្ឋាភិបាល ៕
    ​ ​