ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Forte សហការ​ជាមួយ Maybank ពិព័រណ៍​ស្តី​ពី​សុខភាព និង​សុខមាលភាព​ដល់​អតិថិជន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ការ​ធានា​រ៉ាប់​រង់​ប្រកបដោយ​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​ក្រុមហ៊ុន​ធានា​រ៉ាប់រ់ង ហ្វ​ត​តេ (Forte) សហកា​ជាមួយ​ធនាគា​ណ មេ​ប៊ែ​ង​កម្ពុជា បាន​រៀបចំ​ពិព័រណ៍​បង្ហាញ​ពី​សុខភាព និង​សុខុមាលភាព​ដល់​អតិថិជន​របស់​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ការ​ធានា​រ៉ាប់​រង់​ប្រកបដោយ​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​ក្រុមហ៊ុន​ធានា​រ៉ាប់រ់ង ហ្វ​ត​តេ (Forte) សហកា​ជាមួយ​ធនាគា​ណ មេ​ប៊ែ​ង​កម្ពុជា  បាន​រៀបចំ​ពិព័រណ៍​បង្ហាញ​ពី​សុខភាព និង​សុខុមាលភាព​ដល់​អតិថិជន​របស់​ខ្លួន ។

លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ធនា​រ៉ាប់រង ហ្វ​ត​តេ បានឱ្យ​ដឹង​ក្នុង​ពិធី​ពិព័រណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ តុលា នៅ​សណ្ឋាគា​អាំង​ទែ​កុង​ទី​ណ​ង់​កាល់​ថា ដើម្បី​បង្ហាញ​ដល់​អតិថិជន​ទទួល​បានការ​ធានា​រ៉ាប់រង​ប្រកបដោយ​មានគុណ​ភាព​ជា​លក្ខ​ខណៈ​អន្តរជាតិ ហ្វ​ត​តេ មាន​ប័ណ្ណធានា​រ៉ាប់​រង់​សម្រាប់​លក់​ឲ្យ​អតិថិជន​លើស​ពី​នេះ ហ្វ​ត​តេ​មាន​ប័ណ្ណ​សម្រាប់​លក់​ឲ្យ​អតិថិជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មានឈ្មោះ​ថា «Madi+» ។  Medi+ គឺជា​គម្រោង​ធានា​រ៉ាប់រង​សុខភាព​ជាន់ខ្ពស់ ជា​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា និង​អាណិកជន​។ វា​ផ្តល់​ជូន​កា​ភ្ជាប់​ទៅ​កាន់​បណ្តាញ​ដ៏​ទូលំទូលាយ​ពី​សំណាក់​អ្នក​ផ្តល់​សេវា​ថែ​ទាំង​សុខភាព​ប្រកបដោយ​គុណភាព​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាង​១៥០​ប្រទេស ។ គម្រោង​នេះ បាន​ផ្តល់​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សម្រាប់​ចំណាយ​ជា​ចាំបាច់​លើ​សេវា​សុខភាព រួម​មានការ​ព្យាបាល​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ការ​សង្គ្រោះ​សុខភាព​បន្ទាន់​ដែល​សរុប​ទឹកប្រាក់​រហូត​ដល់​២,៥​លាន​ដុល្លារ​។

លោក​អគ្គនាយក​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា «​យើង​សហការ​ជាមួយ​មន្ទី​ពេទ្យ និង​ធនាគារ​នេះ មាន​សារសំខាន់ ព្រោះ​បច្ចុប្បន្ន​ឃើញ​ថា មាន​អតិថិជន​របស់​ហ្វ​ត​តេ​បាន​ទៅ​ពិនិត្យ​សុខភាព​មានការ​កើនឡើង​។ ចំពោះ​អតិថិជន​ហ្វ​ត​តេ ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​សហការ​ជាមួយ ហ្វ​ត​តេ​នោះ ក្រុមហ៊ុន​ចេញថ្លៃ​ជំនួស ។ យើង​មាន​មន្ទីរពេទ្យ​ជាង​៧​ម៉ឺន​កន្លែង​នៅ​លើក​១៥០​ប្រទេស ដូច្នេះ​អតិថិជន​ហ្វ​ត​តេ​មិន​ចាំបាច់​បង់ថ្លៃ​នោះ​ទេ​»​។

លោក​បន្ត​ថា តម្លៃ​របស់​ហ្វ​ត​តេ​ក្នុង​ការ​លក់​នោះ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន  ហើយ​សម្រាប់​អតិថិជន​អាច​ជ្រើសរើស​យក​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​កន្លែង​ណា​ក៏​បាន  ។ តាម​ការ​អះអាង​របស់​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​ថា នៅ​៩​ខែ​ដើមឆ្នាំ​២០១៤ ក្រុមហ៊ុន​បាន​ទទួល​ការ​ទិញ​តម្លៃ​សម្រាប់​ធានា​រ៉ាប់រង​បាន​ប្រមាណ​ជា​១៩​លាន​ដុល្លារ កើន​ជាង​៤០​ភាគរយ​ប្រៀប​ដូច​គ្នា​នឹង​ឆ្នាំ​២០១៣ ។ មួយ​ឆ្នាំ​ពេញ (២០១៣) ក្រុមហ៊ុន​ហ្វ​ត​តេ​បាន​ទទួល​ការ​ទិញ​សម្រាប់​ធានា​រ៉ាប់រង​បាន​ប្រមាណ​១៦​លាន​ដុល្លារ​។ 

ទោះបីជា​មានការ​កើនឡើង​ពី​សំណាក់​អតិថិជន​ក្នុង​ការ​ទិញ​ប័ណ្ណធានា​រ៉ាប់រង​មានការ​កើន​ឡើងជា​លំដាប់​នោះ​ក្តី លោក​យក់ ចំរើន​ឬ​ទ្ធិ បញ្ជាក់​ថា តាម​ទស្សនៈ​របស់​លោក​ស្ថានភាព​ដែល​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កើន​នោះ មាន​វិស័យ​ចំនួន​៤ គឺ​វិស័យ​ទេសចរណ៍ កសិកម្ម សំណង់ និង​វិស័យ​វេ​យ​ន​ភណ្ឌ កាត់ដេរ និង​ស្បែកជើង  ហើយ​នៅ​ថ្ងៃ​ខាង​មុខ​វិស័យ​ធនាគារ និង​ការ​ធានា​រ៉ាប់រង​នឹង​ក្លាយទៅជា​វិស័យ​ចំបង​ផង​ដែរ ។ កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​មួយ​ដែល​មាន​កំណើនសេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៦ ក្នុង​ទ្វីបអាស៊ី​៕