ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​2 បា.ញ់​ត​គ្នា​នៅ​ជិត​ព្រំដែន

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​បាន​បា.ញ់​ត​គ្នា​កាលពី​ថ្ងៃ​ទី​១៩ តុលា នៅ​ជិត​ទីក្រុង​តាម​ព្រំដែន PAJU ក្នុង​ខេត្ត GYEONGGI ។សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា កងទ័ព​ក្រុង​សេ​អ៊ូ​ល​បាន​បា.ញ់​ព្រមាន​សំដៅលើ​បុ​៉​ស្តិ៍​ព្រំដែន​កូរ៉េ​ខាងជើង នា​វេលា​ម៉ោង​១៧​និង​៤០​នាទី ម៉ោង​ក្នុងស្រុក ខណៈ​ដែល​កង​ទាហាន​កូរ៉េ​

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​បាន​បាញ់​ត​គ្នា​កាលពី​ថ្ងៃ​ទី​១៩ តុលា នៅ​ជិត​ទីក្រុង​តាម​ព្រំដែន PAJU ក្នុង​ខេត្ត GYEONGGI ។សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​ថា កងទ័ព​ក្រុង​សេ​អ៊ូ​ល​បាន​បាញ់​ព្រមាន​សំដៅលើ​បុ​៉​ស្តិ៍​ព្រំដែន​កូរ៉េ​ខាងជើង នា​វេលា​ម៉ោង​១៧​និង​៤០​នាទី ម៉ោង​ក្នុងស្រុក ខណៈ​ដែល​កង​ទាហាន​កូរ៉េ​ខាងជើង​រំកិល​ខ្លួន​មក​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ក្រុង PAJU ។ YONHAP លាតត្រដាង​ថា កូរ៉េ​ខាងត្បូង​បាន​បញ្ជូន​សារ​ព្រមាន​នានា​មុន​ពេល​បាញ់ ។

កងទ័ព​កូរ៉េ​ខាងជើង​បាន​តបត​វិញ ហើយ​ការ​បាញ់​ត​គ្នា​មាន​រយៈពេល​ប្រមាណ​ជា​១០​នាទី ដោយ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ​ខាង​ភាគី​កូរ៉េ​ខាងត្បូង ។ កូរ៉េ​ខាងត្បូង​បាន​ជម្លៀស​បណ្តា​អ្នកទេសចរ និង​កសិករ​ចេញពី​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង ៕