ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជ​ប៉ុន​សុំ​លាលែង

9 ឆ្នាំ មុន

ទូរទស្សន៍​ជ​ប៉ុន NHK រាយការណ៍​ថា លោកស្រី​យូ​កូ អូ​ប៊ូ​ជី រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជ​បុ​៉​ន បាន​ដាក់​ពាក្យសុំ​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២០ តុលា ក្រោយ​ពី​មានការ​ចោទប្រកាន់​ពី​រឿង​ប្រើប្រាស់​ប្រាក់​សម្រាប់​បណ្តា​សកម្មភាព​នយោបាយ​បម្រើ​គោលដៅ​បុគ្គល​ផ្ទាល់​របស់​លោកស្រី ។

ការ​សុំ​លាលែង​នេះ​ញ៉ាំង​ឱ្យ​នាយក​រដ្ឋមន្ត្រី​ជ​បុ​៉​ន លោក​ស៊ី​ន​ហ្សូ​អា​បេ ជួប​ការ​លំបាក​ថែម​នៅ​ពេល​លោក​ត្រូវធ្វើ​សេចក្តី​សម្រេចចិត្ត​ខាង​នយោបាយ​ដ៏​លំបាក​នានា ក្នុង​នោះ​រួម​មានការ​ដំឡើង​ពន្ធ​លើ​តម្លៃបន្ថែម TVA ១០% ដែល​នាំ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​រួច​ហើយ ។លោកស្រី​យូ​កូ អូ​ប៊ូ​ជី សមាជិកា​គណបក្ស​សេរី​ប្រជាធិបតេយ្យ និង​ជា​កូនស្រី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប ជានា​រី​១​រូប​ក្នុង​ចំណោម​នារី​៥​រូប​ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ជ​បុ​៉​ន​កាលពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​មកនេះ ។ លោកស្រី​ជានា​រី​ជ​បុ​៉​ន​ដំបូង​គេ​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជ​បុ​៉​ន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជ​បុ​៉​ន​ក្យូ​ដូ​ថា លោក​ស៊ី​ន​ហ្សូ​អា​បេ ក៏​គ្រោង​ផង​ដែរ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោកស្រី​មី​ដូ​វី ម៉ា​តស៊ូ​សុ​ី​ម៉ា ដែល​ក៏​ជាប់​សង្ស័យ​ដែរ​លើ​រឿង​រំលោភ​យក​មូលនិធិ​សាធារណៈ ៕