ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​ការ​ហាត់ប្រាណ​ជា​វិធី​ស្រា​ស្ត​ល្អ​បំផុត​សម្រាប់​អ្នកមាន​រោគ​សញ្ញា​ឆ្អឹង​ខ្សោយ

9 ឆ្នាំ មុន

ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង ឱ្យ​បាន​ទាន់​ពេលវេលា​អាច​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង​ការ​បាក់បែក​ឆ្អឹង ។ ទោះជា​យ៉ាងណា គ្មាន​មធ្យោ​បាយ​ណាមួយ​អាច​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ឱ្យ​ជា​សះស្បើយ​មួយ​រយ​ភាគរយ​នោះ​ទេ តែ​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ឆ្អឹង​គួរ​ជ្រើសរើស​ការ​ហាត់ប្រាណ​មក​អនុវត្ត​ជា​រឿង​ប្រសើរ​ជួយ​បង្កើន​កម្លាំង​ឆ្អឹង ។

ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង ឱ្យ​បាន​ទាន់​ពេលវេលា​អាច​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង​ការ​បាក់បែក​ឆ្អឹង ។ ទោះជា​យ៉ាងណា គ្មាន​មធ្យោ​បាយ​ណាមួយ​អាច​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ឱ្យ​ជា​សះស្បើយ​មួយ​រយ​ភាគរយ​នោះ​ទេ តែ​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ឆ្អឹង​គួរ​ជ្រើសរើស​ការ​ហាត់ប្រាណ​មក​អនុវត្ត​ជា​រឿង​ប្រសើរ​ជួយ​បង្កើន​កម្លាំង​ឆ្អឹង ។

ជាមួយ​គ្នា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា វា​មានការ​លំបាក​ខ្លាំង​ណាស់​ដើម្បី​ជួសជុល​ឬ​ស្តារ​ទ្បើ​ង​វិញ​នូវ​ឆ្អឹង​ដែល​បាន​ខូច​បាត់បង់​ភាពរឹងមាំ​ដោយសារ​ជំងឺ​ពុក​ឆ្អឹង ។ ដូច្នេះ​ការ​ការពារ​ជំងឺ​ពុក​ឆ្អឹង ដោយ​ការ​ព្យាបាល​ជា​រឿង​សំខាន់ ។ ខាងក្រោម​នេះ​គឺជា​របៀប​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង និង​វិធីសាស្ត្រ​ការពារ​៖

១-​ផ្លាស់​ប្តូរ​របៀប​ក្នុង​ការ​រស់នៅ ដែល​រួម​មាន​៖
-​បញ្ឈប់​ការ​ជក់បារី
-​កុំ​ទទួលទាន​គ្រឿង​ស្រវឹង
-​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់
-​ទទួលទាន​របប​អាហារ​ឱ្យ​មាន​តុល្យភាព​និង​គ្រប់គ្រាន់​ជាមួយ​ជាតិ​កាល់ស្យូម និង​វីតាមីន D
២-​ប្រើប្រាស់​ថ្នាំ​ដែល​បង្កើន​កម្លាំង​ឆ្អឹង
៣-​ប្រើប្រាស់​ថ្នាំ​បង្កើន​ការ​ផលិត​ឆ្អឹង

ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដោយ​ការ​ហាត់ប្រាណ បញ្ឈប់​ការ​ជក់បារី ឬ​សេព​គ្រឿង​ស្រឹង​ផ្តល់​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ទូទៅ ។ ប៉ុន្តែ​ការ​ហាត់ប្រាណ​មិន​អាច​បង្កើន​កំហាប់​ឆ្អឹង​បាន​ទេ ។ ផលប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​ចំពោះ​អ្នកជំងឺ​ពុក​ឆ្អឹង គឺ​អាច​កាត់​បន្ថយ​ការ​ដួល ដោយសារ​កម្លាំង​សាច់ដុំ​ត្រូវ​បាន​ពង្រឹង ។ អ្នក​ស្រាវជ្រាវ​មិន​ទាន់​កំណត់​បាន​នៅ​ទ្បើ​យ​ទេ​ថា តើ​ការ​ហាត់ប្រាណ​បែប​ណា និង​រយៈពេល​ប៉ុន្មាន ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ពុក​ឆ្អឹង ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​ភាគច្រើន​បាន​ណែនាំ​ថា លំ​ហាត់ប្រាណ​រក្សា​ទម្ងន់​ខ្លួន (weight-bearing exercise) ដូច​ជា ការ​ដើរ អាច​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ។

ចៀសវាង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​ប៉ះពាល់​ដល់​ឆ្អឹង ដែល​មាន​សភាព​ចុះ​ខ្សោយ​ស្រាប់​ហើយ ។ អ្នកជំងឺ​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ និង​អ្នក​ដែល​មាន​ជំងឺ​បេះដូង ធាត់​លើស​ទម្ងន់ ជំងឺ​ទឹ​នោម​ផ្អែម និង​ជំងឺលើសឈាម គួរ​ទៅ​ប្រឹក្សា​យោបល់ ឬ​ទទួល​ការ​ណែនាំ​នានា ពី​ជំនាញ​មុន​នឹង​ធ្វើ​លំ​ហាត់ប្រាណ ។ ការ​ហាត់ប្រាណ​ធ្ងន់ធ្ងរ​ពេក​ដូច​ជា ការ​រត់​ម៉ា​រា​៉​តុង មិនល្អ​សម្រាប់​សុខភាព​ឆ្អឹង​នោះ​ទេ ។ ស្ត្រី​វ័យក្មេង ដែល​ចូល​ចិត្ត​រត់​ម៉ា​រ៉ា​តុង អាច​ធ្វើ​ឱ្យ​ខ្លួនឯង​ស្រក់​ទម្ងន់ និង​ឆាប់​អស់​រដូវ ដែល​ជា​ប្រភព​នាំ​ឱ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ពុក​ឆ្អឹង ៕
    ​    ​