រាជធានីភ្នំពេញ ៖ ក្រុមអ្នកភូមិប្រមាណ៥០នាក់មកពីភូមិស្វាយជ្រុំ ឃុំកន្តួត ស្រុកជំាក្សាន្ត និងភូមិហ្មសែត សង្កាត់ប៉ាហាល ខេត្តព្រះវិហារ បានដើរហែ ក្បួនដាក់ញត្តិសុំអន្តរាគមន៍ពីស្ថានទូត និងក្រសួងស្ថាប័នរដ្ឋមួយចំនួន ជួយដោះស្រាយបញ្ហាដីធ្លីដែលពួកគាត់បានអះអាងថា ត្រូវ អាជ្ញា ធរ ឈូសឆាយយកលក់ឲ្យឈ្មួញ ។
យ៉ាងណាក៍ដោយ ការដើរហែក្បួននៅព្រឹកថ្ងៃទី២០ តុលា ២០១៤ ដែលជំហានដំបូងក្រុមអ្នកភូមិបានដាក់ញ្ញត្តិនៅស្ថានទូតចិននោះ ពុំមានការរារំាង ឬ ការប៉ះទង្គិចណាមួយជាមួយកងកម្លំាងសមត្ថកិច្ចនោះឡើយ ។
គួរបញ្ជាក់ថា ក្រុមអ្នកភូមិខាងលើបានឡើងមកតវ៉ានៅរាជធានីភ្នំពេញមានរយៈពេលប្រមាណ២ខែមកហើយ ដោយស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយកន្លងមក លោក សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តព្រះវិហារធ្លាប់បានទៅជួយរកដំណោះស្រាយនៅក្នុងវត្តដែរ ប៉ុន្តែមិនបានទទួលលទ្ឋផល ថែមទំាងហៀបនឹងផ្ទុះអំពើហិង្សានោះថែមទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ