ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែង​បារី​ផ្ទុក​សារធាតុពុល​បង្កើន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កុមារ

9 ឆ្នាំ មុន

នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​ជក់បារី គេ​ឃើញ​ផ្សែង​ដែល​ផ្ទុក​សារធាតុ​កាបូនម៉ូណូអុកស៊ីត សារធាតុ​ញៀន​ហើរ​ចេញ​មក​មាន​ពីរ​ចំណែក ១​ចំណែក បង្ហុយ​ចេញពី​មាត់​អ្នក​ជក់ និង​មួយ​ចំណែក​ទៀត​គឺ​ហុយ​ចេញពី​ចុង​បារី​ដែល​កំពុង​ឆេះ រសាត់អណ្តែត​ទៅ​ក្នុង​អាកាស​វេហា ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកផង​ទាំងពួង ពិសេស​កុមារ​ដែល​នៅ​ជុំវិញ ។

នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​ជក់បារី គេ​ឃើញ​ផ្សែង​ដែល​ផ្ទុក​សារធាតុ​កាបូនម៉ូណូអុកស៊ីត សារធាតុ​ញៀន​ហើរ​ចេញ​មក​មាន​ពីរ​ចំណែក ១​ចំណែក បង្ហុយ​ចេញពី​មាត់​អ្នក​ជក់ និង​មួយ​ចំណែក​ទៀត​គឺ​ហុយ​ចេញពី​ចុង​បារី​ដែល​កំពុង​ឆេះ រសាត់អណ្តែត​ទៅ​ក្នុង​អាកាស​វេហា ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកផង​ទាំងពួង ពិសេស​កុមារ​ដែល​នៅ​ជុំវិញ ។

ផ្សែង​ដែល​ហុយ​ចេញពី​ចុង​បារី​អាច​ស្ថិត​នៅ​ក្នុង​បរិយាកាស​ឬ​បន្ទប់​បាន​យូរ​ជាង​ផ្សែង​ដែល​ចេញពី​ក្រអូមមាត់​ឬ​ច្រមុះ​អ្នក​ជក់ ហើយ​មាន​ផ្ទុក​សារធាតុ​ពេល​ដែល​បង្ក​ទៅ​ជា​ជំងឺមហារីក ។ ផ្សែង​បារី​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប​ទាំង​អ្នក​ជក់​ផ្ទាល់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ជា​ពិសេស​គឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ។

១-​តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ចំពោះ​ទារក​នៅ​ក្នុង​ផ្ទៃពោះ ?
នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ស្រូប​ផ្សែង​បារី​ចូល​សារធាតុពុល​ទាំងឡាយ​នឹង​ចូល​ទៅ​ដល់​ចរន្តឈាម ហើយ​ឆ្លងកាត់​សុក​រួច​ទៅ​ប៉ះពាល់​ដល់​ទារក​ធ្វើ​ឱ្យ​ទារក​ប្រឈម​មុខ​កាន់តែ​ច្រើន​ទៅ​នឹង​គ្រោះថ្នាក់​ដូច​ជា​ត្រូវ​រលូត កើត​មិន​គ្រប់​ខែ កើតមក​មាន​ទម្ងន់​ស្រាល កើតមក​មាន​ភាព​មិន​ប្រក្រតី​ដូច​ជា​ខួរក្បាល​មិនធម្មតា​មាន​បញ្ហា​បេះដូង មុខមាត់​ឬ​ដៃជើង​មិនធម្មតា ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ និង​មុខងារ​សួត​ចុះ​ខ្សោយ​ជាដើម ។

២-​តើ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្វីខ្លះ​ចំពោះ​កុមារ ?
កុមារ​ដែល​ដកដង្ហើម​មាន​ខ្យល់​លាយឡំ​ដោយ​ផ្សែង​បារី​ប្រឈម​នឹង​ការ​ស្លាប់​ភ្លាម​ៗ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ ព្រមទាំង​ងាយ​នឹង​កើត​ជំងឺ​ផ្សេង​ៗ​ដូច​ជា ជំងឺហឺត​, ជំងឺ​រលាក​ផ្លូវដង្ហើម​, ជំងឺ​រលាក​សួត​, រលាក​ក្រដាសត្រចៀក ការ​សិក្សា​ចុះ​ខ្សោយ​, ការ​ធំធាត់​លូតលាស់​យឺត​, ប្រែប្រួល​អាកប្បកិរិយា ។ ផ្សែង​បារី​ធ្វើ​ឱ្យ​ក្មេង​ដែល​មាន​ជំងឺហឺត​ស្រាប់​មាន​រោគ​សញ្ញា​កាន់តែ​ខ្លាំងក្លា ហើយ​ធ្វើ​ឱ្យ​ជំងឺហឺត​នោះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ ។
៣-​តើ​កុមារ​ស្រូប​ផ្សែង​បារី​ចេញពី​ប្រភព​ណាខ្លះ ? ឪពុក​ម្តាយ​, សមាជិកគ្រួសារ​, មិត្តភក្តិ​ដែល​ជក់បារី​ក្នុង​ទីកន្លែង​បិទ​ជិត និង​ការ​បង្ហុយបារី​តាម​ទី​សាធារណៈ ។ ការ​ជក់បារី​នៅ​ខាងក្រៅ ឆ្ងាយ​ពី​កុមារ​គឺជា​ការ​ល្អ​ជាង ក៏​ប៉ុន្តែ​ក្លិន​ផ្សែង​បារី​នៅ​តែ​ជាប់​នឹង​សក់ ស្បែក និង​សម្លៀក​បំពាក់​របស់​អ្នក​នាំ​មក​ជាមួយ ហើយ​នៅ​តែ​អាច​ប៉ះពាល់​ដល់​កូន​របស់​លោក​អ្នក ។
៤-​បើ​ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​បែប​ណា​ដើម្បី​សុខភាព​កូន ?
បោះបង់​ចោលការ​ជក់បារី​គឺជា​គោលដៅ​ចម្បង​សម្រាប់​ឪពុក​ម្តាយ និង​អ្នក​មើលថែ​ទាំ​កុមារ​តូច​ៗ ។ នៅ​ពេល​នាំ​កូនលោក​អ្នក​ទៅ​លេង​កន្លែង​ណាមួយ​ត្រូវ​មើល​ថា​ទីនោះ​មាន​ផ្សែង​បារី​ឬទេ បើ​មាន​គួរ​ចៀស​ឱ្យ​ឆ្ងាយ ។ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ផ្តាច់​ការ​ជក់បារី មក​ផ្តល់​ប្រឹក្សា ឬ​គ្រូពេទ្យ ឬ​ក៏​ឱសថការី ។

កុមារ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ជក់បារី​មាន​ទំនោរ​នឹង​ក្លាយជា​អ្នក​ជក់បារី​ដែរ ដោយសារ​សារធាតុ​ញៀន​ដែល​មាននៅ​ក្នុង​ផ្សែង​បារី ស្រូប​ចូល​ក្នុង​សួត​រាល់ថ្ងៃ​ធ្វើ​ឱ្យ​គេ​មាន​ជាតិ​ញៀន​នៅ​ក្នុង​ខ្លួន​តាំងពី​មិន​ទាន់​ជក់បារី​រួច​ទោ​ហើយ ។ ដូច្នេះ​ឪពុក​ម្តាយ​ដែល​អាច​ផ្តាច់​ការ​ជក់បារី​បាន​គឺជា​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ជីវិត​គ្រួសារ ៕