ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែបបទ​រស់នៅ​ល្អ​អាច​កាត់​បន្ថយ​អត្រា​ស្លា.ប់​ពី​ជំងឺមហារីក​បាន​50​ភាគរយ

9 ឆ្នាំ មុន

សមាគម​អា​មេ​រិ​ក​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារីក​(AACR)​បាន​ព្យាករ​ថា ជនជាតិ​អា​មេ​រិ​ក​ជាង​៥៨​ម៉ឺន​៥​ពាន់​នាក់​នឹង​ស្លា.ប់​ពី​ជំងឺ​មហារីក​នៅ​ឆ្នាំ​២០១៥ ។ យ៉ាងណា​ក៏​ដោយ ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ដែល​នឹង​ត្រូវ​ស្លា.ប់​ទាំងនោះ​អាច​បញ្ចៀស​បាន​ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​២-៣​ចំណុច​ប៉ុណ្ណោះ ។

សមាគម​អា​មេ​រិ​ក​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារីក​(AACR)​បាន​ព្យាករ​ថា ជនជាតិ​អា​មេ​រិ​ក​ជាង​៥៨​ម៉ឺន​៥​ពាន់​នាក់​នឹង​ស្លាប់​ពី​ជំងឺ​មហារីក​នៅ​ឆ្នាំ​២០១៥ ។ យ៉ាងណា​ក៏​ដោយ ជិត​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ដែល​នឹង​ត្រូវ​ស្លាប់​ទាំងនោះ​អាច​បញ្ចៀស​បាន​ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​២-៣​ចំណុច​ប៉ុណ្ណោះ ។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៤​របស់​ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ សមាគម​AACR​បាន​បញ្ជាក់​ថា ប្រហែល​មួយ​ភាគ​បី​នៃ​ចំនួន​អ្នក​ស្លាប់​នឹង​ជំងឺមហារីក​នៅ​ឆ្នាំ​ក្រោយ​(​ប្រហែលជា​២​ម៉ឺន​នាក់​) គឺជា​អ្នក​ប្រើប្រាស់​ថ្នាំជក់ ។ បើ​ទោះបី​មានការ​ផ្តល់​ព័ត៌​មាន​ជា​ញឹកញាប់​ស្ទើរ​គ្មាន​ចន្លោះ​ពេល​អំពី​ផល​គ្រោះថ្នាក់​របស់​ថ្នាំជក់​ក្តី តែ​ជនជាតិ​អា​មេ​រិ​ក​ប្រមាណ​ជិត​៨០​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ នៅ​តែ​ជក់បារី​ជា​ដដែល​។ ចំណែក​មួយ​ភាគ​បី​ផ្សេង​ទៀត​គឺ​បង្ក​ដោយ​រាង​កាយ​ធាត់​ជ្រុល ទម្លាប់​ទទួលទាន​អាហារ​គ្មាន​ប្រយោជន៍​ដល់​សុខភាព​ឬ​កង្វះខាត​សកម្មភាព​រាង​កាយ ។

សមាគម​AACR​បាន​បន្ត​ក្នុង​របាយការណ៍​ថា បែបបទ​រស់នៅ​ល្អ​បាន​ផ្តល់​ឱ្យ​អ្នកជំងឺ​មហារីក​នូវ​ការ​បុរេវិនិច្ឆ័យ​កា​រវិ​វ​ឌ្ឍ​រោគ​សញ្ញា​បាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។ នេះ​មាន​ន័យ​ថា ហាត់ប្រាណ​ទៀងទាត់​(​យ៉ាង​ហោច​ណាស់​១០​នាទី​រៀងរាល់ថ្ងៃ​) ទទួលទាន​របប​អាហារ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ ព្រមទាំង​ប្រើប្រាស់​ឡេ​ការពារ​កម្តៅថ្ងៃ​គឺជា​អ្វី​ដែល​គួរ​យក​មក​អនុវត្ត ។ ចំណុច​មួយ​ទៀត​នៅ​ក្នុង​របាយការណ៍​ដដែល​នេះ​គឺថា បណ្តា​អ្នក​កើត​ជំងឺមហារីក​កាន់តែ​ច្រើន​ឡើង​អាច​បន្ត​ការ​រស់រាន​មានជីវិត​កាន់តែ​យូរ​ជាង​មុន​(​តាម​ចំនួន​ប៉ាន់ស្មាន​គឺ​ប្រហែលជា​៤​ភាគរយ​សម្រាប់​តែ​ប្រជាន​នៅ​អា​មេ​រិ​ក​) បន្ទាប់​ពី​ពួក​គេ​បាន​យល់​ដឹង​ពី​វិធី​ថែទាំ​សុខភាព​ចាំបាច់​នានា ៕
          ​