ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​វៀត​ណាម​បុក​ទូក​នេសាទ​ខ្មែរ​ ស្ត្រី ២​នាក់​បង​ប្អូន​លង់​ស្លា​ប់​ពេល​នេសាទ​ក្តាម​ក្បែរ​នោះ

9 ឆ្នាំ មុន

ខេត្តកំពត ៖ សព​ស្ត្រី​២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​គៀង​យ៉ាង ដឹក​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ។ គ្រោះថ្នាក់​រហូត​ដល់​ស្លា.ប់​ស្ត្រី​២​នាក់​នេះ បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សមុទ្រ ខណៈ​ទៅ​នេសាទ​ត្រី​នៅ​ចំណុច​ជិត​កោះសេះ ក្នុង​ដែនសមុទ្រ​ខ្មែរ ហើយ​ត្រូវ​ទូក​នេសាទ​វៀតណាម​បុក រីឯ​បុរស​ជា​ប្តី​ត្រូវ​បាន​អ្នកនេសាទ​វៀតណាម​ជួយ​សង្គ្រោះ​ភ្លាម​ៗ ។

ខេត្តកំពត ៖ សព​ស្ត្រី​២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​គៀង​យ៉ាង ដឹក​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ។ គ្រោះថ្នាក់​រហូត​ដល់​ស្លាប់​ស្ត្រី​២​នាក់​នេះ បាន​កើត​ទ្បើ​ង​នៅ​ក្នុង​សមុទ្រ ខណៈ​ទៅ​នេសាទ​ត្រី​នៅ​ចំណុច​ជិត​កោះសេះ ក្នុង​ដែនសមុទ្រ​ខ្មែរ ហើយ​ត្រូវ​ទូក​នេសាទ​វៀតណាម​បុក រីឯ​បុរស​ជា​ប្តី​ត្រូវ​បាន​អ្នកនេសាទ​វៀតណាម​ជួយ​សង្គ្រោះ​ភ្លាម​ៗ ។

ទាក់ទិន​នឹង​ការ​បុក​នេះ មិន​មាន​របាយការណ៍​ណាមួយ​ប្រាប់​ឱ្យ​ដឹង​ថា បាន​កើត​ទ្បើ​ង​បែប​ណា​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ទូក​នេសាទ​ខ្មែរ​បាន​ចត​ដាក់​លប​ក្តាម ស្រាប់តែ​មានការ​បុក​នេះ​កើត​ទ្បើ​ង​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ តុលា ។ ស្ត្រី​ទាំង​២​នាក់​ដែល​ស្លាប់​នៅ​កណ្តាល​សមុទ្រ​នេះ ម្នាក់​ឈ្មោះ អូវ សុ​ខុន អាយុ​៥០​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ប្អូន​ឈ្មោះ អូវ ឃ​ន អាយុ​៣៩ឆ្នាំ ។ រីឯ​បុរស​ឈ្មោះ រេ​ម រ៉េ​ន អាយុ​៥១​ឆ្នាំ ជា​ប្តី​ស្ត្រី​ឈ្មោះ អូវ សុ​ខុន ត្រូវ​បាន​ទូក​វៀតណាម​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ អ្នក​ស្លាប់​ទាំង​២​នាក់ រស់នៅ​ភូមិ​កោះ​ក្រស្នា ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។

លោក ចាន់ ភក្តី នាយ​ស្តីទី​ប៉ុស្តិ៍​នគរបាល​ឃុំ​ឫស្សីស្រុក​ខាងលិច មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា បាន​ដឹក​សព​ស្ត្រី​២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា​នេះ ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់ កើត​ទ្បើ​ង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ តុលា ប៉ុន្តែ​សព​ស្ត្រី​ទាំង​២​នាក់ អាជ្ញាធរ​វៀតណាម​រក​មិនឃើញ ទើបតែ​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ តុលា ទើប​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក ក៏​ដឹក​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។
ជាមួយនឹង​ការ​ដឹក​សព​មក​ប្រគល់​ឱ្យ​នេះ​ដែរ អាជ្ញាធរ​ខេត្ត​គៀង​យ៉ាង ក៏​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​២​នាក់ ចំនួន​៣០០​លាន​ដុ​ង ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕