ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហា.វ និង​គួរ​ឱ្យ​រន្ធត់បុក​ដាច់​ខ្លួន​ច្រើនកំណាត់​នៅ​បន្ទាយ​មាន​ជ័យ​ កិន​ដាច់​ជា​២​នៅ​កំពង់​ស្ពឺ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជា​លើក​ទី​២​ហើយ​ក្នុងស្រុក​ព្រះនេត្រព្រះ ដែល​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហា.វ​និង​គួរ​ឱ្យ​រន្ធត់ គឺ​ដងខ្លួន​មនុស្ស​ត្រូវ​ដាច់​ជា​ច្រើន​កំណាត់ ដែល​ពី​មុន​ជា​ជនជាតិ​ឥណ្ឌា​លក់​មុង​ភួយ និង​លើក​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្នា​នេះ​ដែរ បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ត្រូវ​ដាច់​ខ្លួន​ជា​ច្រើន​កំណាត់ ដោយសារ​រថយន្ត​កាម​រី​បុក​អ្នក​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ តុលា លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​ភូមិ​ភ្នំ​លៀប​ចម្ងាយ​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

ខេត្តបន្ទាយមានជ័យ ៖ ជា​លើក​ទី​២​ហើយ​ក្នុងស្រុក​ព្រះនេត្រព្រះ ដែល​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​និង​គួរ​ឱ្យ​រន្ធត់ គឺ​ដងខ្លួន​មនុស្ស​ត្រូវ​ដាច់​ជា​ច្រើន​កំណាត់ ដែល​ពី​មុន​ជា​ជនជាតិ​ឥណ្ឌា​លក់​មុង​ភួយ និង​លើក​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្នា​នេះ​ដែរ បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ត្រូវ​ដាច់​ខ្លួន​ជា​ច្រើន​កំណាត់ ដោយសារ​រថយន្ត​កាម​រី​បុក​អ្នក​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ តុលា លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​ភូមិ​ភ្នំ​លៀប​ចម្ងាយ​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោក​អនុសេនីយ៍ត្រី ភ្លឹង វិចិត្រ នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឌិន ជុន អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1L-4869 ។ រីឯ​រថយន្ត​កាម​រី​ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ​សៀមរាប 2A-6961 មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ ព្រោះ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​រត់គេច​ខ្លួន​បាត់ ។ តាម​សម្តី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ដំបូង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​សភាព​រេ​ពេញ​ផ្លូវ​មិនដឹង​ថា គាត់​ស្រវឹង​ឬ​កើតរោគ​អ្វី​ទេ ។ ពេល​នោះ មាន​រថយន្ត​កាម​រី​១​គ្រឿង បើកបរ​បញ្ច្រាសទិស​គ្នា ស្រាប់តែ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដាច់​១​កំណាត់​ខ្លួន​ត្រឹម​ចង្កេះ​ទើរ​ជាប់​លើដំបូល​រថយន្ត និង​១​កំណាត់​ចង្កេះ​មក​ក្រោម​ដាច់​រាយ​ប៉ាយ​លើ​ថ្នល់​គួរ​ឱ្យ​រន្ធត់​បំផុត ចំណែក​ម៉ូតូ​និង​រថយន្ត​កៀប​ជាប់​គ្នា ។

បន្ទាប់​ពី​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ។ ចំណែក​បំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​ប្រមូល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិសាស្ត្រ​ផ្សេង​គ្នា​ដែល​ម្នាក់​ស្លាប់​គួរ​ឱ្យ​រន្ធត់ ខណៈ​រថយន្ត​កុងតឺន័រ​កិន​ពីលើ​ដាច់​ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ តុលា នៅ​ចំណុច​ភូមិ​ញ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​រិ​ទ្ធ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្ន​មក​ស្នាក់​នៅ​ធ្វើ​កម្មករ​សំណង់​នៅ​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ត្រូវ​រថយន្ត​កិន​ដាច់​ខ្លួន​គួរ​ឱ្យ​ញាក់សាច់ ។ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ចិន សា​វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។ ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-7500 ។

ប្រភព​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ថា គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចេញពី​ហូប​អាហារ​ហើយ​បំណង​ត្រឡប់​មក​កន្លែង​ការដ្ឋាន​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​ខ្ទាត​បុរស​បើក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ក៏​កិន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ត្រឹម​ចង្កេះ ចំណែក​អ្នក​រួម​ដំណើរ​ខ្ទាត​ចេញ​ផុត​រង​របួសស្រាល ។ ក្រោយ​បង្កហេតុ​រថយន្ត​កុងតឺន័រ​នោះ​បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​ទិស​ខាងកើត​បាត់​ស្រមោល ។ សព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រង់ចាំ​ឱ្យ​ក្រុម​គ្រួសារ​មក​បំពេញបែបបទ​ទទួលយក​ទៅ​វិញ ។

ក្នុង​ហេតុការណ៍​ដាច់​ដោយឡែក​មួយទៀត​នៅ​ឯ​ខេត្តពោធិ៍សាត់ បុរស​ម្នាក់​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​បែកក្បាល​ស្លាប់​ហើយ​រថយន្ត​បើក​រត់​បាត់ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ត្រពាំង​រំដេញ​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ តុលា ។ លោក ខៀវ សុខា នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​លើ​ថ្នល់ ដំបូង​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ទេ លុះ​ព្រឹក​ឡើង​ទើប​ក្រុម​គ្រួសារ​សាច់ញាតិ​ដែល​បាត់​សមាជិក​ឃើញ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និង​ស្ដាប់​ឮ​តាម​វិទ្យុ​ABC ក៏​នាំ​គ្នា​ទៅ​មើលឃើញ​ភិនភាគ​រូបរាង​និង​សម្លៀក​បំពាក់​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឱ ឈាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មនុស្ស​វិកលចរិត​រស់នៅ​ភូមិ​អន្លង់​ក្រាយ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដែល​បាន​ដើរ​បាត់​ពី​ផ្ទះ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ។ លោកនាយ​រង​ប៉ុស្ដិ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដែល​កិន​នោះ​អាច​ជា​រថយន្ត​ធុន​ធំ​ប៉ុន្តែ​មិន​ស្គាល់​ម៉ាក​ទេ ព្រោះ​ពេល​យប់​គ្មាន​មនុស្ស​ណា​ម្នាក់​បានឃើញ​ហេតុការណ៍ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ព្រោះ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​គំនូស​ផ្លូវ ។

ក្រោយ​ពី​ស្គាល់​អត្តសញ្ញាណ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព​ដែល​ស្ថិត​នៅ​ភូមិ​អន្លង់​ក្រាយ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន  ។ ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​គ្នា​ស្រាវជ្រាវ​រក​យក​មក​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ ៕