ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​កា.ប់ប្លន់ម៉ូតូ​ម្នាក់ ត្រូវ​ម្ចាស់ម៉ូតូ​ប្រទះឃើញតាម​ផ្លូវ​ចាប់ឃាត់ខ្លួន​ប្រគល់ឱ្យសមត្ថកិច្ច​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​មុខសញ្ញា​​​ប្លន់ម៉ូតូ​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ក៏បាន​ចាប់ឃាត់ខ្លួន​ប្រ​គល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​និរោធ ដើម្បី​បញ្ជូន​បន្ត​ទៅ​ប៉ុស្តិ៍​ន​គរ​បាល​រដ្ឋ​បាល​បឹង​កេង​មួយ ដែល​ជា​កន្លែង​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ ធ្វើ​ការ​ដោះ​ស្រាយ​តាម​និតិវិធី ។ ជន​សង្ស័យ​ត្រូវ​បាន​ឃា

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​មុខសញ្ញា​​​ប្លន់ម៉ូតូ​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​តាម​ផ្លូវ​ក៏បាន​ចាប់​ឃាត់​ខ្លួន​ប្រ​គល់​ទៅ​ឱ្យ​សមត្ថ​កិច្ច​​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​និរោធ ដើម្បី​បញ្ជូន​បន្ត​ទៅ​ប៉ុស្តិ៍​ន​គរ​បាល​រដ្ឋ​បាល​បឹង​កេង​មួយ ដែល​ជា​កន្លែង​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ ធ្វើ​ការ​ដោះ​ស្រាយ​តាម​និតិវិធី ។ ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ម៉ោង​៧យប់​ ថ្ងៃ​ទី​១៩ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​កោះនរា ស្ថិត​ក្នុង​ភូមិឬស្សី សង្កាត់​និ​រោធ​​ ខណ្ឌ​​ច្បារអំពៅ​ ។

ជនសង្ស័យ​មាន​ឈ្មោះ យ៉ៅ ហុិន ភេទ​ប្រុស អាយុ​២០ឆ្នាំ មុខ​របរ​កម្ម​ករ​សំណង់ ចំណែក​ជនរង​គ្រោះ​ដែរជា​ម្ចាស់ម៉ូតូ​មាន​ឈ្មោះ អឹុម​ ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ​០៤៧ ផ្លូវ​រទេះ​ភ្លើង សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែនសុខ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​និង​ឈាន​ដល់ការ​​ឃាត់ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ គឺនៅវេលា​ម៉ោង​២និង ៣០នាទីរសៀល ថ្ងៃ​ទី​១៩ តុលា ២០១៤ ​ជនរង​គ្រោះ​ដែរជា​ម្ចាស់​ម៉ូតូ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ខាងលើ​នៅ​ចំណុច​ផ្លូវ​បេតុង កោះនរា ខណៈដែល​ជនរង​គ្រោះ​រត់ម៉ូតូ​ឌុប​កាត់ទីនោះ ។ បន្ទាប់ពីប្រទះ​ឃើញ​ជន​សង្ស័យ​ហើយ​នោះ​ បុរស​រងគ្រោះ​ក៏បាន​ឃ្លំមើលដំណើរ​របស់​ជន​សង្ស័យ និង​បាន​ធ្វើ​សេចក្តីរាយ​ការណ៍ឱ្យ​សមត្ថកិច្ច​ដឹងឮផងដែរ ។ ខណៈពេលដែលជនសង្ស័យ​ធ្វើ​ដំណើរ​ត្រឡប់មកវិញ ក៏ធ្វើការចាប់ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​និរោធ​ តែម្តង​ បន្ទាប់​មក​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹង​កេងកង១ ព្រោះ​ជា​កន្លែង​ដែល​ជន​រង​គ្រោះ​បាន​ដាក់​បណ្តឹង ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​និតិវិធីច្បាប់ ។

គួររំលឹក​ផងដែរថា កាល​វេលា​ម៉ោង ១២ អាធ្រាត្រ ថ្ងៃ​ទី ១៨ សីហា ២០១៤​ ជន​រង​គ្រោះ​និង​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ហុងដាឌ្រីម សេ១២៥ មួយ​គ្រឿង​ពណ៌ខ្មៅ​ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1P-7431 ឌុប​គ្នា​ដើរ​លេង​ខណៈពេល​កំពុង​តែធ្វើ​ដំណើរ​នោះ​ក៏ជួប​ជាមួយ​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​៣ ទៅ៤​គ្រឿង ដែល​ក្នុង​ដៃ​ប្រដាប់​ទៅ​​ដោយ​ដាវ​សាំម៉ូរៃ ​បាន​ដេញ​កាប់​ក្រុម​ជន​រង​គ្រោះ​ប្លន់យក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិ​ភាពតែម្តង ។