ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Apple ណែនាំ​កុំព្យូទ័រ​លើ​តុ iMac ស៊េរី​2014

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ណែនាំ​កុំព្យូទ័រ​លើ​តុ iMac ស៊េរី​ឆ្នាំ​២០១៤ តម្លៃ​២.៤៩៩​ដុល្លារ ។

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ណែនាំ​កុំព្យូទ័រ​លើ​តុ iMac ស៊េរី​ឆ្នាំ​២០១៤ តម្លៃ​២.៤៩៩​ដុល្លារ ។

លក្ខណៈ​ពិសេស​របស់ iMac គឺ​ទំហំ​អេ​ក្រង់ ២៧ អីុញ​ភ្ជាប់​ដោយ​បច្ចេកវិទ្យា Retina 5K Display មាន​កម្រិត​ភ្លឺ​ច្បាស់ ៥២១០ គុណ​នឹង ២៨៨០ ភិ​ច​ស៊ែ​ល ។ ក្រាហ្វិក​ពន្លឺ AMD ។ Processor Quad-Core i7 ល្បឿន​ប្រើប្រាស់​រហូត​ដល់ ៤ ជី​ហ្គា​ហឺត ។ Hard-Disk 1 TB អាច​បន្ថែម​ដល់​ទៅ 3 TB ។ iMac ស៊េរី​ថ្មី​នេះ​ប្រើ​ប្រព័ន្ធ​ទាក់ទង Thunderbolt រហូត​ទៅ​ដល់ ២០ ជី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី ។

ផលិតផល​មួយ​ប្រភេទ​នេះ​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ OS X Yosemite និង​ប្រព័ន្ធ Wi-Fi 802.11 ac ដែល​អាច​ផ្តល់​ទិន្នន័យ​១.៣​ជី​ហ្គា​ប៊ីត​ក្នុង​១​វិនាទី និង​ល្បឿន​៨០​មេ​ហ្គា​​បៃ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ ៕