ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​យ​ក្រែ​ន​និង​រុ​ស្ស៊ី​ព្រមព្រៀង​គ្នា​លើ​តម្លៃ​ឧស្ម័ន

9 ឆ្នាំ មុន

ប្រធានាធិបតី​អ៊ុ​យ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ អះអាង​ថា លោក​បាន​ព្រមព្រៀង​ជាមួយ​រុ​ស្ស៊ី ពេល​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​មី​ឡាន​ប្រទេស​អីុ​តា​លី លើ​តម្លៃ​បណ្តោះអាសន្ន​នៃ​ឧស្ម័ន​រុ​ស្ស៊ី ផ្តល់​ឱ្យ​អ៊ុ​យ​ក្រែ​ន ហើយ​អះអាង​ថា ប្រការ​នោះ​នឹង​អាច​បញ្ចប់​ដោយ​ឆាប់រហ័ស​នូវ​ជម្លោះ​ខាង​ឧស្ម័ន​រវាង​ប្រទេស​ទាំង​២។

ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១៨ តុលា ដោយ​ទូរទស្សន៍​អ៊ុ​យ​ក្រែ​ន លោក ប៉ូ​រ៉ូ ឆេ​ន​កូ មាន​ប្រសាសន៍​ថា នៅ​លើ​មូលដ្ឋាន​នៃ​ការ​ពិភាក្សា​គ្នា​នោះ ខ្ញុំ​អាច​និយាយ​បាន​ថា អ៊ុយ​ក្រែ​ន​នឹង​មាន​ឧស្ម័ន​ប្រើ និង​ដុត​កម្តៅ ។

ក្រោយ​ពេល​ជួប​គ្នា​នៅ​ទីក្រុង​មី​ឡាន កាលពី​ថ្ងៃ​ទី​១៧ តុលា ជាមួយ​លោក ប៉ូ​រ៉ូ ឆេ​ន​កូ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ៉្លា​ឌី​មៀរ ពូ​ទី​ន អះអាង​រួច​ហើយពី​ការ​រីក​ចម្រើន និង​កិច្ចព្រមព្រៀង​លើ​បណ្តា​លក្ខខណ្ឌ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ឡើង​វិញ​យ៉ាង​ហោច​ណាស់​ក្នុង​រដូវរងា​ដែល​មក​ដល់​ដែរ ។

ក្រុមហ៊ុន​ឧស្ម័ន​យក្ស​រុ​ស្ស៊ី GAZPROM បាន​កាត់​ផ្តាច់​កាលពី​ខែមិថុនា នូវ​ការ​ផ្គត់​ឧស្ម័ន​ឱ្យ​អ៊ុយ​ក្រែ​ន ដែល​បដិសេធ​មិន​ព្រម​ទទួលយក​ការ​តម្លើង​ថ្លៃ​កំណត់​ដោយ​ក្រុង​មូ​ស្គូ ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ស្និទ្ធ​អឺរ៉ុប​នៅ​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ និង​ការ​ជំពាក់​បំណុល​យ៉ាងច្រើន​របស់​អ៊ុ​យ​ក្រែ​ន ។
លោក ម៉ូ​រ៉ូ ឆេ​ន​កូ ថ្លែង​ថា ទាក់ទិន​នឹង​តម្លៃ​យើង​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ ដោយ​ជំហរ​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ទទួលយក​។ និយាយ​តែ​សម្រាប់​រដូវរងា​យើង​កំណត់​តម្លៃ​ត្រឹម​៣៨៥​ដុល្លារ​ក្នុង​១០០០​ម៉ែត្រគូប ខណៈ​តម្លៃ​កំណត់​បច្ចុប្បន្ន​៤៨៥​ដុល្លារ​ក្នុង​១០០០​ម៉ែត្រគូប ៕