ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung Galaxy Note 4 សម្ពោធ និង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Samsung Electronics co.,Ltd ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​លើ​ទីផ្សារ​ពិភពលោក និង​នៅ​ទីផ្សារ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ តុលា នេះ បាន​រៀបចំ​កម្មវិធី​បើក​សម្ពោធ និង​ដាក់​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy Note 4 ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី អន

រាជធានី​ភ្នំពេញ ៖ Samsung Electronics co.,Ltd ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​លើ​ទីផ្សារ​ពិភពលោក និង​នៅ​ទីផ្សារ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ តុលា នេះ បាន​រៀបចំ​កម្មវិធី​បើក​សម្ពោធ និង​ដាក់​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy Note 4 ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី អន និង​ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ជា សុ​ជាតិ ប្រធាន​ផ្នែក​ទូរស័ព្ទ​ដៃ​នៃ​ក្រុមហ៊ុន​សាំ​សុង កញ្ញា ឱ​ក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​ល្បី​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ រួម​នឹង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត​។

នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​លក់​ជា​ផ្លូវការ​នេះ​ផង​ដែរ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​បទ​បង្ហា​ញា​ថា  Samsung Galaxy Note 4 មាន​លក្ខណៈ​ពិសេស​៦​យ៉ាង​ក្លាយជា​ទូរស័ព្ទ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ៖ ទី​១-​ផ្ទៃ​អេ​ក្រង់​ធំ ហ៊ុម​ព័ទ្ធ​ដោយ​លោហៈ​រឹង​មាំ ភ្លឺ ស្រស់​ស្អាត រាងស្តើង​ផ្តល់​ភាព​ងាយស្រួល​មាន​ពណ៌​ស្រស់​ស្អាត​ចំនួន​៤​ពណ៌​សម្រាប់​ជ្រើសរើស ទី​២- S Pen ជា​ប៊ិក​ដែល​មាន​ឆ្លាត​វៃ​មានការ​ច្នៃប្រឌិត​ខ្ពស់​ងាយស្រួល​កត់ត្រា និង​មានមុខ​ងារ​ដូច Mouse ឬ​ប៊ិក​ពិតប្រាកដ​អាច​គូសព្រាង ឬ​ផ្លាស់​ប្តូរ​ទីតាំង​អក្សរ រូបភាព​យក​ចេញពី​កាមេរ៉ា​ថត​បាន​ភ្លាម​ៗ​បាន​ថែម​ទៀត ទី​៣-​គុណភាព​កាមេរ៉ា​ថត​ភ្លឺ​យ៉ាង​ច្បាស់​ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ​១៦​មី​ហ្គា​ភី​សែ​ល និង​កាមេរ៉ា​មុខ​៣.៧​មី​ហ្គា​ភី​សែ​ល សម្រាប់​ថតរូប​លក្ខណៈ Wide Selfie ជាមួយ​មនុស្ស​ជា​ច្រើន​បាន​យ៉ាង​ងាយស្រួល ទី​៤-​អេ​ក្រង់​កម្រិត QHD Super AMOLED  ទី​៥-Multi Window ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​កម្មវិធី​ក្នុង​ពេល​តែ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​អាច​មើល និង​ប្រើ Window ច្រើន​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា និង​ទី​៦-​សាក​ថ្ម​បាន​លឿន​ឆាប់​ពេញ និង​ជួយ​សន្សំ​សំចៃ​បាន​យ៉ាងច្រើន (Power Saving)​។

ចំណុច​ពិសេស​ខាងលើ​នេះ ពិតជា​ធ្វើ​ឲ្យ Samsung Galaxy Note 4 ក្លាយជា​កំពូល​ស្មា​ត​ហ្វូ​ន​ស័​ក្គ​សម​បំផុត​ដើម្បី​បំពេញតម្រូវការ​អតិថិជន​នៅ​ក្នុង​សម័យ​ដ៏​ទំនើប​នេះ​៕