ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​បញ្ហា​ឈឺ​ខ្នង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ឈឺ​ខ្នង​អាច​ជា​បញ្ហា​មួយ​កើត​មាន​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា បើ​ទោះបីជា​ការ​គេ​មិន​មាន​តួលេខ​ផ្លូវការ​ក្តី​។

នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ឈឺ​ឆ្នឹ​ង​ខ្នង និង​បច្ចេកវិទ្យា​ថ្មី និង​ការ​វះកាត់​ទំនើប ដោយ​បើកមុខ​តូច និង​មាន​សុវត្ថិភាព​បំផុត កាលពី​ថ្ងៃ​ទី​១៨ តុលា

រាជធានី​ភ្នំពេញ ៖ ការ​ឈឺ​ខ្នង​អាច​ជា​បញ្ហា​មួយ​កើត​មាន​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា បើ​ទោះបីជា​ការ​គេ​មិន​មាន​តួលេខ​ផ្លូវការ​ក្តី​។

នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ឈឺ​ឆ្នឹ​ង​ខ្នង និង​បច្ចេកវិទ្យា​ថ្មី និង​ការ​វះកាត់​ទំនើប ដោយ​បើកមុខ​តូច និង​មាន​សុវត្ថិភាព​បំផុត កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៤ នៅ​សណ្ឋាគា​ភ្នំពេញ ដែល​រៀបចំ​ដោយ​មន្ទីរពេទ្យ រ៉ាំ សាយ សាំ​ដា​ប៊ី  (Ramsay Sime Darby Healthcare) គេ​ឃើញ​មាន​អ្នកចូលរួម​ជា​ច្រើន​លើក​ឡើង​អំពី​បញ្ហា​ឈឺ​ខ្នង​នេះ​។

 លោក​វេជ្ជបណ្ឌិត មូ​រូ​ហ្ហា កុមារ ( Rumuga Kumar) គ្រូពេទ្យ​ឯកទេស​ផ្នែក​វះកាត់​សរសៃប្រសាទ ( Neurosurgeon) ពិសេស​លើ​ការ​វះកាត់​ឆ្អឹងខ្នង និង​ខួរក្បាល បាន​និយាយ​ថា ជា​ទូទៅ​រហូត​ដល់​៩៥​ភាគរយ នៃ​ការ​ព្យាបាល​ការ​ឈឺ​ខ្នង​អាច​បាត់​ទៅ​វិញ តាម​រយ​:​ការ​ប្រើ​ថ្នាំ ការ​ធ្វើការ​ព្យ​បាល​ដោយ​ចលនា និង​ការ​សម្រាក​។

ប៉ុន្តែ​បើសិនជា​មិន​ដូច​ច្នោះ​ទេ គេ​អាច​នឹង​ឈាន​ដល់​ការ​វះកាត់​។ លោក​បាន​និយាយ​ថា ឥឡូវ មន្ទីរពេទ្យ រ៉ាំ​សាយ សាំ​ដា​ប៊ី មាន​បច្ចេកទេស​វះកាត់​ឆ្អ​ង​ខ្នង​ដ៏​ថ្មី​បំផុត​ដំបូង​គេ​នៅ​អាស៊ី​។ បច្ចេកវិទ្យា​នោះ​ហៅ​ថា XLIF ដែល​ការ​វះកាត់​បើកមុខ​តូច​បំផុត ហើយ​អ្នកជំងឺ​អាច​ចេញពី​មន្ទីរពេទ្យ​មួយ​ថ្ងៃក្រោយ​ការ​វះកាត់​។

ប្រជាជន​កម្ពុជា ដែល​មាន​បញ្ហា​ឈឺ​ឆ្អឹងខ្នង និង​ច​ម្ង​ល់​ទាក់ទង​ការ​ព្យាបាល​ដោយ​ថ្នាំ និង​ការ​វះកាត់ XLIF សម្រាប់​ការ​ព្យាបាល​ឈឺ​ឆ្អឹងខ្នង​នេះ អាច​ទាក់ទង​វេជ្ជបណ្ឌិត ងួ​ន សេ​រ័​ត្ន តាម​ទូរស័ព្ទ 012 267 277 សម្រាប់​ព័ត៌មាន​បន្ថែម និង​សម្រាប់​ការ​ណាត់ជួប​វេជ្ជបណ្ឌិត​កុមារ ដែល​ជា​គ្រូពេទ្យ​វះកាត់​ឆ្អឹងខ្នង​ដ៏​ល្បី​បំផុត​នៅ​ម៉ា​ឡេ​ស៊ី ដោយ​ឆ្លងកាត់ ការ​វះកាត់​រយ​:​ពេល​១៥​ឆ្នាំ​មក​ហើយ​៕