ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អធិការក្រុង​សៀមរាប​ចាប់ខ្លួន​ជនសង្ស័យ​លួចម៉ូតូបញ្ជូន​ទៅ​តុលា​

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ជន​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​សៀម​រាប​ធ្វើ​ការឃាត់​ខ្លួន បន្ទាប់​ពីជន​សង្ស័យ​រូបនោះ​បានចូល​ទៅអូស​ម៉ូតូ​បំរុងលួច​តែ​ត្រូវបាន​អ្នកជិត​ខាង​មើល​ឃើញ​ទាន់​ក៏ស្រែក​ឆោឡោ​ឡើងធ្វើ​ឲ្យមានកា​រភ្ញាក់ផ្អើល ​ហើយក៏​នាំ​គ្នាដេញ​ចាប់ជន​សង្ស័យ​បានតែម្តង ។​ហេតុការ​

ខេត្ត​សៀមរាប ៖ ជន​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​សៀម​រាប​ធ្វើ​ការឃាត់​ខ្លួន បន្ទាប់​ពីជន​សង្ស័យ​រូបនោះ​បានចូល​ទៅអូស​ម៉ូតូ​បំរុងលួច​តែ​ត្រូវបាន​អ្នកជិត​ខាង​មើល​ឃើញ​ទាន់​ក៏ស្រែក​ឆោឡោ​ឡើងធ្វើ​ឲ្យមានកា​រភ្ញាក់ផ្អើល ​ហើយក៏​នាំ​គ្នាដេញ​ចាប់ជន​សង្ស័យ​បានតែម្តង ។​ហេតុការ​ណ៍​ដេញចាប់​ខ្លួនជន​សង្ស័យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង១៩ និង៤០នា​ទី ថ្ងៃទី១៦ ខែតុលា ស្ថិត​នៅ​មុខ​​ភោជ​នីយដ្ឋាន​ទន្លេមេគង្គ ក្នុងភូមិ​គ្រួស​ សង្កាត់ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

សាក្សី​នៅកន្លែង​កើតហេតុ​បានឲ្យ​ដឹងថា​ មុនដំបូង​គេឃើញ​ជនសង្ស័យ​ម្នាក់​អង្គុយ​កាត់ខ្សែ​ដែល​ជាប់នឹង ​ក ម៉ូតូរបស់​​ជនរងគ្រោះរួច​អូសចេញ​ ពេលនោះ​ត្រូវបាន​អ្នកជិត​ខាង​ស្រែក​ថា មាន​គេយក​ម៉ូតូទៅ​ហើយ ស្រាប់​តែជន​សង្ស័យ​ទុកម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន ត្រូវបាន​កម្លាំង​ប្រជាការ​ពារ​និង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់​ស្តែង ។

លោក ​អនុសេនីយ​ឯក នួន ​ស័ក្កិ​ចំរើនរិទ្ធ​​ អធិការរងទទួល​បន្ទុកព្រហ្ម​ទណ្ឌក្រុង​សៀមរាប បាន​ប្រាប់កោះ​សន្តិ​ភាពនៅ​ព្រឹកថ្ងៃ​ទី១៨ ខែតុលានេះ ថា​បន្ទាប់ពី​ការរាយការណ៍ពីប្រជាពលរដ្ឋ​និងអាជ្ញធរ​មូលដ្ឋាន លោកក៏​បាន​បញ្ជាឲ្យ​កម្លាំងនគរ​បាលចុះ​ទៅធ្វើការ​ឃា​ត់ខ្លួនជន​សង្ស័យ​នៅកន្លែង​កើតហេតុ​បានភ្លាមៗ ។ ​លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ​ ហ៊ុយ ​ប៊ុនណា​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ស្នាក់​នៅ​បន្ទប់​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោ​កចក ​ក្រុងសៀមរាប ។ លោកប​ន្តទៀត​ថា ជន​សង្ស័យ​បានសារ​ភាពនៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា​ខ្លួនពិត​ជាចង់​លួចម៉ូតូ​នោះមែន ​ព្រោះ​ខ្លួនធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ។

រីឯជន​រងគ្រោះ​ដែល​ចោរប៉​ងលួចម៉ូតូ​នោះមាន​ឈ្មោះ ​ម៉ប់ ប៊ុនលេង ​ហៅម៉ាប់ ​ភេទប្រុស​ អាយុ១៩ឆ្នាំ​ស្នាក់​នៅ​សង្កាត់​គោកចក​ ក្រុង​សៀមរាប​ហើយម៉ូតូ​​ដែលជនសង្ស័យ​បំរុងលួច​​នោះម៉ាកសង់​C125 ពណ៌​ខ្មៅស៊េ​រី​២០១៤ ពាក់​ស្លាកលេខ សៀមរា​ប1P0230 ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀម​រាបរៀប​ចំសំណុំ​រឿងបញ្ជូន ​ទៅតុលាការ​ដើម្បីចាត់​ការតាមផ្លូវច្បាប់។