ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុកស្នួល​បង្រ្កា​បមុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​នៅក្រោយ​ទីបញ្ជារ​ការប៉េអឹុម​​ស្រុក

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​​ជនជាមុខសញ្ញា​ជួញដូរ​គ្រឿង​ញៀនម្នាក់ ​រួមទាំង​ថ្នាំញៀ​នមួយ​ចំនួន គឺ​ប៉ូលិស​ស្រុក​ស្នួល បាន​ធ្វើកា​រចាប់ឃាត់​ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី១៦​ ខែតុលា ​ ខាង​ក្រោយ​​ទីបញ្ជារកាប៉េអ៊ឹម​ស្រុក​ស្នួល ក្នុងឃុំ​ស្នួល​ ស្រុក​ស្នួល ។​ ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុកស្នួលបាន​និយាយថា​ ជនសង្ស័យរូ​បនេះ ​ឈ្មោះ ​លី ហេង ​អាយុ​

ខេត្ត​ក្រចេះ ៖ ​​ជនជាមុខសញ្ញា​ជួញដូរ​គ្រឿង​ញៀនម្នាក់ ​រួមទាំង​ថ្នាំញៀ​នមួយ​ចំនួន គឺ​ប៉ូលិស​ស្រុក​ស្នួល បាន​ធ្វើកា​រចាប់ឃាត់​ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី១៦​ ខែតុលា ​ ខាង​ក្រោយ​​ទីបញ្ជារកាប៉េអ៊ឹម​ស្រុក​ស្នួល ក្នុងឃុំ​ស្នួល​ ស្រុក​ស្នួល ។​ ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុកស្នួលបាន​និយាយថា​ ជនសង្ស័យរូ​បនេះ ​ឈ្មោះ ​លី ហេង ​អាយុ​២៤ឆ្នាំ មាន​ស្រុក​កំ​ណើត​នៅស្រុក​​ស្នួល ជាមុខ​សញ្ញាជួញ​ដូរគ្រឿង​ញៀន​ដែល ​ប៉ូលិស​កំពុង​តែតា​មអង្កេត ។

អធិការរង​នគរបាល​ស្រុកស្នួល​លោក អនុសេ​នីយ៍ ឯក ​​ប៊ុត ​នឿន ​​បានឲ្យដឹង​​ថា ជនសង្ស័យ​រួមទាំង​ថ្នាំ​ញៀ​ន​ប្រភេទ​ម៉ាទឹកកក និង​ សម្ភារៈ​​សម្រាប់​​​ចែក​ចា​​យមួ​យចំនួន​​ទៀត​គឺ​ ត្រូវន​គរ​បាល​​ចាប់​ឃាត់​​និង​ឆែក​​ឆេរ​រក​ឃើ​ញនៅ​លើខ្លួន​ជននេះ​ដែល​កំពុង​តែធ្វើ ​សកម្ម​ភាពចែក​ចាយ និងមួយ​ចំនួន​ទៀត​គឺឆែកឆេរ​រក​ឃើញ​នៅក្នុង​បន្ទប់​ដេកផ្ទះ​ជួល ។ លោក​អធិកា​ររង​ព្រហ្ម​ទណ្ឌបាន​បញ្ជាក់ថា​ ក្នុង​សកម្មភាព​នៃការ​ចុះចាប់​ឃាត់​ខ្លួនរូប​នេះ គឺប៉ូលិស​​បានដក​ហូតនូវ​គ្រឿ​ងញៀន​ប្រភេទ​ម៉ាទឹក​កចំនួន​៣កញ្ចប់​ តូចធំ ​​និងសម្ភារៈ សម្រាប់​ចែក​ចាយ​មួយ​ចំននួន​ទៀត ។

លោក​អនុសេនីយ៍​ឯក​ ប៊ុត នឿន ​បានបញ្ជា​​​ក់ថា កន្លងមកមាន​មុខសញ្ញា​គ្រឿង​ញៀន ​មុខសញ្ញា​ចោរ​កម្ម និង​ជនដៃ​ដល់ក្នុង​ការណី​ឃាតកម្ម ​ដោយ​មាន​​ការចង្អុល បង្ហាញ​ពីសំណាក់​លោកអ​ធិការ និង​លោក​ឧត្តម​សេនី​យ៍ស្នង​ការរួ​ចមកនោះ​គឺរូបលោក​ បានចុះ​ធ្វើការ​ចាប់ ​​បង្រ្កាបយកមកផ្តន្ទា​​ទោសបាន​ជាបន្ត​បន្ទាប់ ។​ ជន​សង្ស័​យរូបនេះ​ និងគ្រឿង​ញៀន​មួយ​ចំនួនទៀត​ គឺត្រូវ​ប៉ូលិស​កំពុ​ងឃាត់​ខ្លួននៅ​ អធិកា​រស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿ​ងមកកាន់​ស្នងការ​រដ្ឋាន។