ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ពុកចង្កា​ច្នៃ​ជា​ចាន​ដាក់​មី
លោក​អី​ុ សៃ​យ៉ា​វេ​ប ជនជាតិ​អា​មេ​រិ​ក​ទុក​ពុកចង្កា ហើយ​ច្នៃ​ជា​ចាន​ដាក់​មី ។

១-​ពុកចង្កា​ច្នៃ​ជា​ចាន​ដាក់​មី
លោក​អី​ុ សៃ​យ៉ា​វេ​ប ជនជាតិ​អា​មេ​រិ​ក​ទុក​ពុកចង្កា ហើយ​ច្នៃ​ជា​ចាន​ដាក់​មី ។

២-​ក្លិប​កម្សាន្ត​លំអ​ទង់ជាតិ​អា​ល្លឺ​ម៉​ង់
ជនជាតិ​អា​ល្លឺ​ម៉​ង់​នាំ​គ្នា​សប្បាយ​រីករាយ​នៅ​ក្លិប​កម្សាន្ត​មួយ​ស្ថិត​នៅ​ក្រុង​កូ​ឡូញ ដែល​តុបតែង​លំអ​ជា​រូប​ទង់ជាតិ​គ្រប​លើ​ក្លិប​ទាំងមូល ក្រោយ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជាប់​ជា​ជើងឯក​ពិភពលោក ។

៣-​ទូក​ច្នៃ​ពី​ក្រដាស​រឹង
កម្មករ​នាំ​គ្នា​បត់ក្រដាស​ជា​ទូក​ប្រវែង​៥,៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ នៅ​មាត់ទន្លេ​ក្រុង​វី​យ៉ែ​ន ប្រទេស​អូ​ទ្រី​ស ។ ចំណែក​នាយកដ្ឋាន​ទេសចរណ៍​ក្រុង​ហាំ​ប៊ើ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​យក​ទូក​ក្រដាស​តាំង​លំអ​នៅ​ក្រុង​វី​យ៉ែ​ន​ដែរ សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ក្នុង​ពិធីបុណ្យ​បណ្តែត​ក្បូន​នៅ​ក្រុង​ហាំ​ប៊ើ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៤-​ពិធីបុណ្យ​អរគុណ​ព្រះ​ជា​ម្ចាស់
ស្ត្រី​ជនជាតិភាគតិច «​ណា​កា​» តុបតែង​ខ្លួន​ដូច​មាន់​រាំ​របាំ​ប្រពៃណី​នៅ​ក្នុង​ពិធីបុណ្យ​ថ្លែងអំណរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ផ្តល់​ផល​ច្រើន​ក្នុង​ពេល​ច្រូតកាត់​នៅ​ក្រុង​ធី​មា​៉​ពូ​រ៉ា រដ្ឋ​ណា​កា​លែ​ន ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ឥណ្ឌា ។

៥-​ផ្ទាំង​អនុស្សាវរីយ៍
ក្មេង​ស្រី​រុ​ស្ស៊ី ឡើង​លើ​ផ្ទាំង​បា​៉​ណូ​អនុស្សាវរីយ៍​ថ្មី​ដែល​បើក​ក្នុង​ឱកាស​គម្រប់​ខួប​១០០​ឆ្នាំ នៃ​សង្គ្រាមលោក​លើក​ទី​១ នៅ​ក្រុង​មូ​ស្គូ កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៦-​សំពៅ​សម័យ​បុរាណ​របស់​ចិន
លោក​ជី​ន ហ្វា​យ​ប៉ៅ អ្នក​ខេត្ត​យូ​ណា​ន ប្រទេស​ចិន បាន​ថតរូប​ជាមួយ​សំពៅ​បុរាណ​ដែល​ជួសជុល​កែ​ច្នៃ​អស់​ជា​ច្រើន​លាន​ដុល្លារ ។ សំពៅ​ទាំងនោះ​ប្រើ​ក្នុង​សម័យ​រាជវង្ស​មីង ចេញដំណើរ​ចំនួន​៧​លើក ឆ្ពោះទៅ​សមុទ្រ​ក្រហម និង​តំបន់ឆ្នេរ​ខាងកើត​របស់​អាហ្វ្រិក​ដោយ​ឆ្លងកាត់​៣០​ប្រទេស ។

៧-​លាប​ពណ៌​លើ​ដងខ្លួន
នាង​ចេ​ស៊ី​កា ម៉េ​ល​ឡូ លាប​ពណ៌​លើ​ដងខ្លួន ហើយ​ថតរូប​នៅ​ខាង​មុខ​ស្ពាន «​មេន​ហាត​តាន់​» ក្រុង​ញូ​វ​យ៉​ក ។ ការ​ផាត់​ពណ៌​លើ​ដងខ្លួន​នោះ​យក​លំនាំ​ស្ពាន​ពី​ខាងក្រោយ ៕