ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Will I am បង្កើត​ឧបករណ៍​ពាក់​ដៃ Puls

9 ឆ្នាំ មុន

តារាចម្រៀង​ហ៊ី​ប​ហប អា​​មេ​រិ​ក​វ័យ​៣៩​ឆ្នាំ William James Adams ដែល​ទស្សនិកជន​ស្គាល់​រូប​តាម​រយៈ​ឈ្មោះ Will I am ណែនាំ​ឧបករណ៍​ពាក់​ដៃ​វៃឆ្លាត (Smart Wristband) មានឈ្មោះ​ថា «Puls» ។

តារាចម្រៀង​ហ៊ី​ប​ហប អា​​មេ​រិ​ក​វ័យ​៣៩​ឆ្នាំ William James Adams ដែល​ទស្សនិកជន​ស្គាល់​រូប​តាម​រយៈ​ឈ្មោះ Will I am ណែនាំ​ឧបករណ៍​ពាក់​ដៃ​វៃឆ្លាត (Smart Wristband) មានឈ្មោះ​ថា «Puls» ។

លក្ខណៈ​ពិសេស​របស់ Puls គឺ​ទំហំ​អេ​ក្រង់​១​អីុញ ផ្ទុក​អង្គ​ចង​ចាំ​១​ជី​ហ្គា​បៃ និង​១៦​ជី​ហ្គា​បៃ​បន្ថែម​ក្នុង​ម៉ាស៊ី​ន ។ Puls អាច​ហៅ​ចេញ ចាក់​បទ​ភ្លេង វី​ឌី​អូ​កម្សាន្ត និង​ផ្ញើ​សារ ឬ​បង្ហោះ​លើ​បណ្តាញ​កម្សាន្ត​សង្គម​ហ្វេ​ស​ប៊ុ​ក​, Instagram និង​ប្រព័ន្ធ​កម្សាន្ត Twitter ។ ក្រៅពី​នេះ​វា​មានមុខ​ងារ​ពិសេស​ម្យ៉ា​ង​ទៀត​គឺ «​ត្រួតពិនិត្យ​សំឡេង​» ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​និយាយ​ឈ្មោះ ឬ​លេខ​ទូរស័ព្ទ​របស់​ដៃគូ​ម្ខាង​ទៀត ខណៈ​ពួក​គេ​មាន​ឧបករណ៍​មួយ​ប្រភេទ​នេះ​ដែរ ។

តម្លៃ​របស់ Puls លោក Will I am មិន​ទាន់​ប្រកាស​ទេ តែ​វា​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។ លោក Will I am និយាយ​ក្នុង​បទ​សម្ភាសន៍​ទូរទស្សន៍​ថា «​ខ្ញុំ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ដោយ​ស្មារតី និង​កម្លាំងកាយ​ចិត្ត​របស់ខ្ញុំ​» ។

តារាចម្រៀង Will I am បាន​បង្កើត​ក្រុមហ៊ុន «i.am+» និង​បញ្ចេញ​សមិទ្ធផល​ដំបូង​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១២ គឺ​កា​មេ​រ៉ា​ដែល​ភ្ជាប់​ជាមួយ iPhone 4s និង iPhone 5 ៕