ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​សុំគេស្នាក់នៅជាមួយ​ បានប៉ុន្មានថ្ងៃលួច​លុយម្ចាស់ផ្ទះរត់​ ត្រូវជាប់ខ្នោះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យុវជនម្នាក់​បានត្រូវម្ចាស់ផ្ទះ​ស្រែកឆោឡោដេញ​ចាប់បានរួចប្រគល់​ឲ្យប៉ូលិសមូលដ្ឋាន​ ខណៈយុវជននោះ​បានធ្វើសកម្មភាព​លួចលុយ២០០ដុល្លារ ។ ហេតុការណ៍នេះ ​បានកើតឡើងនៅ​ម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃទី១៦ ​តុលា ២០១៤ ​នៅក្នុងភូមិត្រពំាងឈូក…

រាជធានីភ្នំពេញ ៖​ យុវជនម្នាក់​បានត្រូវម្ចាស់ផ្ទះ​ស្រែកឆោឡោដេញ​ចាប់បានរួចប្រគល់​ឲ្យប៉ូលិសមូលដ្ឋាន​ ខណៈយុវជននោះ​បានធ្វើសកម្មភាព​លួចលុយ២០០ដុល្លារ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅ​ម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃទី១៦ ​តុលា ២០១៤ ​នៅក្នុងភូមិត្រពំាងឈូក ​សង្កាត់កន្ទោក​ ខណ្ឌពោធិសែនជ័យ ។

យុវជនសង្ស័យឈ្មោះ ​គង់ ធារ៉ា ​អាយុ១៩ឆ្នាំ ​មានស្រុកកំណើត​នៅភូមិខ្សុមខាងជើង ​ឃុំកំពង់ពពិល​ ស្រុកពារំាង ​ខេត្តព្រៃវែង​ ។ ចំណែកម្ចាស់លុយឈ្មោះ​ មិន សុផល ​ភេទប្រុស​ អាយុ៤៩ឆ្នាំ ​រស់នៅក្នុងភូមិ-សង្កាត់​កើតហេតុ ។

បើតាមម្ចាស់លុយ​បានឲ្យដឹងថា ​ជនសង្ស័យខាងលើបានមក​សុំស្នាក់នៅជាមួយគាត់​បានប៉ុន្មានថ្ងៃមកហើយ ​លុះដល់ថ្ងៃម្សិលមិញ ​(ថ្ងៃទី១៥តុលា) ​គាត់បានបាត់គ្រឿង​អលង្ការមួយចំនួន​ក៍ចាប់ផ្តើមសង្ស័យ ​ក៍យកលុយ​២០០ដុល្លារ​ដាក់​កន្លែង​ដែលបាត់គ្រឿង​អលង្ការដើម្បីឃ្លំាមើល​ ក៍ឃើញយុវជនសង្ស័យ​និងគូកនម្នាក់ទៀត​បានចូលមកយក ​ក៍បានស្រែកឆោឡោ​ដេញចាប់បានម្នាក់​និងរត់រួចម្នាក់ ​ប៉ុន្តែលុយ២០០ដុល្លារនោះ​រកអត់ឃើញ ។

នៅពេលនេះ ​ជនសង្ស័យបាន​ត្រូវប៉ូលិសមូលដ្ឋាន​បញ្ជូនទៅកាន់ប៉ុស្តិ៍​នគរបាលរដ្ឋបាល​សង្កាត់កន្ទោក ដើម្បីកសាង​សំណុំរឿង​ចាត់ការតាមនីតិវិធីច្បាប់ ៕